Топ-100
Back

ⓘ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ ​មាន​ឈ្មោះហៅ​កាត់​ថា យូអឹនឌីភី គឺ​ជា​ទីភ្នាក់​ងារ​បណ្តាញ​អភិវឌ្ឍន៍​សកល​លោក​របស់​អង្គការសហប្រជាជាតិ ..




កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ
                                     

ⓘ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ

កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ ​មាន​ឈ្មោះហៅ​កាត់​ថា យូអឹនឌីភី គឺ​ជា​ទីភ្នាក់​ងារ​បណ្តាញ​អភិវឌ្ឍន៍​សកល​លោក​របស់​អង្គការសហប្រជាជាតិ ។ អង្គការ​នេះ​មាន​បុគ្គលិក ៧.០០០នាក់​ធ្វើ​ការ​​នៅ​ក្នុង​​ប្រ​ទេស​​ចំនួន ១៨៥ ហើយ​មាន​ការិយាល័យ​ធំ​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក ។ យូអឹនឌីភី ជួយ​ជំរុញ​ការ​អភិវឌ្ឍ​ដោយ​ភ្ជាប់​ទំនាក់​ទំនង​រវាង​ប្រទេស​និង​ប្រ​ទេស ដើម្បី​ចែក​រំលែក​ចំណេះ​ដឹង បទ​ពិសោធ និង​ធនធាន​ដែល​ជា​សេចក្តី​ត្រូវ​ការ​សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​កសាង​ជីវិត​ឱ្យ​ប្រសើរឡើង ។ អង្គការយូអឹនឌីភី ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់ ជាពិសេស​លើ​ការ​វិវត្ត​ជា​សកល​ឆ្ពោះ​ទៅ​រក​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍ ដែល​ត្រូវ​បាន​កំណត់​ដោយ​អង្គការសហប្រជាជាតិក្នុង​ឆ្នាំ ២០០០។

អង្គការ​យូអឹនឌីភី នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​វត្តមាន​តំណាង​ឱ្យ​យូអឹនឌីភី ទូ​ទាំង ពិភពលោក ។ អង្គការ​យូអឹនឌីភី នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​មាន​​គោល​​បំណង​ជួយ​ប្រជាជន​កម្ពុជា ស្វែង​រក​ដំណោះស្រាយ​បញ្ហា​នៃ​ការ​អភិវឌ្ឍ​នានា​ដោយ​ខ្លួន​គេ​ផ្ទាល់ ។ អង្គការ​​យូអឹនឌីភី នៅ​កម្ពុជា​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ជា​សំខាន់​លើ​ការ​សម្រេច​បាន​ជា​ទូទៅ​នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​កម្ពុជា គាំទ្រ​កម្មវិធី​ជាតិ​ផ្សេងៗ​ដែល​មាន​គោល​បំណង​កាត់​បន្ថយ​​ភាព​​ក្រីក្រ លើក​ស្ទួយ​អភិបាល​កិច្ច​បែប​ប្រជាធិបតេយ្យ ធានា​និរន្តរភាព​បរិស្ថាន គាំ​ទ្រ​ការ​សម្អាត​មីន ជម្រុញ​សមភាព​យេនឌ័រ និង​ប្រយុទ្ធ​ប្រឆាំង​មេរោគ​អេដស៍​និង​​ជម្ងឺ​អេដស៍ ។

ដើម្បី​ធ្វើ​ឱ្យ​ទស្សនៈ​វិស័យ​នេះ​ក្លាយ​ជា​ការ​ពិត អង្គការ​​យូអឹនឌីភី​នៅ​កម្ពុជា សហការ​ជាមួយ​ទីភ្នាក់ងារ​​អង្គការ​សហប្រជាជាតិ​ដទៃ​ទៀត ជួយ​គាំ​ទ្រ​ការ​អភិវឌ្ឍ​ជា​អាទិភាព​ប្រទេស​កម្ពុជា ។ ការ​គាំទ្រ​នេះ​មាន​ថវិការ​សរុប ៤០០លាន​ដុល្លារពី​ឆ្នាំ ២០០៦ ដល់​ឆ្នាំ ២០១០ ។ ​ជា​ទីភ្នាក់​ងារ​មួយ​ដែល​ធ្វើ​ការ​នៅ​​ក្នុង​ក្របខ័ណ្ឌ​នេះ អង្គការ ​​យូអឹនឌីភី ខ្លួន​ឯង​​បាន​ចូល​រួម​ក្នុង​កម្មវិធី​ផ្សេងៗ​ដែល​មាន​ទឹក​ប្រាក់​ជាង ២៤លាន​​ដុល្លារ​កាល​ពី​ឆ្នាំ ២០០៥ ។ ភាគ​ច្រើន​នៃ​ថវិការ​ទាំងនេះ​ត្រូវ​បាន​ផ្តល់​ឱ្យ​តាម​រយៈ​អង្គការ​​ យូអឹនឌីភី នៅ​កម្ពុជា ដោយ​អ្នក​ផ្តល់​ជំនួយ​នានា​ពី​ប្រ​ទេស​អភិវឌ្ឍន៍ និង​ពី​ជំនួយ​ទុក​ចិត្ត​សកល ។ អង្គការ​យូអឹនឌីភី នៅកម្ពុជា ធ្វើ​ការ​ជា​ចម្បង​ជាមួយ​រដ្ឋាភិបា​ល​​កម្ពុជា ។ ទោះជា​យ៉ាង​នេះ​ក្តី ក៏​អង្គការ​យូអឹនឌីភី នៅ​កម្ពុជា ​ចូល​រួម​​ផង​​ដែរ​ជាមួយ​អង្គការ​​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក និង​អន្តរជាតិ​នានា អង្គការ​សង្គម​ស៊ីវិល និង​ផ្នែក​ឯកជន ។

                                     

1. ប្រវត្តិUNDP

អង្គការ​​យូអឹនឌីភី ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៥ ដោយបញ្ចូលកម្មវិធីជំនួយខាងផ្នែកបច្ចេកទេសនិងជំនួយថវិកាពិសេសរបស់អង្គការសហប្រជាជាតិ។ អង្គការទាំងពីរនេះ ត្រូវបានបញ្ចូលអោយទៅជាអង្គការ​​យូអឹនឌីភីតែមួយនៅឆ្នាំ ១៩៧១។

                                     

2. ឯក​អគ្គរដ្ឋទូត​សុច្ឆន្ទៈ

UNDP, along with other UN agencies, has long enlisted the voluntary services and support of prominent individuals as Goodwill Ambassadors or Youth Emissaries to highlight and promote key policies. According to UNDP’s website:" Their fame helps amplify the urgent and universal message of human development and international cooperation, helping to accelerate achievement of the Millennium Development Goals.” Goodwill Embassy has a complete list of UNDP Goodwill Ambassadors as well as Goodwill Ambassadors of other UN Organisations.

ឯក​អគ្គរដ្ឋទូត​សាកល

  • Nadine Gordimer
  • Ronaldo
  • Maria Sharapova
  • Aisam-ul-Haq Qureshi in November 2010
  • Zinedine Zidane
  • Antonio Banderas
  • Crown Prince Haakon Magnus of Norway
  • Misako Konno

ឯក​អគ្គរដ្ឋទូត​សុច្ឆន្ទៈ​ក្នុង​តំបន់

  • Khaled Abol Naga
  • Adel Emam
  • Muna Wassef
  • Hussein Fahmy
  • Arta Dobroshi
  • Didier Drogba
                                     

3. តំណ​ខាង​ក្រៅ

  • Knowledge Pilot Platform for Latin America and the Caribbean
  • U.S. Committee for the UNDP web site
  • UNDP for Beginners: a short, comprehensive introduction to the UNDP; an updated, fourth edition from June 2011 is now available online. Also available in French and Spanish.
  • Goodwill Embassy
  • Palgrave Macmillan, official publisher of the Human Development Report 2006
  • UNDP International Policy Centre for Inclusive Growth
  • Europe and CIS
  • United Nations Rule of Law: United Nations Development Programme, on the rule of law work conducted by the United Nations Development Programme.
  • Interactive maps
  • Twitter Europe and CIS
  • Humanizing Development Global Photography Campaign
  • Declaration on Social Progress and Development
  • Official UNDP web site