Топ-100
Back

ⓘ Heng sophea. លោក ហេង សុភា បច្ចុប្បន្នគឺជានាយកគ្រប់គ្រងទូទៅ នៃទស្សនាវដ្តី វិធីសាស្ត្រ ជោគជ័យ។ ក្នុងឆ្នាំ ២០០៣ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រពាណិជ្ជកម្ម ជំនាញហិរញ្ ..




                                     

ⓘ Heng sophea

លោក ហេង សុភា បច្ចុប្បន្នគឺជានាយកគ្រប់គ្រងទូទៅ នៃទស្សនាវដ្តី វិធីសាស្ត្រ ជោគជ័យ។ ក្នុងឆ្នាំ ២០០៣ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រពាណិជ្ជកម្ម ជំនាញហិរញ្ញវត្ថុ បន្ទាប់មកនៅក្នុងឆ្នាំ ២០០៧ លោកក៏បានបញ្ចប់ថ្នាក់អនុបណ្ឌិត ពាណិជ្ជកម្ម ជំនាញ ម៉ាឃីតធីង នៅសាកលវិទ្យាល័យ អាយ អាយ ស៊ី នៃបច្ចេកវិទ្យា។ ចាប់តាំង ពីឆ្នាំ ១៩៩៩ មកដល់ឆ្នាំ ២០១១ លោក ហេង សុភា បានចូលរួមវគ្គបណ្តុះបណ្តាល រយៈពេលខ្លី និងវែងជាច្រើនមានដូចជា ជំនាញគ្រប់គ្រងលក់អាជីវកម្មឈានមុខ របស់ កម្មវិធីអភិវឌ្ឍវិស័យឯកជនតំបន់មេគង្គ គ្រូបង្គោលសម្រាប់ការបណ្តុះបណ្តាលពីចម្ងាយ សិប្បសាលាស្តីពីការ ស្រាវជ្រាវទីផ្សារ របៀបសរសេរសំណើសុំគម្រោងថវិកាព្រមទាំងទទួលបានការអប់រំពីក្រុមនិស្សិត ដែលមកពីប្រទេសកូរ៉េខាងត្បូងលើការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា។

ជាមួយនឹងបទពិសោធន៍ជាង ៨ ឆ្នាំផ្នែកបណ្តុះបណ្តាល និងជាសាស្ត្រាចារ្យ ដោយធ្លាប់បានបង្ហាត់បង្រៀនលើមុខវិជ្ជាច្រើននៅតាមបណ្តាអង្គការ វិទ្យាស្ថាន និងសាកលវិទ្យាល័យ។ ក្រៅពីមានតួនាទីជាសាស្ត្រាចារ្យ លោកក៏ធ្លាប់ធ្វើជាអ្នកពិគ្រោះយោបល់ ឲ្យវិទ្យាស្ថានអនាគតយុវជនកម្ពុជា និងនៅតាមបណ្តាអង្គការនានាផងដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់ លោកក៏មានបទពិសោធន៍ការងារជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយជាច្រើនទៀតតួយ៉ាងៈ សារព័ត៌មាន ទស្សនកីឡា Sport Vision News ទស្សនាវដ្តី ព័ត៌មានវិទ្យា PC World Cambodia Magazine ទស្សនាវដ្តី ទីក្រុងព័ត៌មានវិទ្យា IT City Magazine ទស្សនាវដ្តី ទីក្រុងទូរស័ព្ទ Phone City Magazine ទស្សនាវដ្តី អាធី ហ្វ័រឃស់ IT Focus Magazine ទស្សនាវដ្តី Cambodian Review។ បន្ថែមពីលើនេះ លោកបានខិតខំរៀបចំចងក្រងនូវសៀវភៅជាខេមរៈភាសាមួយចំនួនទុកជា ឯកសារសម្រាប់អ្នកសិក្សា និង អ្នកស្រាវជ្រាវ។ ជាងនេះទៀត លោកក៏ត្រូវបានស្នើឲ្យជួយរៀបចំតាក់តែង និងរចនាបោះពុម្ពផ្សាយសៀវភៅបច្ចេកទេសសម្រាប់គ្រូសម្របសម្រួល និងកសិករផងដែរ។