Топ-100
Back

ⓘ សាសនានៅប្រទេសកម្ពុជា. សាសនា​នៅ​ប្រទេស​កម្ពុជា ​មាន​កាន់​សាសនា​​ព្រះពុទ្ធ​ដែល​មាន​ប្រជាជន ​៩៥ % ពុទ្ធបរិស័ទ ហើយ​សាសនា​ដទៃ​ទៀត​មាន​ប្រជាជនប្រណិប័តន៍​ប្រមាណ ៥ % ​ដ ..




សាសនានៅប្រទេសកម្ពុជា
                                     

ⓘ សាសនានៅប្រទេសកម្ពុជា

សាសនា​នៅ​ប្រទេស​កម្ពុជា ​មាន​កាន់​សាសនា​​ព្រះពុទ្ធ​ដែល​មាន​ប្រជាជន ​៩៥ % ពុទ្ធបរិស័ទ ហើយ​សាសនា​ដទៃ​ទៀត​មាន​ប្រជាជនប្រណិប័តន៍​ប្រមាណ ៥ % ​ដែល​ក្នុង​នោះ​រួម​មាន ៖ ទីមួយ​សាសនាអ៊ីស្លាម​, ទីពីរ​គ្រិស្ដសាសនា និង ទីបីព្រហ្មញ្ញសាសនា ។

                                     

1. ពុទ្ធសាសនានៅប្រទេសខ្មែរមានអី្វខ្លះ

ពុទ្ធសាសនានៅប្រទេសខ្មែរ

ពុទ្ធសាសនា គឺជាប្រពៃណីសាសនាដែលមានមនុស្សភាគច្រើន​ក្នុងចំណោមប្រជាជនខ្មែរ ប្រកាន់ ខ្ជាប់ ខ្ជួននូវទំនៀមទំលាប់ប្រពៃណីសាសនានេះ។​ មុនឆ្នាំ​១៩៧០ មានព្រះសង្ឃចំនួន៦០,០០០អង្គដែលនៅទូទាំងប្រទេសកម្ពុជា។ ​មុនឆ្នាំ​១៩៧៥​ មានប្រជាជន អ៊ីស្លាម ចំនួន២៥០,០០០នាក់ជាជនជាតិចាម។ ពីឆ្នាំ១៩៧៥-១៩៧៩ គឺជារបបនៃការសង្កត់សង្កិននៃជំនឿ​សាសនានៅគ្រប់ទិសទី។ នៅឆ្នាំ១៩៧៩ ព្រះពុទ្ធសាសនា និងអ៊ីស្លាមសាសនា​ត្រូវបានកសាងឡើងវិញ។ នៅឆ្នាំ១៩៩០​ជាការទទួលស្គាល់​។

                                     

2. សាសនាអ៊ីស្លាមនៅប្រទេសខ្មែរ

សាសនាអ៊ីស្លាមនៅប្រទេសខ្មែរ

រាល់ការទំនាក់ទំនងរបស់ពួកគេ មានការចាំបាច់បំ​ផុតនៅក្នុងចំណោមប្រជាជនអ៊ីស្លាមប៉ុណ្ណោះ។ សម្តេច​ព្រះនរោត្តមសីហនុ​បានប្រទានឈ្មោះ​ដល់ពួកគេ ”គឺជនជាតិខ្មែរអ៊ី​ស្លាម ” ប៉ុន្តែពួកគេមិនមែនជាជនជាតិខ្មែរសុទ្ធសាធទេ។ ពួកគេជាអ្នកជាប់ខ្សែស្រឡាយ កូនចៅនៃនគរចំប៉ា។ នគរចំប៉ានេះ ត្រូវបានបំផ្លាញចោលដោយប្រទេសវៀតណាម ​នៅ​ស.វទី១៥។ អតីតនគរចំប៉ានេះ ស្ថិតនៅចំកណ្តាលនៃប្រទេសវៀតណាមសព្វថ្ងៃនេះ។ខ្មែរក្រហម ក៏ជាចំណុចមួយដែលធ្វើទុក្ខបុកម្នេញដល់សហគមន៍អ៊ីស្លាមនេះផងដែរ។ ពុំមាន ហេតុផលណាមួយ​ ជាជាងការប្រកាន់បក្ស​និយមប៉ុណ្ណោះសំរាប់ជំនឿសាសនានោះ ។ មានប្រជាជនប្រមាណជាង ១០០,០០០​នាក់ត្រូវបានសំលាប់ចោល។​អ្នកកាន់សានាកាតូលិក រួមទាំងអ្នកកាន់ប្រពៃណីទំនៀមទំលាប់ សាសនាផងដែរ។

                                     

3. គ្រិស្ដសាសនានៅប្រទេសខ្មែរ

គ្រិស្ដសាសនានៅប្រទេសខ្មែរ

គ្រិស្ដសាសនាមាននៅប្រទេសខ្មែរ៤៥០ច្នាំ។សំរាប់ផ្តល់ដល់អស់អ្នកដែលមានសេរីភាពខាងជំនឿសាសនា ដែលត្រូវបានផ្តល់អោយដោយរដ្ឋធម្មនុញ្ញ។ រាល់ទំនាក់ទំនងការទូតដែលបានបង្កើតឡើងរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយសម្តេចប៉ាប ចនប៉ូលទី២ នាទីក្រុង​វ៉ាទីកង់ បានអនុញ្ញាតិអោយបង្កើត​ព្រះសហគមន៍​កាតូលិកនៅក្នុង​ព្រះរាជាណាចក្រកម្ពុជា​ដោយ​ត្រឹមត្រូវ​តាមច្បាប់​នីតិបុគ្គល។