Топ-100
Back

ⓘ នរោត្តម សុរាម្រិត ព្រះនាមពេញ រជ្ជកាលគ្រងរាជ្យ ដោយការដាក់រាជ្យរបស់ព្រះបាទ នរោត្តម សីហនុ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ១៩៥៥ ថ្វាយទៅព្រះបិតាទ្រង់ នរោត្តម សុរាម្រិត ដើម្ ..




នរោត្តម សុរាម្រិត
                                     

ⓘ នរោត្តម សុរាម្រិត

នរោត្តម សុរាម្រិត ព្រះនាមពេញ រជ្ជកាលគ្រងរាជ្យ ដោយការដាក់រាជ្យរបស់ព្រះបាទ នរោត្តម សីហនុ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ១៩៥៥ ថ្វាយទៅព្រះបិតាទ្រង់ នរោត្តម សុរាម្រិត ដើម្បីដឹកនាំរដ្ឋាភិបាលសង្គមរាស្ត្រនិយម ។ រហូតមកដល់ថ្ងៃរាជាភិសេកផ្លូវការណ៍ របស់ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះ​ នរោត្តម សុរាម្រិត នាថ្ងៃទី០៣ ខែមីនា ឆ្នាំ១៩៥៦ ទើបព្រះអង្គយាងគ្រងរាជ្យសម្បត្តិជាផ្លូវការណ៍ ជាព្រះមហាក្សត្រនៃ ប្រទេសកម្ពុជា ។ ព្រះអង្គ​ជា​ព្រះរាជបិតា​នៃ​សម្តេចព្រះនរោត្តម សីហនុ និង​ជា​ព្រះ​អយ្យកោ​នៃ​ព្រះមហាក្សត្រ​សព្វថ្ងៃ​គឺ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ។ សម្តេច​ព្រះ​នរោត្តម​សុរាម្រិត​ ទ្រង់​ព្រះសម្ភព​នៅ​រាជធានីភ្នំពេញ។ ព្រះអង្គ​គឺ​ជា​ព្រះរាជ​បុត្រា​នៃព្រះអង្គម្ចាស់ នរោត្តម សុទ្ធារត្នន៍ និង​ជា​ព្រះរាជនត្តា នៃ​សម្តេចព្រះ នរោត្តម ។ បន្ទាប់​ពី​ការ​យាងសោយព្រះទីវង្គត​នៃ​ព្រះបាទ​សម្តេច​ព្រះ នរោត្តម សុរាម្រិត នាថ្ងៃទី០៣ ខែមេសា ក្នុង​ឆ្នាំ​១៩៦០ សម្តេច​ព្រះ​ នរោត្តម​ សីហនុ ត្រូវ​បាន​ថ្វាយ​តំណែង​ជា​ព្រះ​ប្រមុខ​រដ្ឋ ប៉ុន្តែ​​មិន​ត្រូវ​បាន​ឡើង​គ្រងរាជ្យ​ជា​ព្រះមហាក្សត្រនោះ​ទេ ដោយកាល​នោះ​ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ កុសមៈ ​​ដែល​ជា​ព្រះអគ្គមហេសី​សម្តេច​ព្រះបាទ នរោត្តម ​សុរាម្រិត ត្រូវ​បាន​ថ្វាយ​ព្រះតំណែង​ជា​និមិត្ត​រូប​នៃ​ព្រះរាជបល្ល័ង្គប៉ុណ្ណោះ ។ ហ្លួង​នរោត្តម សុរាម្រិត​បាន​រៀបអភិសេក​ជាមួយ​សម្តេច​ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ កុសមៈ ដែល​ជា​ព្រះរាជបុត្រីនៃ​ព្រះបាទ​ ស៊ីសុវត្ថិ មុនីវង្ស និង​មាន​ព្រះរាជបុត្រ​មួយ​អង្គ​គឺ​សម្តេច​ព្រះ នរោត្តម សីហនុ។ ព្រះអង្គ​ក៏​មាន​ព្រះជាយា​មួយ​អង្គ​ទៀត​គឺ ឃុន​ទេពនារី យ៉េប គឹម​អាន និង​មាន​ព្រះរាជបុត្រាបុត្រី​៣អង្គគឺសម្តេច​ក្រុមឃុន នរោត្តម សិរីវុឌ្ឍ សម្តេច នរោត្តម វេជ្ជរ៉ា ។

  • ព្រះបរមបច្ឆាមរណៈនាម​នៃ​ព្រះបាទ សម្តេច​ព្រះ នរោត្តម សុរាម្រិត ​គឺ ព្រះមហាបញ្ចានៈកោដ្ឋ
                                     

1. ថ្នាក់ជាកិច្ច កិត្តិយស

បំពាក់ដោយជាតិ

  • Knight Grand Cross of the Royal Order of Cambodia 1941

បំពាក់ដោយបរទេស

  • Knight Grand Cross of the Order of the Million Elephants and the White Parasol Kingdom of Laos, 1955
  • Knight Grand Cross of the National Order of Vietnam Empire of Vietnam
  • Grand Commander of the Thiri Thudhamma Thingaha|Most Glorious Order of the Truth Agga Maha Thiri Thudhamma Burma
  • Knight Grand Cordon of the Order of the Chrysanthemum Empire of Japan
  • Commander of the Legion of Honor|Order of the Legion of Honour French Republic, 1939
  • Honorary Recipient of the Order of the Crown of the Realm Malaysia
  • Knight Grand Cordon of the Order of the Dragon of Annam Empire of Vietnam
  • Knight of the Order of the Royal House of Chakri|Most Illustrious Order of the Royal House of Chakri Kingdom of Thailand
  • Grand Officer of the Legion of Honor|Order of the Legion of Honour French Republic