Топ-100
Back

ⓘ រូបភាពដែលបាត់បង់ គឺជា​ ខ្សែ​ភាពយន្ត​កម្ពុជា​-បារាំង បែបឯកសារ​ផលិត​ក្នុង​ឆ្នាំ​២០១៣​​និង​ដឹកនាំ​រឿង​ដោយ លោក ​ប៉ាន់ រិទ្ធី ដែល​រឿង​នេះនិយាយ​អំពី​របបខ្មែរក្រហម។រឿង ..




រូបភាពដែលបាត់បង់
                                     

ⓘ រូបភាពដែលបាត់បង់

រូបភាពដែលបាត់បង់ គឺជា​ ខ្សែ​ភាពយន្ត​កម្ពុជា​-បារាំង បែបឯកសារ​ផលិត​ក្នុង​ឆ្នាំ​២០១៣​​និង​ដឹកនាំ​រឿង​ដោយ លោក ​ប៉ាន់ រិទ្ធី ដែល​រឿង​នេះនិយាយ​អំពី​របបខ្មែរក្រហម។រឿង​នេះ​ត្រូវ​បាន​គេ​ចាក់​បញ្ចាំង​ក្នុងផ្នែក Un Certain Regard នៅឯ​ មហោស្រពភាពយន្តកាន ឆ្នាំ២០១៣​ដែលខ្សែ​ភាពយន្ត​នេះ​បា​ន​ឈ្នះ​ពាន​រង្វាន់លើ​គេ។រឿង​នេះក៏​ត្រូវ​បានចាក់​បញ្ចាំង​នៅផ្នែក​រោងភាពយន្ត​ពិភបលោក នៅឯ ​មហោស្រពភាពយន្ត​ Cinemanila ឆ្នាំ​២០១៣ ហើរ​រឿង​នេះ​បាន​ឈ្នះពានរង្វាន់ Grand Jury។​

រឿង​នេះ​ក៏​ត្រូវ​បាន​ជ្រើសរើស​ជា​ខ្សែ​ភាពយន្ត​របស់​កម្ពុជា​សម្រាប់​ការប្រកួត​ ភាពយន្ត​ភាសា​បរទេស​ល្អ​បំផុត​ នៅ​ឯ Academy Awards ទី​៨៦ ហើយ​ក៏​បាន​ជ្រើស​តាំង​ផង​ដែរ។

                                     

1. សង្ខេប

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ខ្ញុំបាន​រក​រូបភាព​ដែល​បាន​បាត់​បង់​ គឺ​រូបថត​ដែល​ថត​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​១៩៧៩ ដោយ​ ពួកខ្មែរ​ក្រហម​នៅ​ពេល​ដែល​ពួក​គេ​គ្រប់​គ្រង់​ប្រទេស​កម្ពុជា។ ពិត​ណាស់ រូប​ថត​១​សន្លឹក​មិន​អាច​បង្ហាញ​ពី​ការ​ពិឃាត​ដ៏​ច្រើន​នោះ​ទេ ប់ន្តែ​វា​អាច ផ្តល់​ឲ្យ​យើង​នូវ​គំនិត​ សមាធិ​ដើម្បី​កត់​ត្រា​នូវ​ប្រវត្តិសាស្ត្រ។​ខ្ញុំ​បាន​ស្វែង​រក​វា​យ៉ាង​លំបានក​នៅក្នុង​បណ្ណាសារ ឯកសារ​ចាស់​ៗ​នៅក្នុង​ភូមិ​នៅ​កម្ពុជា។ថ្ងៃ​នេះ​ខ្ញុំ​ដឹង​ថា​រូបភាព​ពិត​ជា​បាន​បាត់​បង់​។ខ្ញុំ​មិនបាន​រក​រូប​ភាព​នោះ​ទេ​​ពោល​គឺ​ខ្ញុំ​បាន​បង្កើត​វា​។ អ្វី​ដែល​ខ្ញុំ​និង​ផ្តល់​ឲ្យ​អ្នក​ មិន​មែន​ជារូបភាពនោះទេ​ហើយ​ក៏​មិន​មែន​ជា​ការ​ស្វែង​រក​នូវ​រូបភាពដែលមាន​តែ​១គត់​នោះដែរ​ តែ​ជា​រូបភាព​នៃ​ដំណើរ​ការ​ស្វែងរក​ ដែល​រោង​ភាបយន្ត​អនុញ្ញាត​អោយ​។