Топ-100
Back

ⓘ ពិធីបុណ្យភ្ជំុបិណ្ឌ. បុណ្យភ្ជុំបិណ្ឌពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃព្រះរាជពិធីទា្វរទសមាសប្រជារាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជាតាំងពីបុរាណរៀងមកតែងតែម ..




                                     

ⓘ ពិធីបុណ្យភ្ជំុបិណ្ឌ

បុណ្យភ្ជុំបិណ្ឌពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃព្រះរាជពិធីទា្វរទសមាសប្រជារាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជាតាំងពីបុរាណរៀងមកតែងតែមាន ប្រារព្ធពិធីនេះមិនដែលអាក់ខានឡើយគឺចាប់ពីថៃ្ង ១រោច.ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មានរយៈពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ1, បិណ្ឌ2 និងថៃ្ងបញ្ចប់ គឺជា ថៃ្ង "ភ្ជុំបិណ្ឌ" ។ បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។

                                     

1. ប្រវត្តិបុណ្យភ្ជុំបិណ្ឌ

ពាក្យថា"ភ្ជុំបិណ្ឌ"មកពីពាក្យ"ភ្ជុំ"រួមគ្នាជាមួយពាក្យ"បិណ្ឌ"ដែលមានន័យថា:ភ្ជុំគឺការប្រមូលផ្តុំឬប្រជុំបិណ្ឌមកពីភាសាបាឡី"ដុំបាយ"ដូចេ្នះយើងអាចសម្គាល់ពាក្យតាមវិធីងាយបានថាគឺជា"ការប្រជុំឬប្រមូលផ្តុំដុំបាយ"ការពូតដុំបាយជាដុំៗដែលយើងហៅថា"បាយបិណ្ឌ"។ បើតាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេស កម្ពុជាយើង បានបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌគឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ ប៉ុន្តែទាស់ត្រង់ថា កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះគេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ជាវារកភត្ត ភត្តធ្វើតាមថ្ងៃ ជាបន្តបន្ទាប់។ ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំនេះឯង។

                                     

1.1. ប្រវត្តិបុណ្យភ្ជុំបិណ្ឌ រឿងទាក់ទងនឹងបុណ្យភ្ជុំបិណ្ឌ

អ្នកប្រាជ្ញបានបង្កើតឲ្យមានគម្ពីរ ៣ ដែលទាក់ទងទៅនឹងពិធីបុណ្យកាន់បិណ្ឌគឺ:គម្ពីរ បេតវត្ថុ:បកស្រាយពីរឿងប្រេតគម្ពីរអានិសង្ឃបិណ្ឌនិយាយអំពីផលនៃការធ្វើបុណ្យគម្ពីរពិទ្យាធរគម្ពីរវិជ្ជាធរៈនិយាយតំណាលអំពីប្រពៃណីរបស់ជាតិខែ្មរ ដែលជាប់ទាក់ទងមកដល់សព្វថៃ្ងគម្ពីរវិមានវត្ថុគម្ពីរធម្មបទជា ដើម.។ បើតាមគម្ពីរ "ពិទ្យាធរ ឬវិជ្ជាធរ" មានតំណាលថា កាលនោះមាន ព្រះថេរមួយ អង្គឈ្មោះ ព្រះឧបគុត្តសេ្ថរ លោក មានអំណាចមានឥទ្ធិពលច្រើនណាស់ លោកក៏បាននិមន្តទៅធ្វើទស្សនកិច្ចនៅស្ថាននរក ដែលពោរពេញដោយ ភ្លើងឆេះ សន្ធោរសន្ធៅក្តៅខ្លាំង ប៉ុនែ្តដោយឥទ្ធិពល របស់លោក ក៏មានលេចចេញឲ្យមាននូវ ផ្កាឈូករត័្នមួយធំប៉ុនកងរាជរថ រួច លោកក៏គង់នៅលើផ្កាឈូកនោះ ហើយផ្កាឈូកនោះក៏ហោះកាត់ស្ថាននរកដែលធើ្វឲ្យព្រះអង្គត្រជាក់ស្រួលមិនបណ្តាលឲ្យប៉ះពាល់ដល់ភ្លើងកម្តៅស្ថាននរកឡើយ។រីឯពួកសត្វនរកវិញគ្រាន់តែដឹងថាព្រះឧបគុត្តសេ្ថរលោកនិមន្តទៅភ្លាមក៏ធ្វើឲ្យ ពួកសត្វនរកទាំងនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ពួកសត្វនរកទាំង នោះមានការកោតខ្លាចនូវ ភាពអស្ចារ្យនេះយ៉ាងខ្លាំង ក៏នាំគ្នាចុះមក អបអរសាទរ ហើយសួរអំពី ឬទិ្ធបារមីរបស់ព្រះអង្គ លោកក៏បាន ពន្យល់ សមែ្តងធម៌ទេសនាអោយពួកសត្វនរកទាំងនោះស្តាប់ ក្រោយមកលោក ក៏បានលាត្រឡប់ មកស្ថានមនុស្សវិញ ហើយពួកសត្វនរកទាំងនោះបានផ្តាំផ្ញើថា: "ទូលព្រះបង្គំទាំងអស់គ្នាសព្វថៃ្ងនេះលំបាកវេទនាណាស់ ណាកម្តៅភ្លើងនរក ណាអត់អាហារ មិនដែលមានសាច់សាលោហិតណាលើកយក អាហារភោជន ឬ បច្ច័យបួនមកឧបត្ថម្ភខ្ញុំម្តងណាទេ គឺខ្ញុំអត់ឃ្លាននោះខ្លាំងណាស់ រោគាព្យាធិ ជំងឺតម្កាត់ក៏មានច្រើនដែរ អ៊ីចឹងបើតេជគុណនិមន្តទៅស្ថានមនុស្សលោកវិញ សូមព្រះតេជគុណមេត្តាផ្សព្វផ្សាយឲ្យ បងប្អូនញាតិមិត្ត ម៉ែ ឪ ជីដូន ជីតា របស់ខ្ញុំធ្វើបុណ្យ និមន្តព្រះសង្ឃមក ដាក់បិណ្ឌឬកាន់បិណ្ឌផងរួចហើយផ្សព្វផ្សាយពរសព្វសាធុការផល្លានិសង្ឃ បុណ្យដាក់បិណ្ឌដល់ទូល ព្រះបង្គំទាំងអស់គ្នាផង ដើម្បីអោយបានផលជួបឧបត្ថម្ភឲ្យ បានឆែ្អតស្កប់ស្កល់បាត់ទុក្ខវេទនាតទៅ"។ ព្រះឧបគុត្តតេ្ថរ ក៏នាំយកបណ្តាំទាំងនោះទៅក្រាបបង្គំទូលសេ្តចនាពេលនោះទៅ។ គ្រាន់តែថ្វាយព្រះពរប៉ុណ្ណឹងសេ្តចក៏ធ្វើជាចុតហ្មាយផ្សព្វផ្សាយដល់ប្រជារាស្រ្តគ្រប់ៗគ្នាក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីឲ្យប្រជារាស្រ្តទាំងអស់ធ្វើបុណ្យដាក់បិណ្ឌឬ កាន់បិណ្ឌនៅក្នុងរដូវវស្សាដោយផ្តាំផ្ញើទៀតថាឲ្យធ្វើចំនៅថៃ្ង ១រោច ខែភទ្របទរហូតដល់ ថៃ្ង១៥រោច ខែភទ្របទ ឬដាច់ខែដោយហេតុនេះហើយដែល នាំឲ្យមានពិធីកាន់បិណ្ឌជាប្រពៃណី តាំងពីពេលនោះរហូតមកដល់សព្វថៃ្ងនេះ។

                                     

1.2. ប្រវត្តិបុណ្យភ្ជុំបិណ្ឌ មូលហេតុដែលប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ

ប្រជាជនខែ្មរក៏តែងតែចងចាំនិងយល់គ្រប់ៗគ្នាថា"បុណ្យភ្ជុំបិណ្យ"គឺជាការធ្វើបុណ្យដាក់បិណ្ឌដើម្បីឧទ្ទិសដល់បេតបុគ្គលជាឪពុកម្តាយបងប្អូនញាតិសន្តានទាំងឡាយដែលបានចែកស្ថានទៅហើយមិនដឹងជាទៅចាប់កំណើតនៅលោកខាងមុខជាអ្វីនោះ។ប៉ុនែ្តបើតាមអត្ថបទរបស់លោកសុងស៊ីវវិញការធ្វើបុណ្យភ្ជុំបិណ្ឌពុំមែនមានន័យតែប៉ុណ្ណឹងទេគឺលោកបានបកស្រាយដោយលើកយកអត្ថន័យចំនួន៣គឺ: ដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល ពាក្យ "បេត" ជាពាក្យបាលី ឯពាក្យ "ប្រេត" ដើម្បីឲ្យបានសេចក្តីសុ"ជាពាក្យសំស្រ្កឹតខចម្រើនសិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន។ដើម្បីបង្កើតសាមគ្គីរបស់ជាតិគឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ទាំងការធ្វើនំគមអន្សមពេញទូទាំងព្រះរាជាណាចក្រកម្ពុជាយើងក៏អាចកត់សម្គាល់នូវពាក្យមួយទៀតថា"បុណ្យសែនដូនតា"ដែលជាពាក្យសាមញ្ញសម្រាប់ប្រជារាស្រ្តខ្លះ ព្រោះថាពាក្យទាំងពីរគឺមានន័យដូចគ្នា។ កាលពីសម័យបុរាណកាលគេធ្វើពិធីបុណ្យនេះគឺដើម្បីរៀបចំធ្វើសង្ឃភត្តទំនុកបម្រុងព្រះសង្ឃដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា។នៅក្នុងចំណេរកាលបុរាណបានចារថាដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរបិណ្ឌបាត។ ហេតុដូច្នេះ ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។ ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួកបេតជនញាតិ និងញាតិទាំង៧សណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាពនៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរ ជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្ដីលំបាកសោកសៅ។



                                     

1.3. ប្រវត្តិបុណ្យភ្ជុំបិណ្ឌ ទំនាក់ទំនងបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលវស្សា

បើតាមសង្ឃដីការបស់ សមេ្តចព្រះមង្គលទេពាចារ្យ អ៊ុំ ស៊ុម បានឲ្យដឹងថា នៅសម័យដើមគឺ ក្រោយពេល ដែល ព្រះពុទ្ធសាសនា បានផ្សាយចូលមកក្នុងប្រទេសខែ្មរយើង ហើយនោះភិក្ខុសង្ឃបាននិមន្ត ទៅបិណ្ឌបាតគ្រប់ច្រកល្អករាល់ពេលវេលា ដោយមិនគិតថា ជារដូវវស្សា រដូវប្រាំង រដូវក្តៅ ឬរដូវរងាឡើយ ។ លុះដល់សម័យសេ្តចសោយរាជ្យ គឺវង្ស "ជ័យវរ្ម័ន" ព្រះអង្គមានព្រះទ័យជ្រះថ្លានឹងព្រះពុទ្ធសាសនា ក៏បានឧបត្ថម្ភព្រះសង្ឃដែលបួសក្នុង ព្រះពុទ្ធសាសនា ដោយបច័្ចយបួន មានចង្អាន់បិណ្ឌបាត្រ សេនាសណៈ ភេសជ្ជៈ និង ចីវរ ។ ក្រោយមកទៀត ព្រះអង្គទ្រង់ឈេ្វងយល់ថានៅរដូវវស្សាព្រះសង្ឃនិមន្តចេញទៅបិណ្ឌបាត្រ នោះជួបប្រទះនូវការលំបាក ខ្លាំងណាស់ដូចជា ភ្លៀង ផ្គរ រន្ទះ ខ្យល់បក់បោកដែល បណ្តាលឲ្យព្រះសង្ឃអង្គខ្លះ ត្រូវដួលលើភក់ជ្រាំនោះ ក៏នាំឲ្យព្រះអង្គកើត ព្រះទ័យសងេ្វគផងជ្រះថ្លាផងហើយក៏បានបវរណាដល់ព្រះសង្ឃក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យនិមន្ត គង់នៅក្នុងវត្តហើយកុំនិមន្តចេញបិណ្ឌបាត្រឯណាក្នុងរយៈពេល៣ខែមិនតែប៉ុណ្ណោះព្រះអង្គក៏បានធ្វើជា ព្រះរាជប្រកាសផ្សព្វផ្សាយ ឲ្យប្រជារាស្រ្តទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ជួយឧបត្ថម្ភបច្ច័យបួនដល់ព្រះសង្ឃក្នុងរយៈពេលនៃ រដូវវស្សាកុំឲ្យ ព្រះសង្ឃនិមន្តបិណ្ឌបាត្រ នៅខាងក្រៅទៀត។

ការអនុវត្តន៍បែបនេះ ចេះតែក្លាយបន្តិចម្តងៗ ប្រជារាស្រ្តក៏ធ្វើតាម ព្រះរាជារហូតមក គឺឲ្យតែដល់រដូវវស្សា រយៈពេល ៣ខែ ដោយគិតចាប់ពីថៃ្ង ១ រោច ខែអាសាឍ ដល់ថៃ្ងពេញបូរមីខែអស្សុជមិនឲ្យព្រះសង្ឃទៅណាទេ គឺនៅសម័យនោះ គេដាក់បិណ្ឌក្នុង រយៈពេល ៣ខែ តែក្រោយៗមកក៏សល់រយៈពេលតិចទៅៗ រហូតមកដល់សព្វថៃ្ងនេះ អាស្រ័យដោយកត្តាជីវភាពរស់នៅក្នុងសង្គមមានកាប្រែប្រួល។

                                     

2. រដូវបុណ្យភ្ជុំបិណ្ឌ

ចាប់តាំងពីសម័យបុរាណកាលរហូតមកដល់បច្ចុប្បន្ននេះ ពិធីបុណ្យភ្ជុំបិណ្ឌនេះ គេតែងតែប្រារព្ធនៅក្នុងរដូវវស្សា ព្រោះនៅក្នុងរដូវនេះពពួកប្រេតអាចមានឱកាសច្រើនក្នុងការស្វែងរកចំណីអាហារ ជាងរដូវផ្សេងៗទាំងអស់។ ម្យ៉ាងវិញទៀតនៅក្នុងវស្សានរដូវ អាហាររបស់ពួកប្រេត ដូចជាភក់ជ្រាំ ស្លេស្ម៍ កំហាក សាកសព និងកាកសំណល់អសោចិ៍ សម្បូរនៅក្នុងខែភ្លៀងផ្គរពព្រិច។ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌរយៈ ពេល១៥ថ្ងៃនេះ មានពពួកបេតជន ពួកប្រេត សាច់ញាតិទាំងប្រាំពីរសណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្ប ដែលអត់ឃ្លានអាហារអស់រយៈ ពេលជាច្រើនខែមកហើយនោះ ត្រូវបានរួចផុតពីការឃុំឃាំងអនុញ្ញាតឲ្យមកស្វែងរកសាច់ញាតិនៅ តាមវត្តអារាមផ្សេងៗ ដែលនាំយកចំណីអាហារផ្សេងៗ មកឧទ្ទិសកុសលឲ្យខ្លួន។ ម្យ៉ាងវិញទៀត បើតាមសម្ដីចាស់ៗបុរាណនិយាយតៗគ្នាថា ក្នុងរយៈពេល១៥ថ្ងៃ បើពពួកបេតជនទាំងអស់នោះដើរស្វែងរកញាតិចំនួន៧វត្ត នៅតែមិនឃើញនោះ ពពួកប្រេតទាំងអស់នោះនឹងស្រែកយំទន្ទ្រាំជើង ព្រោះតែការខកបំណង និងភាពស្រែកឃ្លានក្រហល់ក្រហាយក្នុងចិត្ត។ ជាពិសេសពពួកបេតជនទាំងអស់នោះ នឹងជេរដាក់បណ្ដាសាដល់សាច់ញាតិ កូនចៅជាមិនខាន។ ចំពោះបុណ្យបិណ្ឌភ្ជុំនេះបុរាណាចារ្យរាជបណ្ឌិតខ្មែរយើងបានរៀបចំរយៈពេល១៥ថ្ងៃ ដោយចាប់គិតពីថ្ងៃទី០១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទជាពិធីមួយសម្រាប់ឧទ្ទិសកុសលទៅដល់បេតជនញាតិដែលបានស្លាប់ទៅ។

នៅក្នុងរយៈពេល១៤ថ្ងៃ នៃការកាន់បិណ្ឌ ឬដាក់បិណ្ឌនេះ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ជាពិសេសក្រុមនីមួយៗដែលបានរៀបចំជា ក្រុមដោយលោកតាអាចារ្យចាត់ចែងនោះ ត្រូវបែងចែកចេញ៣ឬ៤ក្រុមតូចៗ ដើម្បីរៀបចំធ្វើយាគូ ឬធ្វើភត្តាហារជា៣ទៅ៤ឆ្នាំង ស្មើនឹង៣ទៅ៤មុខម្ហូប។ ពេលទូងស្គរចំណាំវស្សា អ្នកនៅក្នុងក្រុមវេននីមួយៗត្រូវចាប់ផ្ដើមធ្វើចង្ហាន់ ហើយយាយតាចាស់ៗក្នុងក្រុមវេន ត្រូវជ្រើសរើសយកផ្ទះណាមួយដើម្បីប្រមូលនំនែករៀបចំបាយបិណ្ឌបាយបត្តបូរ។ រៀបចំរួចហើយត្រូវនាំគ្នាទៅវត្តស្ដាប់លោកសូត្រថ្វាយបង្គំធម៌ សុខោ និងធម៌បរាភវសូត្រ។ ចំណែកឯកូនចៅដែលនៅផ្ទះ ត្រូវនាំគ្នាខិតខំដុតដៃដុតជើងបបរឬស្លស្លុកតាមមុខម្ហូបនីមួយៗ ដោយឡែកពីគ្នា។ លុះដល់ពេលព្រឹកព្រាងអរុណោទ័យត្រូវនាំគ្នារៀបចំខ្លួន កណ្ដៀត យួរ កាន់ ទូល រែកចង្ហាន់ទៅវត្ត។ នៅក្នុងវត្ត លោកតាអាចារ្យត្រូវរៀបចំពីធីរាប់បាត្រនៅលើឧបដ្ឋានសាលា។ បន្ទាប់មកលោកអាចារ្យជាប្រធាន ត្រូវនាំពុទ្ធបរិស័ទវេរចង្ហាន់ប្រគេនព្រះសង្ឃ វេរបាយបត្តបូរ។ល។ លុះដល់ពេលព្រះសង្ឃធ្វើបត្តានុមោទនគាថាចប់ មេវេនក្រុមនីមួយៗត្រូវរៀបចំម្ហូបអាហារ ចំណីចូលគំនាប់ជូនលោកតាអាចារ្យវត្តព្រមទាំងចាត់ចែងភោជនាហារទទួលភ្ញៀវដែលអញ្ជើញទៅបុណ្យនៅក្នុងថ្ងៃវេនរបស់ខ្លួននោះផងដែរ។ សូមបញ្ជាក់ដែរថា ក្នុងថ្ងៃបុណ្យភ្ជុំ មានរៀបចំកញ្ចប់ចតុប្បច្ច័យ ស៊ង ប្រគេនគ្រប់ភិក្ខុសាមណេរ។ ឯគណៈកម្មការវត្តបានចាត់ចែងនំអន្សម នំគម និងបាយបត្តបូរឲ្យទៅសិស្សគណទុកប្រគេនភិក្ខុសាមណេរតាមចំណែក សម្រាប់ធ្វើចង្ហាន់នៅព្រឹកថ្ងៃបន្ទាប់។ ម្យ៉ាងវិញទៀត ថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ កាលពីសម័យបុរាណមានលេងល្បែងប្រណាំងក្របី សេះ ចាប់ពី២-៣គូ ទៅតាមតំបន់រៀងៗខ្លួន ដើម្បីអបអរនៅក្នុងថ្ងៃបុណ្យឆ្លងបង្ហើយ។ លើសពីនេះទៅទៀតក្របី សេះ និងរបស់ដែលត្រូវប្រកួត គេបានតុបតែងលំអដោយប្រេង លាបពណ៌រលើបរលោង មានពាក់ប្រឡៅ កណ្ដឹងត្រដោក ឬចង្ក្រងជាដើម។ កន្លែងខ្លះទៀតមានលេងល្បែងផ្សេងៗខុសពីនេះ។ ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ននេះ ទំនៀមទម្លាប់នេះចេះតែបាត់ៗ រួញថយបន្តិចម្ដងៗ សាសនាកាន់តែកន្លងវែងទៅ នាំឲ្យការប្រកាន់ខ្ជាប់ស្ទើរតែបាត់បង់ច្រើនណាស់ដែរ៕ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋត្រូវបានចែងក្នុងមាត្រា៤៣ជំពូកទី៣ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ដែលសមស្របទៅតាមផ្នត់គំនិតចំណង់ចំណូលចិត្តនិងប្រពៃណីទំនៀមទម្លាប់តាំងពីបុរាណកាលយូរលង់ណាស់មកហើយនៃដូនតាខ្មែរ។ អាស្រ័យដោយពុទ្សាសនាត្រូវបានចាត់ទុកថាជាសាសនាផ្លូវការទើបពិធីបុណ្យនីមួយៗនៅក្នុងសាសនាព្រះពុទ្ធបានក្លាយជាបុណ្យប្រពៃណីជាតិហើយបានក្លាយជាថ្ងៃឈប់សម្រាករបស់ជាតិដោយស្របច្បាប់។ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យធំៗជាច្រើននៅក្នុងពិធីបុណ្យប្រពៃណីជាតិខ្មែរដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ ។ ប្រជាជនខ្មែរតែងប្រារព្ធធ្វើពិធីកាន់បិណ្ឌជារៀងរាល់ឆ្នាំ ដោយគិតចាប់ពីថ្ងៃ១រោចខែភទ្របទ ទៅដល់ថ្ងៃ១៤រោចខែភទ្របទគឺមានរយៈពេល១៤ថ្ងៃយើងតែងនិយមហៅថាថ្ងៃបិណ្ឌ១បិណ្ឌ២បិណ្ឌ១៤និងថ្ងៃទី១៥ ជាថ្ងៃចុងក្រោយហៅថាពិធីបុណ្យភ្ជុំបិណ្ឌ។ ឆ្នាំនេះបុណ្យភ្ជុំបិណ្ឌត្រូវចំថ្ងៃច័ន្ទទី១៧ ខែកញ្ញាគឺថ្ងៃ១៥រោចខែភទ្របទ។រំលឹកតាមសង្ឃដីការបស់ព្រះសពសម្ដេចព្រះមង្គលទេពាចារ្យ អ៊ុំស៊ុមបានឲ្យយើងដឹងថា:តាំងពីដើមឡើយគេប្រារព្ធធ្វើពិធីបុណ្យកាន់បិណ្ឌរយៈពេល៣ខែព្រោះដើម្បីជួយសម្រួលដល់ការលំបាកក្នុងការនិមន្តបិណ្ឌបាត្ររបស់ព្រះសង្ឃនារដូវស្សាដែលពោរពេញទៅដោយភក់ជ្រាំនិងទទឹកដល់ស្បង់ចីវរ។ប៉ុន្តែអាស្រ័យដោយមានបម្រែបម្រួលនិងបំលាស់ប្ដូរស្ថានភាពសង្គមសេដ្ឋកិច្ចរបស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃពីមួយជំនាន់ទៅមួយជំនាន់ក៏បានធ្វើឲ្យការកាន់បិណ្ឌចេះតែខើចទៅៗរហូតនៅសល់រយៈពេល១៥ថ្ងៃប៉ុណ្ណោះ។ ពាក្យថា" ភ្ជុំបិណ្ឌ”មានន័យថាការប្រមូលដុំបាយឬការពូតដុំបាយដែលយើងតែងហៅថាបាយបិណ្ឌចាប់តាំងពីថ្ងៃបិណ្ឌ១ប្រជាជនខ្មែរមួយចំនួនភ្ញាក់ពីព្រលឹមឬនាំគ្នាទទួលទានដំណេកនៅទីវត្តអារាមតែម្ដងដើម្បីងាយស្រួលក្នុងការបោះបាយបិណ្ឌដោយការដើរជុំវិញព្រះវិហារប្រទក្សិណបោះពីទិសខាងជើងទៅទិសខាងត្បូងព្រោះគេមានជំនឿថាវិញ្ញាណរបស់បងប្អូនជីដូនជីតាញាតិមិត្តដែលស្លាប់បាត់បង់ជីវិតទៅនោះក៏បានក្លាយទៅជាប្រេតហើយជារៀងរាល់១ឆ្នាំម្ដងប្រេតទាំងនោះត្រូវបានគេដោះលែងឲ្យមកទទួលយកនូវអានិសង្សដែលបងប្អូនសាច់សាលោហិតឧទ្ទិសទៅឲ្យហើយប្រេតទាំងនោះអាចចេញមកទទួលបានតែនៅពេលងងឹតៗគ្មានពន្លឺថ្ងៃប៉ុណ្ណោះ។ក្រៅពីការបោះបាយបិណ្ឌគេក៏នៅមានធ្វើចង្ហាន់ប្រគេនព្រះសង្ឃចូលបច្ច័យបង្សុកូលពូនភ្នំខ្សាច់ដើម្បីឧទ្ទិសមគ្គផលទាំងនោះឲ្យបានដល់បព្វការីជននិងមានអ្នកខ្លះទៀតគេជូនប្រាក់កាសនំចំណីដល់ចាស់ទុំជនក្រីក្រអ្នកសុំទានជនពិការឬយាយជីតាជីដែលនៅសំណាក់ធម៌ថែរក្សាក្នុងទីវត្តអារាមនោះ។ ក្នុងរយៈពេល១៥ថ្ងៃនៃពិធីកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌនេះប្រជាជនខ្មែរតែងតែឆ្លៀតពេលទៅវត្តយ៉ាងហោចណាស់ក៏បានទៅវត្តចំនួនម្ដងដែរទោះបីជាមានការមមាញឹកក្នុងការងារចិញ្ចឹជីវិតយ៉ាងណាក៏ដោយបើពុំនោះទេអ្នកទាំងនោះនិងត្រូវបងប្អូនជីដូនជីតាដែលបានស្លាប់ទៅជេរដាក់បណ្ដាសាឲ្យរងទុក្ខវទនាក្រីក្រលំបាកព្រោះប្រេតទាំងនោះត្រូវដើររកកុសលផលបុណ្យមានជាទានម្ហូបអាហារនៅតាមទីវត្តអារាមនានាបើមិនឃើញទេនឹងខឹងសម្បាជាមិនខានឡើយ។ ហេតុដូចនេះហើយទើបនៅទីវត្តអារាមនានាទូទាំងប្រទេសតាំងពីព្រលឹមគេឮសូរតែសម្លេងខ្ញៀវខ្ញារសម្លេងសូត្រធម៌របស់ព្រះសង្ឃយ៉ាងគួររីករាយក្នុងសន្ដានចិត្តជ្រះថ្លាគ្រប់ៗគ្នា។ភ្ជាប់ជាមួយនឹងការធ្វើចង្ហាន់មានបង្អែមចម្អាបគេតែងនិយមវេចនំអន្សមនំគមផងដែរព្រោះនំប្រភេទនេះអាចរក្សាទុកបានយូរទៅថ្ងៃមុខមតិខ្លះអះអាងថាជាឥទ្ធិពលពីសាសនាព្រាហ្មណ៍ព្រោះនំអន្សមនំគមជាតំណាងឲ្យលិង្គព្រះឥសូរនិងយោនីនាងឧមាដែលជាគ្រឿងសក្ការៈ សម្រាប់គោរពបូជាក្នុងសាសនាព្រាហ្មណ៍ ។ ជារៀងរាល់ឆ្នាំណាក៏ដូចឆ្នាំណាប្រជាជនខ្មែរគ្រប់រូបដៃកាន់ចង្ហាន់ទៅទីវត្តអារាមក្នុងទឹកមុខញញឹមនិងមានសង្ឃឹមក្នុងចិត្តថានឹងបានវេចប្រគេនចង្ហាន់អុជធូបឧទ្ទិសបន់ស្រន់រំលឹកគុណសូមឲ្យបងប្អូនញាតិមិត្តទាំងអស់មកទទួលយកនូវកុសលផលបុណ្យដែលខ្លួនបានឲ្យកុំឲ្យឈរមើលគេកុំឲ្យដណ្ដើមម្ហូបចំណីរបស់គេហើយក៏សុំឲ្យជួយថែរក្សាកូនចៅដែលនៅរស់ប្រកបដោយសេចក្ដីសុខចម្រើនតរៀងទៅ បុណ្យកាន់បិណ្ឌត្រូវបានហៅឈ្មោះផ្សេងៗគ្នាទៅតាមតំបន់ដោយតំបន់ខ្លះហៅថាបុណ្យភ្ជុំបិណ្ឌខ្លះហៅថាបុណ្យកាន់បិណ្ឌនិងបុណ្យដាក់បិណ្ឌហើយនៅតំបន់ខ្លះ ហៅថាបុណ្យដូនតា។វចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជជួនណាតទំព័រ៣៣៧ បញ្ជាក់ច្បាស់ថាបុណ្យនេះហៅឈ្មោះថាបុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ ឬ ហៅថា កាន់បិណ្ឌឬ ដាក់បិណ្ឌ ក៏បាន។ បុណ្យកាន់បិណ្ឌឬបុណ្យដាក់បិណ្ឌជាបុណ្យប្រពៃណីរបស់ពុទ្ធសាសនិកនិកាយថេរវាទនៅប្រទេសកម្ពុជាហើយបុណ្យនេះមិនមានធ្វើនៅប្រទេសដែលគោរពរាប់អានព្រះពុទ្ធសាសនាថេរវាទដទៃដូចជាប្រទេសថៃ ឬភូមាឡើយព្រោះវាមិនមែន ជាបុណ្យនៅក្នុងវិន័យបញ្ញត្តិ។ បុណ្យនេះត្រូវបានពុទ្ធសាសនិកខ្មែរធ្វើឡើងរៀងរាល់ឆ្នាំចាប់ពីថៃ្ង១រោចដល់ថៃ្ង១៥រោច ខែភទ្របទចន្លោះខែកញ្ញា)។ ប្រជាពុទ្ធសាសនិកខ្មែរធ្វើបុណ្យនេះដោយការយកទេយ្យទានផ្សេងៗមានអាហារជាដើមទៅផ្គត់ផ្គង់ ព្រះសង្ឃនៅក្នុងវត្ត ដែលកំពុងគង់ចាំវស្សា រយៈពេល១៥ថៃ្ងគត់ ។ ដោយហេតុពុទ្ធសាសនិកមានការមមាញឹកចំពោះកិច្ចានុកិច្ចប្រចាំថៃ្ងនិងដើម្បីធានាថាព្រះសង្ឃត្រូវបានផ្គត់ផ្គង់ជាទៀងទាត់នោះទើបគេចែកជាក្រុមៗដាក់វេណគ្នាយកទេយ្យទានទៅប្រគេនព្រះសង្ឃរយៈពេល១៤ថៃ្ងចាប់ពីថៃ្ង១រោចដល់ថៃ្ង១៤រោចខែភទ្របទហើយអោយឈ្មោះថាវេណទី១.វេណទី១៤។រយៈពេល១៤ថៃ្ងនេះអោយឈ្មោះថាបុណ្យកាន់បិណ្ឌឬបុណ្យដាក់បិណ្ឌ ចំណែកថ្ងៃ១៥រោចដែលជាថ្ងៃចុងក្រោយនោះពុទ្ធសាសនិកពីគ្រប់វេណទាំងអស់បានមកជួបជុំគ្នាធ្វើទានចំពោះសង្ឃជាមួយគ្នាដើម្បី បញ្ចប់បុណ្យកាន់បិណ្ឌថ្ងៃទី១៥ត្រូវនឹងថ្ងៃ១៥រោចខែភទ្របទដែលជាថ្ងៃចុងក្រោយនេះអោយឈ្មោះថា ភ្ជុំបិណ្ឌ ឬថ្ងៃភ្ជុំបិណ្ឌ។