Топ-100
Back

ⓘ ព្រះបាទភវវរ្ម័នទី១. ព្រះអង្គជាបុត្ររបស់ស្តេចវីរវរ្ម័ន និងជាចៅរបស់ព្រះបាទរុទ្រវរ្ម័ន។ ព្រះអង្គបានរំដោះចេនឡាពីអាណាចក្រភ្នំ និងបានយកអាណាចក្រភ្នំដាក់ជាចំណុះចេនឡាវិញ ..




                                     

ⓘ ព្រះបាទភវវរ្ម័នទី១

ព្រះអង្គជាបុត្ររបស់ស្តេចវីរវរ្ម័ន និងជាចៅរបស់ព្រះបាទរុទ្រវរ្ម័ន។ ព្រះអង្គបានរំដោះចេនឡាពីអាណាចក្រភ្នំ និងបានយកអាណាចក្រភ្នំដាក់ជាចំណុះចេនឡាវិញ។ព្រះអង្គបានកសាងរាជធានីភវបុរៈប្រាសាទវត្តភូ ប្រាសាទបារាយ អាស្រមហាឥសី ក្រុមប្រាសាទនៅហាន់ជ័យនិងសិលាចារឹកជាច្រើនដូចជាសិលាចារឹកវត្តភូ សិលាចារឹកហាន់ជ័យ សិលាចារឹកថ្មគ្រែ វត្តជ្រោយអំពិល វាលកន្ទេល ប្រាសាទព្រះធាតុ សិលាចារឹកអាស្រមមហាឥសី ប្រាសាទបន្ទាយនាង ប្រាសាទអកយំនិងព្រះអង្គបានពង្រីកអាណាចក្រចេនឡាឱ្យធំទូលាយ។ សិលាចារឹកសំស្រ្កឹតពីរផ្ទាំងរបស់ព្រះបាទភវវរ្ម័នទី១ មួយផ្ទាំងជាសិលាចារឹកនៅភ្នំបន្ទាយនាងនៅតំបន់មង្គលបូរីនៃខេត្តបាត់ដំបង ដែលនិយាយពីការកសាងលិង្គព្រះឥសូរ មួយផ្ទាំងទៀតបានរកឃើញនៅស៊ីថេបនៃទឹកដីសៀម បាននិយាយពីការកសាងផ្ទាំងសិលាចារឹកនេះក្នុងពេលព្រះអង្គឡើងសោយរាជ្យ។ ក្នុងរជ្ជកាលព្រះអង្គប្អូនជីដូនមួយរបស់ព្រះអង្គព្រះបាទចិត្រសេនបានកសាងផ្ទាំងសិលាចារឹកសំស្រ្កឹតខ្លីៗជាច្រើននិយាយពីការកសាងព្រះសិវលិង្គនៅតាមបណ្តោយទន្លេមេគង្គក្នុងតំបន់ក្រចេះ ស្ទឹងត្រែងនិងខាងលិចបុរីរម្យ។