Топ-100
Back

ⓘ ប្រាសាទអង្គរ. ពាក្យថាអង្គរ តាមវចនានុក្រមរបស់លោកគ្រូ ពៅ-សាវរស អង្គរមកពីពាក្យសំស្ដ្រឹតថា នគរ មានន័យថា ទីក្រុង ធានី អាណាចក្រ ។ រីឯពាក្យ វត្ត ជាទីដែលមានព្រះសង្ឃគង់ន ..




                                               

ការធ្លាក់ចុះនៃសម័យអង្គរ

                                     

ⓘ ប្រាសាទអង្គរ

ពាក្យថាអង្គរ តាមវចនានុក្រមរបស់លោកគ្រូ ពៅ-សាវរស អង្គរមកពីពាក្យសំស្ដ្រឹតថា នគរ មានន័យថា ទីក្រុង ធានី អាណាចក្រ ។ រីឯពាក្យ វត្ត ជាទីដែលមានព្រះសង្ឃគង់នៅ។ រួមន័យមក អង្គរវត្ត មានន័យថាជាទីក្រុងដែលមានវត្តពុទ្ធសាសនា។ តាមវចនានុក្រមគឺវាបានមកពី នគរវត្ត ជាឈ្មោះប្រាសាទបុរាណមួយកន្លែងនៅក្នុងខែត្រសៀមរាប ជាមហាមន្ទីររុងរឿងដោយលំអគ្មានពីរ ។ ពាក្យ នគរ នេះច្រើនតែមានសំឡេងក្លាយឃ្លាតជា អង្គរ ដូច្នេះឯង, ដូចជា នគរបាល, នគរបុរី, នគរយមរាជ, នគរវត្ត ក្លាយជា អង្គរបាល, អង្គរបុរី, អង្គរជមរាជ, អង្គរវត្ត ជាដើម។

ប្រាសាទអង្គរវត្តមានឈ្មោះដើមថា "បរមវិស្ណុលោក"។ ការវិវត្តនៃឈ្មោះ អង្គរវត្ត នេះអាចត្រូវបានគេយកមកប្រើតាមប្រវត្តិសាស្ត្រ។ តាមសិលាចារឹកនៅសតវត្សទី១៦បញ្ជាក់ថា ឈ្មោះប្រាសាទអង្គរវត្តគឺ ព្រះមហានគរឥន្ទ្រប្រ័ស្ថព្រះពិស្ណុលោក។ ពាក្យ ឥន្ទ្រប្រ័ស្ថ មានន័យថា "ទីក្រុងរបស់ព្រះឥន្ទ"។ មួយចំណែកទៀតនៅសតវត្សរ៍ទី១៧ត្រូវបានគេហៅថា "ឥន្ទបត្តម្ភានគរស្រីសុធរវពិស្ណុលោក"។ បើតាមវចនានុក្រមជួន-ណាតពាក្យ ឥន្ទបត្ត រឺ ឥន្ទ្រប្រ័ស្ថ នេះមានសេចក្ដីពន្យល់ដូចតទៅ´៖ ឈ្មោះក្រុងមួយក្នុងប្រទេសឥណ្ឌាសម័យបុរាណ ត្រង់កន្លែងក្រុង ទេល្ហី សព្វថ្ងៃនេះ? ។ ខ្មែរសម័យមហានគរ នគរធំ ប្រើពាក្យនេះជាវិសេសនាម ឬជាគោរមនៃក្រុមមហានគរ, ច្រើនប្រើក្នុងព្រះបរមរាជសាសន៍ ឬព្រះបរមរាជឱង្ការថា ព្រះបាទសម្តេចព្រះរាជឱង្ការបរមបពិត្រកម្ពុជាធិបតីស្រី ឥន្រ្ទប្រ័ស្ថបុរីរ័ត្នរាជធានី. ប្រើពាក្យនេះតាំងអំពីបានព្រះខ័នរាជ្យ ដែលមានសេចក្ដីតំណាលថា ព្រះឥន្រ្ទយកមកប្រទានទុកជាកេរ្តិ៍ជាសស្រ្តាដ៏វិសេសសម្រាប់កម្ពុជរដ្ឋ? ។ ឈ្មោះថា អង្គរវត្ត គឺជាឈ្មោះសាមញ្ញសំរាប់កំណត់ប្រាសាទដែលជាបូជនីយដ្ឋាននេះ។ ចំពោះប្រជាជនខ្មែរ ជាពិសេសអ្នករស់នៅខេត្តសៀមរាបច្រើននិយមហៅឈ្មោះរួមមួយថាអង្គរតូច។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនិពន្ធនៅលើពិភពលោកទាំងអស់បានកំណត់ហៅឈ្មោះរួមមួយថា អង្គរវត្ត រហូតមកដល់បច្ចុប្បន្ន។

ប្រាសាទអង្គរវត្តបានសាងសង់ នៅដើមសតវត្សរ៍ទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ខ្លះសរសេរ: ព្រះបាទសូរិយាវរ្ម័នទី២ ១១១៣ - ១១៥០ ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានលក្ខណៈល្អវិចិត្រ និងបង្ហាញនូវសិល្បៈខ្មែរដ៏អស្ចារ្យដល់កំពូល លោកមូហ៊ត ក៏ដូចជាពួកអ្នកទេសចរណ៍លោកខាងលិចដំបូងៗដែរ បានគិតថាវាពិបាកនឹងជឿថាខ្មែរអាចសាងសង់ប្រាសាទនេះបាន និងបានចុះកាលបរិច្ឆេទវាដោយច្រឡំទៅនឹងក្បែរៗសម័យមួយដូចគ្នាដូចរ៉ូម។ ប្រវត្តិពិតនៃអង្គរវត្តត្រូវបានទម្លុះទម្លាយរួមគ្នាដោយភស្តុតាងខាងរចនាបថនិងអភិលេខន៍តែប៉ុណ្ណោះ ដែលបានប្រមូលបានកំឡុងការបោសសំអាតជាបន្តបន្ទាប់និងការស្ដារស្នាដៃឡើងវិញ បានបន្តទូទាំងស្ថានីយអង្គរទាំងមូល។ គ្មានលំនៅដ្ឋាន រឺ ផ្ទះ រឺ សញ្ញានៃការតាំងលំនៅជាប្រក្រតីរួមជាមួយប្រដាប់ប្រដាចំអិនអាហារ អាវុធ រឺ វត្ថុនៃការតុបតែងខ្លួនជាធម្មតាបានរកឃើញនៅស្ថានីយបុរាណនានាឡើយ។ ជំនួសវិញ មានភស្តុតាងនៃបូជនីយដ្ឋាននានាខ្លួនឯងទៅវិញ។