Топ-100
Back

ⓘ ធរណីន្ទ្រវម៌្មទី២. វ្រះបាទ ធរណីន្ទ្រវម៌្មទី២ រជ្ជកាល ព្រះអង្គជាបុត្រព្រះអង្គម្ចាស់ មហិធរាទិត្យ ជាចៅវ្រះបាទធរណីន្ទ្រវម៌្មទី១ និងជាភាតាអយ្យកាមួយវ្រះបាទសូយ៌្យវម៌្ម ..




                                     

ⓘ ធរណីន្ទ្រវម៌្មទី២

វ្រះបាទ ធរណីន្ទ្រវម៌្មទី២ រជ្ជកាល ព្រះអង្គជាបុត្រព្រះអង្គម្ចាស់ មហិធរាទិត្យ ជាចៅវ្រះបាទធរណីន្ទ្រវម៌្មទី១ និងជាភាតាអយ្យកាមួយវ្រះបាទសូយ៌្យវម៌្មទី២ដែលជាបច្ឆាជនវ្រះបាទភវវម៌្មទី១ មានន័យថាក្សិតេន្ទ្រាទិត្យ និងមហិធរាទិត្យជាព្រះភាតានឹងគ្នា។ វ្រះបាទធរណីន្ទ្រវម៌្ម​ទី​២ ដែល​ជា​ភាតាអយ្យកា​មួយ​បង្កើត​នឹង​វ្រះបាទ​សូយ៌្យវម៌្មទី២ ត្រូវ​បាន​តែង​តាំង​ជា​ព្រះមហាក្សត្រ​ខ្មែរ​ក្នុង​គ.ស ​១១៥០។ ព្រះអង្គមានបច្ឆាមរណនាមថា វ្រះបាទមហាបរមនិវ៌្វានបទ ។

ព្រះអង្គអនុវត្ត​នយោបាយ​បន្ត​សង្គ្រាម​នឹង​នគរ​ចាម្ប៉ា​ដដែល។ កងទ័ព​ទាហាន​ខ្មែរ​ដែល​ចេញ​ទៅ​ប្រយុទ្ធ​នឹង​ចាម​ត្រូវ​ស្ថិត​នៅ​ក្រោម​ បទបញ្ជា​របស់​ព្រះរាជ​បុត្រ​ព្រះអង្គ ដែល​ថ្ងៃ​ក្រោយ​ក្លាយ​ទៅ​ជា​វ្រះបាទ​ជយវម៌្មទី៧។ កាល​ណោះ ព្រះអង្គ​ព្រះជន្ម​ទើប​តែ​បាន​ ២៥ ​វស្សាតែប៉ុណ្ណោះ។ ក្នុង​ពេល​ដែល​ព្រះអង្គ​កំពុង​តែ​លើក​ទ័ព​ចូល​ប្រយុទ្ធ​នៅ​មុខ​ព្រះរាជធានី​ចាម​ វិជយ ព្រះអង្គ​បាន​ទទួល​ដំណឹង​យ៉ាង​ចុក​ចាប់​មក​ថា បិតា​ព្រះអង្គ​សុគត ហើយ​ព្រះ​យឝោវម៌្ម​ទី​២​បាន​ឡើង​គ្រង​រាជសម្បត្តិ​នគរ​កម្ពុជា គឺ​នៅ​ក្នុង ​គ.ស ​១១៦០។ ព្រះអង្គ​នៅ​ស្ងៀម​ស្ងាត់ មិន​បញ្ចេញ​ឥរិយាបថ​ក្រេវក្រោធ​ឡើយ។ ព្រះអង្គ​បែរ​ជា​គោរព​បូជា និង​តាំង​ចិត្ត​ស្មោះ​ត្រង់​ភក្ដី​ចំពោះ​ព្រះរាជា​ថ្មី​ជានិច្ច។ ព្រះអង្គ​នៅ​តែ​បន្ត​ការ​វាយ​ប្រហារ ប្រយុទ្ធ​នឹង​កងទ័ព​ចាម។ ព្រះជយវម៌្មបាន​វាយ​កំទេច​បំផ្លាញ​ខេត្ត​ខណ្ឌ​ចាម​អស់​ជាច្រើន។

សព្វវចនាធិប្បាយអ្យីហាយកត់ត្រាថានៅឆ្នាំ ១១៥៥" ចឹនឡាលួកហ៊ូ” នោះគឺកម្វុជទេឝ បានបញ្ជូនថ្វាយដំរីពីរក្បាលជាសួយដល់អធិរាជសុង។

                                     

1. ពង្សាវលី

  • ព្រះបិតុលា ព្រះនាម ក្សត្រេន្ទ្រាទិត្យ, ព្រះមាតុលាអយ្យកាបិតុលា នរេន្ទ្រលក្ឝ្មី
  • ព្រះបិតាក្មេកព្រះនាម ហឝ៌វម៌្មទី៣
  • ព្រះបិតាព្រះនាមមហិធរាទិត្យ និងមាតា ជាបុត្រីនៃព្រះបាទធរណីន្ទ្រវម៌្មទី១ និងមហេសីមួយអង្គទៀត
  • ព្រះនត្តាព្រះនាម ឝ្រីឥន្ទ្រកុមារ គមលិន្ត វីរកុមារ ឥន្ទ្រវម៌្មទី២ សូយ៌កុមារ និង មួយអង្គទៀតមិនស្គាល់
  • ព្រះអយ្យកា ព្រះនាម ធរណីន្ទ្រវម៌្មទី១ និង ព្រះអយ្យកោព្រះរាជបុត្រីនៃព្រះបាទហិរណ្យវម៌្ម និងមហេសីអង្គផ្សេង។
  • ព្រះមហេសីព្រះនាម ឝ្រីជយរាជចូឌាមណី
  • ព្រះភាតាអយ្យកាមួយព្រះនាម សូយ៌្យវម៌្មទី២
  • ព្រះរាជបុត្រព្រះនាមជយវម៌្មទី៧