Топ-100
Back

ⓘ ព្រះបាទជ័យវរ្ម័នទី៧មានព្រះនាមដើមថា ជ័យវធ៌ន។ ព្រះអង្គជាបុត្ររបស់ព្រះបាទធរណីន្ទ្រវរ្ម័នទី២។ រាជធានីអង្គរលើកទី៤ ត្រង់ប្រាសាទបាយ័ន។ ព្រះអង្គជាស្តេចខ្លាំងពូកែបានវាយច ..




                                     

ⓘ ព្រះបាទជ័យវរ្ម័នទី៧

ព្រះបាទជ័យវរ្ម័នទី៧មានព្រះនាមដើមថា ជ័យវធ៌ន។ ព្រះអង្គជាបុត្ររបស់ព្រះបាទធរណីន្ទ្រវរ្ម័នទី២។ រាជធានីអង្គរលើកទី៤ ត្រង់ប្រាសាទបាយ័ន។ ព្រះអង្គជាស្តេចខ្លាំងពូកែបានវាយចាមរំដោះរាជធានីអង្គរ និងវាយត្រួតត្រាប្រទេសចម្ប៉ា។ ព្រះអង្គបានកសាងប្រាសាទបាយ័ន ប្រាសាទបន្ទាយឆ្មារ សាលាដំណាក់ចំនួន ១២១តាមផ្លូវពីរាជធានីអង្គរទៅភីម៉ៃ និងពីអង្គរទៅវត្តភូ និងកន្លែងផ្សេងៗទៀត មន្ទីរពេទ្យចំនួន១០២ ស្ពាន់ ថ្នល់ ប្រាសាទបន្ទាយក្តី ប្រាសាទតាព្រហ្ម ប្រាសាទនាគព័ន្ធ ប្រាសាទព្រះខ័ន ប្រាសាទតាសោម ប្រាសាទក្រោលគោ ប្រាសាទគុហនគរ បង្កើតសាកលវិទ្យាល័យជាច្រើន អភិវឌ្ឃប្រទេសជាតិ ពង្រីកទឹកដី និងផ្សព្វផ្សាយព្រហ្មវិហារធម៌ដល់ប្រជារាស្រ្ត។ ព្រះអង្គមានអគ្គមហេសីពីរព្រះអង្គ ដែលមានប្រាជ្ញាខ្លាំងពូកែគឺ ព្រះនាងជ័យទេវី និងព្រះនាងឥន្ទ្រទេវី។ ព្រះបាទជ័យវរ្ម័នទី៧ ប្រហែលជាប្រសូត្រយ៉ាងយូរណាស់ក្នុង ឆ្នាំ១១២៥ ដែលមានព្រះមាតាព្រះនាមជ័យរាជចូឌាមណី និងព្រះបិតាព្រះអង្គព្រះនាមព្រះបាទធរណីន្ទ្រវរ្ម័នទី២ ដែលសោយរាជបន្ទាប់ពីព្រះបាទសូរ្យវរ្ម័នទី២។ ព្រះអង្គត្រូវក៏ត្រូវជាក្មួយព្រះបាទសូរ្យវរ្ម័នទី២ ផងដែរ។ ដូច្នេះយើងឃើញថា តាមរយៈព្រះមាតាព្រះអង្គជាប់ចុះមកពីព្រះរាជវង្ស ព្រះមហាក្សត្រខ្មែរជំនាន់មុនមហានគរឬមុនអង្គរ ឬក្នុងសម័យនគរហ្វូណន និងចេនឡា។ ហើយតាមខ្សែស្រលាយព្រះរាជវង្សព្រះបិតា ព្រះអង្គចុះមកពីព្រះសន្ដតិវង្សមហិធរបុរៈ។ ព្រះបាទជ័យវរ្ម័នទី៧ មានព្រះនាមសម្រាប់រាជ្យថា ព្រះរាជ្យព្រះបាទកម្រតេងអញស្រីជ័យវរ្ម័នទេវៈ។ ព្រះបាទជ័យវរ្ម័នទី៧ ជាព្រះរាជបុត្រព្រះបាទធរណីន្ទ្រវរ្ម័នទី២ និងម្ចាស់ក្សត្រីជយរាជចូឌាមណី ដែលជារាជបុត្រីរបស់ព្រះបាទសហ៌វរ្ម័ន ដែលទំនងជាស្តេចមួយអង្គផ្សេងពីព្រះបាទហស៌វរ្ម័នទី៣ ដែលបានឡើងសោយរាជ្យនៅរាជធានីអង្គរ តាំងពីឆ្នាំ១០៦៨ ។ ព្រះអង្គត្រូវជាប្អូនជីទួតមួយរបស់ព្រះបាទសូរ្យវរ្ម័នទី២គឺតាទួតនាមហិរណ្យវរ្ម័ន និងយាយទួតហិរយ្យលក្ម្សី។ មុនពេលឡើងសោយរាជ្យ ព្រះអង្គប្រហែលមានព្រះនាមថា ជ័យវធ៌ន។ ស្រុកកំណើតព្រះអង្គគឺជាក្រុងជយាទិត្យបុរៈ ក្នុងអតីតទីក្រុងស្រេស្ឋបុរៈដ៏ល្បីល្បាញ។ ព្រះអង្គជាបច្ឆាជននៃព្រះមហាក្សត្រស្រេស្ឋបុរៈខាងសន្តតិវង្សសូរ្យវង្ស និងរាជវង្សមហីធរបុរៈ ដែលមានព្រះបាទជ័យវរ្ម័នទី៦ចាប់ផ្តើមសោយរាជ្យដំបូងគេ។ ព្រះអង្គមានមហេសីជាច្រើនអង្គ បើតាមការប្រកាសឈ្មោះទីទៃពីគ្នានៃព្រះមាតារបស់ព្រះរាជបុត្រព្រះអង្គ។ ប៉ុន្តែតាមសិលាចារឹកប្រាសាទភិមានអាកាសលេខK.៤៨៥ ព្រះនាងឥន្ទ្រទេវីបានអះអាងថា ព្រះរាជអគ្គមហេសីដំបូងគេ ព្រះនាមជ័យរាជទេវី ដែលជាព្រះអនុជរបស់ព្រះនាង។ ក្រៅពីនោះ ព្រះបាទជ័យវរ្ម័នទី៧ យ៉ាងហោចណាស់មានព្រះទេពីពីរអង្គផ្សេងទៀត ដែលមាននីមួយៗអះអាងថា ជាអគ្គមហេសីដូចគ្នាគឺនៅសិលាចារឹក ប្រាសាទព្រះខ័នឈ្មោះ ព្រះនាងរាជេន្ទ្រទេវីថាជាព្រះទេពីច្បង និងសិលាចារឹកនៅ ប្រាសាទតាព្រហ្ម ព្រះទេពីនោះបញ្ជាក់នាមតែថាជាមហេសីច្បង។

                                     

1. អរោគ្យសាលា និងធម្មសាលា

ព្រះបាទជ័យវរ្ម័នទី៧ជាព្រះមហាក្សត្រមួយព្រះអង្គ ដែលពោរពេញទៅដោយព្រហ្មវិហាធម៌ មនសិកា និងសេចក្តីអាណិតអាសូរចំពោះប្រជារាស្រ្ត ព្រះអង្គមានព្រះទ័យប្រាថ្នានូវសេចក្តិសុខ សេចក្តីចម្រើនចំពោះប្រជារាស្រ្តរបស់ព្រះអង្គ។ ព្រះអង្គបានកសាងមន្ទីរពេទ្យអរោគ្យសាលាចំនួន ១០២ និងធម្មសាលាសាលាឆទានចំនួន ១២១ នៅលើទឹកដីនៃអាណាចក្រខ្មែរនៅចុងសតវត្សរ៍ទី១២នៃគ.ស។ នៅតាមដងផ្លូវពីរាជធានីយសោធរបុរៈ ទៅរាជរាជធានីរបស់ប្រទេសចម្ប៉ា ព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គបានកសាងសាលាដំណាក់ចំនួន ៥៧ ដោយមានភ្លើងសម្រាប់បំភ្លឺ។ ពីរាជធានីរាជបូរីទៅរាជធានីជ័យវតី និងពីរាជធានីជ័យវតីទៅរាជធានីសិង្ហវតី រាជធានីវីរវតី រាជធានីជ័យរាជគិរី រាជធានីស្រីវីរបូរីមករាជធានីយសោធរបុរៈវិញមានសាលាដំណាក់ចំនួន ៤៤ ដោយមានប្រដាប់ប្រដាសម្រាប់បង្កាត់ភ្លើងផង។ មានសាលាដំណាក់មួយនៅស្រីសូរ្យបព៌តភ្នំជីសូរ មានសាលាដំណាក់មួយនៅស្រីវិជយាទិត្យបុរៈ និងមួយទៀតនៅកល្យណសិទ្ធិក សរុបសាលាដំណាក់ទាំងអស់មានចំនួន ២១២។ តាមសិលាចារឹកនៅស្រុកសាយហ្វុង ប្រទេសឡាវ បាននិយាយសរសេរថាអរោគ្យសាលានីមួយៗមានគ្រូពេទ្យចំនួន២នាក់ អមដោយស្ត្រី២នាក់ និងមនុស្សប្រុសម្នាក់ គ្រូថ្នាំពីរនាក់នៅឃ្លាំងសម្រាប់ចែកចាយថ្នាំ អ្នកដាំ និងថែរក្សាសំអាតចំនួន២នាក់ អ្នកមើលជំងឺគិលានុបដ្ឋានចំនួន ១៤នាក់ ស្រ្តីសម្រាប់ទឹក កាន់ថ្នាំ បុកស្រូវចំនួន៨នាក់។