Топ-100
Back

ⓘ អាណាចក្របាសាន្ត រឺ អាណាចក្រខាងកើត រាជធានីតាំងនៅក្រុងបាសាន្ត គឺជានគរខ្មែរដែលស្ថិតនៅត្រើយខាងកើតទន្លេធំ ដែលកើតឡើងក្រោយពីមានវិបត្តិរាជវង្សកាលណោះនគរខ្មែរបានបែកខ្ញែកជ ..




អាណាចក្របាសាន្ត
                                     

ⓘ អាណាចក្របាសាន្ត

អាណាចក្របាសាន្ត រឺ អាណាចក្រខាងកើត រាជធានីតាំងនៅក្រុងបាសាន្ត គឺជានគរខ្មែរដែលស្ថិតនៅត្រើយខាងកើតទន្លេធំ ដែលកើតឡើងក្រោយពីមានវិបត្តិរាជវង្សកាលណោះនគរខ្មែរបានបែកខ្ញែកជាបី គឺ អាណាចក្រខាងជើងរបស់ព្រះបាទស្រីរាជា អាណាចក្រត្រើយខាងកើតរបស់ព្រះបាទស្រីសុរិយោទ័យទី២ និង អាណាចក្រចតុមុខរបស់ព្រះស្រីធម្មរាជាទី១។ ក្រោយពីព្រះបាទនរាយណ៍រាជាទី១ បានសោយទិវង្គតទៅព្រះរាជបុត្ររបស់ព្រះអង្គមិនបានសោយរាជ្យបន្តទេ ដូច្នេះពួកមន្ត្រីនិងញាតិវង្សបានលើកព្រះអនុជព្រះអង្គអោយឡើងសោយរាជ្យជំនួស គឺព្រះបាទស្រីរាជា បន្ទាប់ពីឡើងសោយរាជ្យរួចហើយព្រះអង្គបានធ្វើចំបាំងរំដោះទឹកដីនៅភាគខាងលិច អស់រយៈកាលជាច្រើនឆ្នាំ។

                                     

1. ទឹកដី

បន្ទាប់មកក្រោយពីស្រីសុរិយោទ័យធំឡើងកាលណាក៏គិតចិញ្ចឹមដណ្ដើមរាជសម្បត្តិមកវិញព្រោះទ្រង់យល់ថារាជ្យសម្បត្តិគួរណាបានមកលើទ្រង់ ក្រោយមកទ្រង់ក៏បះបោរហើយសង្កត់ប្រជារាស្ត្រយកបានតាំងពី៖

  • ៤. ខែត្រឆ្លូង ស្រុកឆ្លូង
  • ៥. ខែត្រត្បូង
  • ៨. ខែត្រព្រៃវែង
  • ១១.ខែត្រស្វាយទាប ស្រុកស្វាយទាប
  • ១០.ខែត្ររំដួល ស្រុករំដួល
  • ២. ខែត្រសម្បុកសម្បូរណ៍ ស្រុកសម្បុកសម្បូរណ៍
  • ១៤.ខែត្រលង់ហោ
  • ១. ខែត្រសៀមបូក ស្រុកសៀមបូក
  • ៣. ខែត្រក្រចេះ ក្រុងក្រចេះ
  • ៦. ខែត្របាសាន្ត ស្រុកស្រីសន្ធរ
  • ១៥.ខែត្រជើងបាក់ដែង
  • ៩. ខែត្របាភ្នំ ស្រុកបាភ្នំ
  • ១២.ខែត្ររោងដំរី
  • ៧. ខែត្រទទឹងថ្ងៃ
  • ១៣.ខែត្រព្រៃនគរ ក្រុងព្រៃនគរ

រៀងទៅទល់នឹងនគរចាម្ប៉ា នោះបានទៅខាងព្រះអង្គទាំងអស់។ ក្រោយពីនោះមកនោះព្រះបាទស្រីធម្មរាជាទី១ ទ្រង់ក៏ឆ្លៀតឱកាសសោយរាជ្យនៅក្រុងចតុមុខធិបតីដែរ រឿងនេះមិនបានស្ងប់សុខវាធ្វើអោយនគរវឹកវរចលាចលអស់រាប់ទសវត្ស៍។ បន្ទាប់ពីបានដួលរលំនៅបន្ទាប់ពីសៀមបានចាប់ខ្លួនព្រះអង្គបញ្ជូនទៅសៀមមក នគរនេះបានបង្រួបប្រួមទៅអាណាចក្រខ្មែរកម្ពុជាធិបតីវិញ ដែលស្ថិតនៅក្រោមសម្ដេចព្រះស្រីធម្មរាជាទី១វិញតមក។