Топ-100
Back

ⓘ វត្តភ្នំដូនពេញ គឺជាវត្តដែលជានិមិត្តរូប នៃឈ្មោះទីក្រុង ភ្នំពេញ ដែលជារមណីយដ្ឋានប្រវត្តិសាស្ត្រ ក្នុងកំណត់ត្រា នៃអត្តៈសញ្ញាណជាតិខ្មែរ ។ វត្តភ្នំដូនពេញ មានកម្ពស់សរុ ..




វត្តភ្នំដូនពេញ
                                     

ⓘ វត្តភ្នំដូនពេញ

វត្តភ្នំដូនពេញ គឺជាវត្តដែលជានិមិត្តរូប នៃឈ្មោះទីក្រុង ភ្នំពេញ ដែលជារមណីយដ្ឋានប្រវត្តិសាស្ត្រ ក្នុងកំណត់ត្រា នៃអត្តៈសញ្ញាណជាតិខ្មែរ ។ វត្តភ្នំដូនពេញ មានកម្ពស់សរុប 46 ម៉ែត្រ ដោយស្មើនិងកម្ពស់ហ្វីត ដែលវត្តមួយនេះយកលំនាំតាម ឈ្មោះរបស់លោកយាយ "ដូនពេញ" ដែលមានតំណាលពីការ រកឃើញនៅ ព្រះបដិមាបួនអង្គ ៖

  • បដិមា ព្រះវិស្ណុះ អង់គ្លេស: Vishnu
  • បដិមា ព្រះពុទ្ធ អង់គ្លេស: Buddha
  • បដិមា ព្រះពុទ្ធធាត់ ចិន: 布袋 អង់គ្លេស: Budai ភាពទាក់ទងនេះហើយដែលត្រូវបានគេសាងសង់អាស្រមចិននៅទីនោះ ព្រះពុទ្ធធាត់ ត្រូវបានពលរដ្ឋខ្មែរតែងតែនិយមហៅថា ព្រះតាកំប៉ោង ។
  • បដិមា ព្រះឥន្ទ្រា អង់គ្លេស: Indra
                                     

1. ប្រវត្តិ ៖ វត្តភ្នំដូនពេញ

នាឆ្នាំ១៣៧២ មានដូនចាស់ម្នាក់ឈ្មោះ "យាយពេញ" ជាអ្នកមានភោគសម្បត្តិបរិបូរណ៍ មានលំនៅក្បែរច្រាំងទន្លេប្រសព្វមុខ ទន្លេបួនមុខ ។ ផ្ទះរបស់ដូនពេញ សង់នៅលើទួលខាងកើតភ្នំតូចមួយនោះ ថ្ងៃមួយមានភ្លៀងធ្លាក់មកដល់ ដូនពេញបានចុះទៅកំពង់ទឹក ដើម្បីងូតទឹក ស្រាប់តែឃើញដើមគគីរធំមួយ អណ្តែតមកក្បែរច្រាំងទើរនៅកំពង់ទឹករបស់គាត់ លុះដូនពេញឃើញដូច្នេះ ក្រលេកឃើញដូចជាមានរបស់អ្វីនៅក្នុងរុន្ធដើមគគីរនោះ ដូនពេញ ក៏យកកំណាត់ឈើ ទៅកោសកៀរសំអាតភក់ចេញ គាត់ក៏បានប្រទះឃើញក្នុងប្រហោងឈើគគីរ មានព្រះបដិមា ៤ អង្គ ធ្វើអំពី សំរិទ្ធ និង លង្ហិន និង មួយអង្គទៀតធ្វើអំពីថ្មកែវ ដែលបដិមានោះ ទ្រង់ឈរព្រះហស្ថម្ខាងទ្រង់កាន់ដំបង និង កងចក្រ ព្រះហស្ថម្ខាងទៀត ទ្រង់កាន់ខ្យងស័ង្ខ និងផ្កាឈូក ព្រះកេសាបួង ក្នុងទម្រង់ជាព្រះវិស្ណុះ ។ ដូនពេញ ក៏ទៅប្រាប់អ្នកភូមិ ឲ្យទៅជួយទាញយកដើមគគីរនោះ និងទទួលរតនា ព្រះបដិមាបួនអង្គនោះយកមកទុកជាទីគោរពបូជា។ ក្រោយមក លោកយាយ "ដូនពេញ" ក៏បានចាត់ឲ្យអ្នកភូមិសាងសង់អាស្រមមួយនៅលើកំពូលភ្នំតូចនេះ ដើម្បីដាក់ព្រះបដិមាទាំងបួនអង្គ ដម្កល់ជាទីសក្ការៈបូជា លោកយាយក៏បាននិមន្តព្រះសង្ឃមកផងដែរ ដើម្បីសូត្រធម៌រតនា អៈភិសេក បដិមាទាំងបួនអង្គនោះ និងបានឲ្យមានព្រះសង្ឃគង់ចាំផង ទើបកើតមាននៅការដាក់ឈ្មោះអាស្រមនោះថា "វត្តភ្នំ" ដែលយើងស្គាល់ច្បាស់មកដល់សព្វថ្ងៃនេះ ។

                                     

2. វត្តភ្នំដូនពេញ ក្នុងរជ្ជកាលព្រះបាទ ពញ្ញាយ៉ាត

ក្រោយព្រះបាទពញ្ញាយ៉ាត បរមរាជាធិរាជ គង់នៅរាជវាំងទួលបានសានអស់ពេល ៩ឆ្នាំ បានកើតមានទឹកលិចយ៉ាងខ្លាំងនៅតំបន់នោះ ក្នុងគ្រានោះទឹកលិចរាជធានីជ្រៅក្រៃលែង ក្នុងឆ្នាំ១៣៩៦ នៃគ.ស អស់ខ្ញុំរាជការ និង ព្រះបរមរាជវង្សានុវង្ស មានក្ដីលំបាកជាច្រើន នៅក្នុងព្រះរាជវាំង ។ លុះទឹកស្រកក្នុងឆ្នាំនោះអស់ ព្រះអង្គនាំរាជការ មកសាងព្រះរាជវាំងថ្មី នៅភូមិឫស្សីកែវក្នុងតំបន់វត្តភ្នំសព្វថ្ងៃ ។ ទ្រង់ត្រាស់បង្គាប់ ចៅពញាតេជោ ចៅហ្វាយស្រុកខេត្តសំរោងទង ឲ្យកេណ្ឌរាស្ត្រលើកដី ទៅចាក់បំពេញក្នុងរាជវាំង។ ទីដែលចៅពញាតេជោ ឲ្យរាស្ត្រជីកដីនោះ ធំជ្រៅទូលាយណាស់ ទើបបានជាមានឈ្មោះ ហៅថាបឹងតេជោ តរៀងមក ស្ថិតនៅផ្សារធំថ្មីបច្ចុប្បន្ន ។ ក្រោយពេលទឹកជំនន់ជនលិចអស់ពេលពេញមួយឆ្នាំ ខណៈពេលនោះព្រះបាទពញ្ញាយ៉ាត សម្រេចចិត្តផ្លាសរាជធានីពីទួលបាសាន ខេត្តកំពង់ចាម មកតំបន់ទន្លេប្រសព្វមុខ ក្នុងឆ្នាំ១៣៩៧ នៃគ.ស ។ ក្រោយបញ្ចប់ការសាងសង់រាជវាំង ព្រះបាទពញ្ញាយ៉ាត បង្គាប់ឲ្យសាងសង់ខ្ទមអាស្រមមួយនៅលើកំពូលភ្នំ ក្បែរព្រះវិហារវត្តភ្នំ ដែលជាអាស្រមនៃអ្នកតាម្ចាស់ស្រុក ដែលប្រជាជនខ្មែរសព្វថ្ងៃតែងហៅថា អ្នកតាព្រះចៅហើយវត្តភ្នំ ឲ្យហៅថា "វត្តភ្នំដូនពេញ" ដែលសំគាល់នាមរបស់លោកយាយ "ដូនពេញ" ។ លុះសម្រេចការកសាងវាំង និងក្រុងរួចហើយ ទ្រង់តាំងប្រទាននាមជា ក្រុងចតុមុខសកលកម្ពុជាធិបតី ឧត្តិយាមហានគរ ប្រកាសឆ្នាំ ១៤១៦ នៃគ.ស ក្រោយមកបានប្ដូរឈ្មោះមក ក្រុងភ្នំពេញ សព្វថ្ងៃនេះ ជាចុងក្រោយព្រះបាទពញ្ញាយ៉ាត ទ្រង់ប្រកាសប្ដូររាជសម័យ នៃ "សម័យកាលចតុមុខ" ឆ្នាំ១៤៣១ ហើយទ្រង់ក៏យាងចូលទីវង្គត់ ក្នុងឆ្នាំ១៤៣៤ ដោយបន្សល់ទុកនៅព្រះចេតិយបព័ត យ៉ាងធំនៅលើរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំមកដល់សព្វថ្ងៃនេះ ។