Топ-100
Back

ⓘ ព្រះបាទស្រីសុរិយោពណ៌. នៅឆ្នាំ ១៦០១ ព្រះស្រីសុរិយោពណ៌បានត្រឡប់ពីប្រទេសសៀម ស្របតាមបំណងប្រាថ្នា របស់ប្រជារាស្ត្រខ្មែរ ដែលបានសុំយាងព្រះអង្គពីទីក្រុងអយុធ្យាចូលមកតាមច ..




                                     

ⓘ ព្រះបាទស្រីសុរិយោពណ៌

នៅឆ្នាំ ១៦០១ ព្រះស្រីសុរិយោពណ៌បានត្រឡប់ពីប្រទេសសៀម ស្របតាមបំណងប្រាថ្នា របស់ប្រជារាស្ត្រខ្មែរ ដែលបានសុំយាងព្រះអង្គពីទីក្រុងអយុធ្យាចូលមកតាមច្រកកំពតមកគង់នៅកោះស្លាកែត ជិតភូមិកៀនស្វាយសព្វថ្ងៃ។ ភាពស្ងប់ស្ងាត់ហាក់កើតមាននៅតាមកន្លែងខ្លះនៅក្នុងប្រទេស ប៉ុន្តែកន្លែងខ្លះទៀតមានកើតចលនាបះបោរ ធ្វើឲ្យប្រជារាស្ត្រភិតភ័យនៅឡើយ។ ក្រោយពីបង្ក្រាបចលនាបះបោរស្រួលបួលហើយ ព្រះអង្គទ្រង់បានបញ្ជាឲ្យគេសង់ព្រះរាជវាំងនៅល្វាឯម ដែលត្រូវនឹងទីតាំងវត្តអរិយក្សត្រសព្វថ្ងៃ ហើយក៏គ្រងរាជ្យនៅទីនោះពីឆ្នាំ ១៦០៣ ដល់ ១៦១៣ ក្នុងព្រះជន្មាយុ ៦០ វស្សា។ ទ្រង់ទទួលរាជាភិសេកជាស្ដេចផែនដីនៅឆ្នាំ ១៦១៣។ ព្រះស្រីសុរិយោពណ៌មានរាជបុត្រពីរអង្គដែលគង់នៅក្នុងប្រទេសសៀមនៅឡើយ គឺជ័យជេដ្ឋា និងឧទ័យ។ ឆ្នាំ ១៦០៥ ជ័យជេដ្ឋា និងឧទ័យជាអនុជ បានបង្ក្រាបមេបះបោរចាមពីរនាក់ដែលបានត្រួតត្រាលើខេត្តបារា និងដូនណៃ តាំងពីរជ្ជកាលស្ដេចអង្គតន់មកម្ល៉េះ។ ការបាក់បែកក្រុងលង្វែកឆ្នាំ ១៥៩៤ គឺជាការឈឺចាប់របស់ខ្មែរបន្ទាប់ពីការបែកបាក់អង្គរដែលបណ្ដាលមកពីខ្មាំងសត្រូវសៀម។ការលូកដៃ កកូរតាមល្បិចកល និងធ្វើអន្តរាគមន៍ឥតឈប់ឈរដែលមានទិសដៅធ្វើឲ្យខ្មែរខ្សោយ ដើម្បីលេបទឹកដី នាំឲ្យព្រះបាទស្រីសុរិយោពណ៌មានការធុញទ្រាន់នឹងមេរៀនដដែលៗរបស់សត្រូវសៀម។ ដើម្បីឲ្យមានលំនឹងព្រះអង្គបានធ្វើការសាកល្បងចងសម្ព័ន្ធភាពជាមួយស្ដេចយួន។ ប៉ុន្តែសម្ព័ន្ធថ្មីនេះ មិនបានធ្វើឲ្យប្រទេសខ្មែររស់នៅដោយសុខដុមរមនាឡើយ។ ផ្ទុយទៅវិញវាជាទម្ងន់មួយទៀតមកលើខ្មែរ។ យើងនឹកឃើញតាមរយៈប្រវត្តិសាស្ត្រខ្មែរ ដែលអូសបន្លាយអស់រយៈពេល ២ សតវត្សកន្លះ ទម្រាំដល់ពេលដែលពួកអាណានិគមនិយមបារាំងចូលត្រួតត្រាប្រទេសខ្មែរ។