Топ-100
Back

ⓘ ខេត្តបុរីរម្យ. ​ ខេត្តបុរីរម្យ គឺជាខេត្តខ្មែរដែលចំណុះអោយសៀមក្នុងអំឡុង សតវត្សទី១៨ ដល់ សតវត្សទី១៩។ អតីតកាលខេត្តបុរីរម្យជាខេត្តមួយផ្សេងដាច់ចេញពី ខេត្តនាងរង។ បច្ចុប ..




ខេត្តបុរីរម្យ
                                     

ⓘ ខេត្តបុរីរម្យ

ខេត្តបុរីរម្យ គឺជាខេត្តខ្មែរដែលចំណុះអោយសៀមក្នុងអំឡុង សតវត្សទី១៨ ដល់ សតវត្សទី១៩។ អតីតកាលខេត្តបុរីរម្យជាខេត្តមួយផ្សេងដាច់ចេញពី ខេត្តនាងរង។ បច្ចុប្បន្នប្រទេសថៃសៀម បានប្ដូរឈ្មោះទៅជា ខេត្តបូរីរ៉ាម บุรีรัมย์ និងបានដាក់ខេត្តបុរីរម្យ និងខេត្តនាងរង អោយក្លាយជាខេត្តបូរីរ៉ាមទាំងមូល។

                                     

1. រដ្ឋបាលខេត្ត

ខេត្តបុរីរម្យ អង់គ្លេស ៖ $ Province ជាដែនរដ្ឋបាលស្ថិតនៅ ប្រទេសកម្ពុជា សម័យលង្វែក ខេត្តនេះមាន ស្រុក ឃុំ និង ភូមិ÷

ព្រំប្រទល់នៃខេត្តបុរីរម្យ

ខេត្តបុរីរម្យមានស្រុក

  • ស្រុកនាងរង អតីត ខេត្តនាងរង
  • ស្រុកបានគ្រួស មាន ឃុំបានគ្រួស
  • ស្រុកព្រះកូនជ័យ មាន ឃុំគោកមឿង
  • ស្រុកសទឹក មាន ឃុំសង្កែ ឃុំទម្លាប់
  • ស្រុកបុរីរម្យ
  • ស្រុកភ្នំរុង មានឃុំ ឃុំគោកងាវ

មានស្រុកច្រើនទៀតបាត់ដានប្រវត្តិសាស្ត្រ

                                     

2. ប្រាសាទបុរាណ

ខេត្តបុរីរម្យមានប្រាសាទ

  • ប្រាសាទគោកងាវដែលស្ថិតនៅក្នុងឃុំគោកងាវ ស្រុកភ្នំរុង ខេត្តបុរីរម្យ
  • ប្រាសាទភ្នំរុងដែលស្ថិតនៅក្នុង ស្រុកភ្នំរុង ខេត្តបុរីរម្យ
  • ប្រាសាទក្បាលគោ ដែលស្ថិតនៅក្នុងភូមិក្បាលគោ ឃុំរមៀត​ ខេត្តបុរីរម្យ
  • ប្រាសាទក្រោម រឺ ប្រាសាទមឿងតាំ ដែលស្ថិតនៅក្នុង​ ស្រុក​ព្រះ​កូន​ជ័យ ខេត្តបុរីរម្យ