Топ-100
Back

ⓘ ពិធីបុណ្យចូលឆ្នាំខ្មែរ. ចូលឆ្នាំខ្មែរ គឺជាថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិ របស់ប្រជាជនខ្មែរ ដែលកំណត់យក ថ្ងៃទី ១៣ ឬ ១៤ ខែមេសា ជារៀងរាល់ឆ្នាំ ។ នៅក្នុងភាសា សំស្ក្រឹត ..




ពិធីបុណ្យចូលឆ្នាំខ្មែរ
                                     

ⓘ ពិធីបុណ្យចូលឆ្នាំខ្មែរ

ចូលឆ្នាំខ្មែរ គឺជាថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិ របស់ប្រជាជនខ្មែរ ដែលកំណត់យក ថ្ងៃទី ១៣ ឬ ១៤ ខែមេសា ជារៀងរាល់ឆ្នាំ ។ នៅក្នុងភាសា សំស្ក្រឹត ពាក្យចូលឆ្នាំថ្មី មានន័យថា សង្ក្រាន្ត ដំណើរ​ឃ្លាត​ចាក​ទី, ការ​ឈាន​ចូល​ដល់, ដំណើរ​ដែល​ព្រះ​អាទិត្យ​ចរ​ណ៍ចូល​ដល់​ទី​​មួយ​ជុំ​រាសីចក្រ គឺ​ដំណើរ​ដែល​ដើម​និង​ចុង​នៃ​រាសី​ចក្រ​ជួប​គ្នា ពេញ​គម្រប​ជា​មួយ​ឆ្នាំ នៃពិធី​ចូល​ឆ្នាំ​ថ្មី ។ នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដែលគេកំណត់យកជាថ្ងៃឈប់សំរាក ជួបជុំគ្រួសារ នៅតាមតំបន់ផ្សេងៗ នៅក្នុងប្រទេសកម្ពុជា ដែលសម្រេចប្រមូលភោគផល នៃដំណាំកសិកម្មរបស់ប្រជាជនខ្មែរ ដែលពួកគេហត់នឿយ អស់ពេលពេញមួយឆ្នាំ ។ ចូលឆ្នាំខ្មែរ ស្របគ្នាជាមួយឆ្នាំថ្មីនៃ ប្រទេសមួយចំនួន ដែលប្រារព្ធថ្ងៃចូលឆ្នាំថ្មីរបស់ខ្លួន ក្នុងអំឡុងពេល ពាក់កណ្ដាលខែមេសា ដូចគ្នា មានដូចជា៖ ចូលឆ្នាំថ្មីតាមិល ផ្នែកខាងត្បូង ប្រទេសឥណ្ឌា និងប្រទេសផ្សេងៗទៀតដូចជា៖ នេប៉ាល់ បង់ក្លាដេស ឡាវ ថៃ និង ចូលឆ្នាំថ្មី ប្រជាជនតៃ ក្នងតំបន់ខេត្តយូណានប្រទេសចិន ។ ចូលឆ្នាំខ្មែរ ក៏មានរឿងព្រេងនិទានទាក់ទងផងដែរ ដែលជាការនិពន្ធពីជនជាតិខ្មែរផ្ទាល់ក្នុងការផ្សារភ្ជាប់ទៅនិងពុទ្ធសាសនា ដែលនិពន្ធនៅឆ្នាំ ១៩៤៧ និពន្ធដោយលោកឧកញ៉ា ហោរា ធិបតី ញឹមប៉ែន នៃព្រះរាជបណ្ណាល័យជាតិខ្មែរ ដែលបានចុះផ្សាយពីរឿងព្រេងទេវៈកថានេះ ក្នុងសៀវភៅ "ប្រតិទិនកម្ពុជា" ឆ្នាំទី១ នៃសូរិយាត្រីឡើងស័ក ដែលនិយាយពីការភ្នាល់ប្រស្នា ៣ខ រវាងអទិទេព មហាព្រហ្ម ជាមួយនិង ធម្មបាលកុមារ ជាអវតា របស់ ព្រះឥន្ទ្រ ដែលនាំយកលទ្ធិវេទ (អង់គ្លេស: Vedas ទៅគោរពបូជា សាសនាព្រះពុទ្ធ វិញ ។

                                     

1. ចូល​ឆ្នាំ​​ខ្មែរមាន ៣ថ្ងៃ ៖

ថ្ងៃទី១ ជាថ្ងៃ មហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ វារៈវ័នបត, ថ្ងៃទី៣ ជាថ្ងៃ វារៈឡើងស័ក ។ រីឯការកំណត់ថ្ងៃ ម៉ោង នាទីដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេវតាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេវតាឆ្នាំចាស់នោះ គេអាចដឹងបានដោយប្រើក្បួន ហោរាសាស្ត្រខ្មែរ អង់គ្លេស: Zodiac Khmer បុរាណ គឺក្បួនមហាសសង្ក្រាន្ត តាមរយៈក្រុមព្រា្មណ៍ បាគូ ប្រចាំនៅក្នុង ព្រះបរមរាជវាំង ។

                                     

1.1. ចូល​ឆ្នាំ​​ខ្មែរមាន ៣ថ្ងៃ ៖ មហាសង្ក្រាន្ត

ថ្ងៃទី១ ហៅថា "ថ្ងៃមហាសង្រ្កាន្ត" ជាពាក្យ កម្ចីពីឥណ្ឌា សំស្ក្រឹត Sankranti​ Hence, there are 12 Sankranti in a year. ដែលប្រែថា តំណើរចាកចេញរបស់ព្រះអាទិត្យពីមេនរាសី មកគោចរណ៍ តាមទិសខ្សែរកោងតែមួយក្នុងរយៈពេល ១២ខែ ហើយជាពេលវេលាដែលទេវតា អង់គ្លេស: Devata ទាំង៧ ដែលលតំណាងឲ្យ ក្រុមផ្កាយ នព្វគ្រោះ នៃភពទាំង៧ក្នុងប្រព័ន្ធព្រះអាទិត្យ ដែលយាងមកដល់ផែនដី ក៏ដូចជាការតំណាងឲ្យថ្ងៃនៃសប្ដាហ៍ផងដែរ ។ ថ្ងៃទីមួយប្រជាពលរដ្ឋ ត្រូវរៀបចំសំណែនសែនព្រេន និងគ្រឿងសក្ការៈបូជា ដូចជា បាយសី ១គូ, ស្លាធម៌ ១គូ, ធូប ៥, ទៀន ៥, ទឹកអប់ ១គូ, ផ្កាភ្ញី, លាជ, ទឹក ១ ផ្តិល និង ភេសជ្ជៈ, នំនែក, ផ្លែឈើគ្រប់មុខ និង ភាក្សាហារទៅតាមទេពធីតានីមួយៗ ដើម្បីកាត់ឆុងនៅឧបពមង្គល និង សុំពរជ័យសេរីសួស្ដី ឬ បួងសួងបំណងប្រាថ្នា ផងដែរ ។

                                     

1.2. ចូល​ឆ្នាំ​​ខ្មែរមាន ៣ថ្ងៃ ៖ វារៈវ័នបត

ថ្ងៃទី២ ហៅថា "ថ្ងៃវារៈវ័នបត" ជាដំណើរនៃការដង្ហែរព្រះកេស ក្បាល កុបិលមហាព្រហ្ម ប្រទក្សិណ ស្របទិសទ្រនិចនាឡិកា ព័ទ្ធជុំវិញភ្នំព្រះសុម៉ែរុ អង់គ្លេស: Mount_Meru ចំនួន៣ជុំ ចក្រក្រវាឡ ស្មើនិង ៦០នាទី ទើបយាងព្រះកេសបីតា ទៅ​ប្រតិ​ស្ថាន​រក្សាទុក្ខក្នុងរូងភ្នំទឹកកក នាភ្នំកៃឡាស អង់គ្លេស: Mount Kailash រួចបូជានូវគ្រឿងទិព្វផ្សេងៗ ចំណែកបុត្រីទាំង៧ របស់កុបិលមហាព្រហ្ម ក៏នាំអស់ទេវតាទាំងមួយសែនកោដិ ទៅស្រង់ទឹកមន្តក្នុងគុហា គន្ធៈមាលី ដែលហូរចេញពីបំពង់កែវនៃមាត់ព្រះគោឧសភារាជ ដើម្បីបន្តកិច្ចនៃពិធីស្រង់ព្រះពុទ្ធអង្គ នាថ្ងៃទី៣ ដែលជាថ្ងៃចុងក្រោយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ។

                                     

1.3. ចូល​ឆ្នាំ​​ខ្មែរមាន ៣ថ្ងៃ ៖ វារៈឡើងស័ក

ថ្ងៃទី៣ ហៅថា "វារៈឡើងស័ក" គឺជាការផ្លាសប្ដូរសករាជថ្មីនៃថ្ងៃ.ខែ.ឆ្នាំ ដែលប្ដូរទាំង ចុល្លសករាជ និង មហាសករាជ ដោយក្បួនគណនា ថ្ងៃចូលឆ្នាំថ្មី និង ថ្ងៃឡើងស័កកម្ពុជាចងក្រងដោយលោក Félix Gaspard Faraut ក្នុងឆ្នាំ 1910 ដោយសៀវភៅនោះមានឈ្មោះថា Astronomie Cambodgienne លោកបានរៀនក្បួនតម្រាតារាសាស្ត្រខ្មែរនេះ ពីលោកឧកញ៉ាធិបតី ចាងហ្វាងដួង ។

ដើម្បីរាប់ស័ក ថ្ងៃចូលឆ្នាំខ្មែរដឹង គេត្រូវកំណត់យកលេខផលបូក ១ នៃចុល្លសករាជ និង មហាសករាជ ដោយស្មើនិងចំនួនផលបូក ២ ទៅបូកនិងឆ្នាំគ្រឹស្តសករាជ នៃលេខខាងចុង ឧទាហរណ៍ ឆ្នាំ ២០២១ ត្រូវយកលេខខាងចុងគឺ លេខ ១ ទៅបូក និងផលបូក ២ ស្មើលេខ៣ ដោយរាប់ថាត្រីស័ក ដែលជាប្រមាណវិធីងាយបំផុត ក្នុងការរកស័កនៃឆ្នាំខ្មែរ ។

                                     

2. ប្រវត្តិចូលឆ្នាំខ្មែរ

ចូលឆ្នាំខ្មែរ ដែលទាក់ទងនិងតំណាលទេវៈកថាដូចតទៅ ៖ មានតំណាលថា នៅដើមនៃភទ្ទកប្បនាសម័យដែលមានព្រះពុទ្ធសាសនាដែលលាយឡំទៅនិងហិណ្ឌូសាសនាមានសេដ្ឋីម្នាក់ដែលជ្រះថ្លា ធ្វើទានគោរពប្រតិបត្តិ នៅព្រះពុទ្ធសាសនា លោកមិនមានកូននោះទេ លោកបានបួងសួងសុំកូនពីទេវតា។ ក្រោយមកលោកមានកូនប្រុសម្នាក់ឈ្មោះថា "ធម្មបាលកុមារ" ដែលមាននូវចំណេះវិជ្ជាដ៏វិសេស ចេះភាសាសត្វ ​និងបានរៀនចេះចប់គម្ពីរត្រៃវេទតាំងពីអាយុបាន ៧ឆ្នាំ ។ សេដ្ឋីបិតាបានសាងប្រាសាទមួយ នាឆ្នេរទន្លេជាប់ដើមជ្រៃធំមួយ ដែលជាទីលំនៅរបស់បក្សីទាំងពួង ដើម្បីធ្វើការសម្មាធិ និងហាត់រៀន "ធម្មបាលកុមារ"បានក្លាយជាអាចារ្យក្មេងសមែ្តងមង្គលទេសនាផេ្សងៗដល់មនុស្សទាំងពួងផងក្នុងលិទ្ធិវេទ ពុទ្ធសាសនា មហាយាន ។ គ្រានោះការសាបព្រោះព្រះពុទ្ធសាសនារបស់ធម្មបាលកុមារបានល្បីរន្ទឺដល់ "កុបិលមហាព្រហ្ម" Kobil Maha Brahma អង់គ្លេស: Brahma ជាទេពនៃ "ទេវៈមុខ៤" ដែលជាអ្នកសមែ្តងមង្គលដល់មនុស្សទាំងពួងក្នុងលទ្ធិ ព្រហ្មញ្ញសាសនា ។ ពេលនោះកុបិលមហាព្រហ្ម បានប្រមើរមើលហើយឆ្ងល់ថាហេតុអ្វីបានជាព្រះឥន្ទ្រ អង់គ្លេស:Indra ទៅចាប់កំណើតជាធម្មបាលកុមារហើយប៊ែរជានាំយកលទ្ធិវេទអង់គ្លេស: Vedic ទៅគោរពព្រះពុទ្ធសាសនាវិញ!ដើម្បីចង់ផ្ចាញ់ព្រះឥន្ទ្រដែលចាប់កំណើតជាធម្មបាលកុមារ កុបិលមហាព្រហ្មក៏ក្រឡាខ្លួនជា សមនៈព្រាហ្មណ៍ យាងចុះមកសួរនៅចំនោទប្រស្នា "៣ប្រការ" ដល់ធម្មបាលកុមារ ដោយសន្យាទុកថា បើដោះប្រស្នាបានអត្មាដែលជាសមនៈព្រាហ្មណ៍ នេះបាន អត្មាអញនិងកាត់ក្បាលបូជា ចំពោះធម្មបាលកុមារ តែបើធម្មបាលកុមារដោះប្រស្នានេះមិនរួចទេ អត្មាអញនិងកាត់ក្បាលធម្មបាលកុមារ ដើម្បីបូជាចំពោះព្រហ្មញ្ញសាសនាវិញ។ ធម្មបាលកុមារសុំឲ្យពន្យារពេលចំនួន ៧ថៃ្ងសិនដើម្បីគិតប្រស្នា។ លុះកន្លងទៅ ៦ថៃ្ងហើយក៏នៅតែគិតមិនឃើញដឹងខ្លួនថាព្រឹកនេះនឹង ត្រូវស្លាប់ដោយអាជ្ញាកបិលមហាព្រហ្មជាប្រាកដហើយដូចេ្នះ គួរតែរត់ ទៅលាក់ខ្លួន ពួនអាត្មាឲ្យឆ្ងាយប្រសើរជាង។ ការគេចវេសរបស់ធម្មបាលកុមារបានទៅសំរាកនៅដើមត្នោតមួយដែលជាសំបុកសត្វឥន្រី្ទញីឈ្មោលមួយគូ។

  • ឥន្រី្ទឈ្មោលឆ្លើយថា: យើងនឹងស៊ីសាច់ធម្មបាលកុមារ ដែលត្រូវកបិលមហាព្រហ្មសម្លាប់ ព្រោះដោះប្រស្នាមិនរួច។
  • ឥន្ទ្រីទាំងនោះធ្វើជាជជែកគ្នាថា៖
  • ឥន្ទ្រីញីសួរថា:តើព្រឹកនេះយើងបានអាហារអ្វីស៊ី?
  • ឥន្រី្ទញីសួរថា ប្រស្នានោះដូចមេ្តច?
  • ឥន្រី្ទឈ្មោលឆ្លើយថា: តើវេលាព្រឹកសិរីសួសី្តស្ថិតនៅត្រង់ណានៃមនុស្ស?

"ប្រស្នាទី១ ត្រូវឆ្លើយថា នៅមុខ"ហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលប់មុខ ដើម្បីជាមង្គលពេលព្រឹក។​

  • ឥន្ទ្រីឈ្មោលបន្តទៀត តើវេលាព្រលប់ចូលដេកសិរីសួស្ដីស្ថិតនៅត្រង់ណា នៃមនុស្ស? "ប្រស្នាទី៣ ត្រូវឆ្លើយថា នៅជើងហេតុនេះ ទើបមនុស្សទាំងឡាយត្រូវយកទឹកលាងជើងមុននិងចូលដេកដើម្បីជាមង្គលពេលយប់ព្រលប់។
  • ឥន្ទ្រីឈ្មោលបន្ត តើថៃ្ងត្រង់សិរីសួស្ដីស្ថិតនៅត្រង់ណា នៃមនុស្ស? "ប្រស្នាទី២ ត្រូវឆ្លើយថា នៅដើមទ្រូង" ដែលហេតុនោះពេលថ្ងៃត្រង់ក្ដៅខ្លាំងទើបមនុស្សត្រូវយកទឹកលាងទ្រូងដើម្បីជាមង្គលពេលថ្ងៃ។

ធម្មបាលកុមារបានលឺដូចេ្នះមានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ក៏ត្រឡប់ទៅអាស្រមវិញដើម្បីដោះប្រស្នានៅថៃ្ងទី៧ជាថ្ងៃចុងក្រោយដែលជាថ្ងៃអាទិត្យ។ ក្រោយមកធម្មបាលកុមារបានឆ្លើយដោះស្រាយប្រស្នានោះរួចពីសមនៈព្រាហ្មណ៍មនោះ ព្រាហ្មណ៍នោះ ក៏សុខចិត្តចាញ់និងកាត់ក្បាលដើម្បីបូជា ។ ព្រាហ្មណ៍នោះមុននិងកាត់ក្បាលបានក្រឡាខ្លួនជា កុបិលមហាព្រហ្មវិញ រួចហៅបុត្រីខ្លួនទាំង៧អង្គ មកប្រាប់ថា ឥឡូវបិតាត្រូវកាត់ក្បាលបូជាចំពោះធម្មបាលកុមារ ដែលចាញ់ភ្នាល់ប្រស្នានោះ តែបើដាក់ក្បាលបិតានៅលើផែនដី ក៏នឹងកើតជាភ្លើងឆេះទាំងលោកធាតុ ហើយបើបោះទៅលើអាកាសនិងគ្មានភ្លៀងរាំងស្ងួត បើចោលក្នុងមហាសមុទ្រទឹកនិងរីងស្ងួតហួតអស់ ចូលបុត្រីយកក្បាលបិតាទៅតម្កល់នារូងភ្នំកៃឡា អង់គ្លេស: Mount Kailas ដូចេ្នះសូមបុត្រីទាំង៧ យកពានមកទទួលក្បាលរបស់បិតា បណ្ដាំចប់ហើយ កុបិលមហាព្រហ្មក៏កាត់ក្បាលហុច ទៅយឱ្យនាង "ទុង្សាទេវី" ដែលជាកូនច្បង ។ នាង ទុង្សាទេវី ក៏យកពានមាសទៅទទួលក្បាលបិតា ហើយហោះ ហែរប្រទក្សិណភ្នំព្រះសុម៉ែរុរាជ ជុំចក្រវាឡ តាមផ្លូវព្រះអាទិត្យចរណ៍ គំរប់ចំនួន ៦០នាទី ហើយក៏ដង្ហែរព្រះសិរសាបិតា ទៅប្រតិស្ឋានទុក ក្នុងមណ្ឌលនៅក្នុងគុហាគន្ធៈមាលី នាភ្នំនៃភំ្នកៃឡាស រួចបូជានៅគឿ្រងទិព្វផេ្សងៗ រួចក៏ជុំនំអស់ទេវតា និងទេពនិករ Teravada នៃលទ្ធិវេទ អង់គ្លេស: Ved ទាំងមួយសែនកោដិទៅស្រង់ទឹក អនន់តៈ មហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ នៃមាត់ ព្រះគោឧសភារាជ ដែលជាយាន្តជំនិះរបស់ "ព្រះឥសូរ្យ" ដើម្បីនាំយកទឹកនោះទៅស្រង់ព្រះពុទ្ធអង្គ ដោយសារតែការភ្នាល់ប្រស្នារបស់ព្រះបិតា ដាក់ជាកាគោរពបូជា ពុទ្ធសាសនា ។ ព្រះពិស្ណុការ ដែលជាបុត្រ កុបិលមហាព្រហ្ម ដែលជាព្រះវិស្វៈកម្មទេវបុត្រ ជាជាងវិស្វករ នៃឋានសួគ៌ ក៏​និមិត្ត​រោង​ទិព្វធ្វើពី​កែវ ៧ ​ប្រការ ឈ្មោះ​ថា "ភៈគៈវតីសភា" ឱ្យជា​ទីប្រជុំ​នៃពួក​ទេវតា ដើម្បីធ្វើពិធីស្រង់ព្រះពុទ្ធអង្គ ។ លុះ​ដល់​គម្រប់ ១ឆ្នាំជា សង្ក្រាន្ត ​នាង​ទេវតា​ទាំង ៧ អង្គ ​ក៏​ផ្លាស់​វេនគ្នា មក​អញ្ជើញ ព្រះសិរ​សាកុបិល​មហា​ព្រហ្ម ដែលរក្សាទុកក្នុងរូងភ្នំទឹកកកនាភ្នំកៃឡាស ខេត្តហេមពាន នាំចេញមកដំកល់លើពានមាសហោះហើរប្រទក្សិណ ភ្នំព្រះសុម៉ែរុ អង់គ្លេស: Mount Meru ចំនួន ៦០នាទី ទើបយាងត្រឡប់ទៅដំកល់ទុក ព្រះសិរសា បិតា នៅកន្លែងដើមវិញ រួចទើប​​ត្រឡប់ទៅស្ថានទេវលោកវិញ ។



                                     

3. ទេវតាសង្ក្រាន្តទាំង៧ សម្ដែងកិរិយា

ទេវតាសង្ក្រាន្តទាំង៧ សម្ដែងកិរិយា អំពីការចេញហែរ សិរសា កុបិលមហាព្រហ្ម ដោយកំណត់ទៅតាមពេលវេលាច្បាស់លាស់ ជាមួយនិង ឈ្មោះទេវតាសង្ក្រាន្តទាំង ៧ និង គ្រឿងអាភរណៈ នៃដំណើរមកដល់ដែលបានចងក្រងដោយក្រុម កិច្ចការនៃ ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ពុទ្ធសនបណ្ឌិត្យកម្ពុជា ។

  • បេីចេញហែរនៅវេលាអធ្រាត្រ ទៅទល់ភ្លឺ ទ្រង់ផ្ទំបិទព្រះនេត្រ ១២: ០០ រំលងអាធ្រាត > ៦: ០០ ព្រឹក
  • បេីចេញហែរនៅវេលាព្រឹកព្រលឹម ដល់ថ្ងៃត្រង់ ទ្រង់ឈរ មិនកាន់ខ្សែរបង្ហៀរ ៦: ០០ ព្រឹក > ១២: ០០ ថ្ងៃត្រង់
  • បេីចេញហែរវេលាថ្ងៃត្រង់ ទល់នឹងព្រលប់ ទ្រង់អង្គុយពាក់ឆៀង ១២: ០០ ថ្ងៃត្រង់ > ៦: ០០ ល្ងាច
  • បើចេញហែរនៅវេលាព្រលប់ ទៅទល់អធ្រាត្រ ទ្រង់ផ្ទំបេីកព្រះនេត្រ ៦: ០០ ល្ងាច > ១២: ០០ អាធ្រាត
                                     

4. អត្ថន័យនៃពណ៌មង្គលប្រចាំថ្ងៃ នៃការស្លៀកពាក់របស់កម្ពុជា

Cambodia Seven Color Glory Meaning

អត្ថន័យនៃសំលៀកបំពាក់ ពណ៌មង្គលប្រចាំថ្ងៃ នៃសប្ដាហ៍របស់កម្ពុជា គឺតំណាងឲ្យពណ៌នៃការ សម្មាធិ អង់គ្លេស: Samadhi ជាពណ៌នៃ ធាតុសីល សម្មាធិ បញ្ញា ត្រូវរក្សាសីលអោយបរិសុទ្ធដើម្បីអោយ​ចិត្តស្ងប់, វេលាណាចិត្តស្ងប់​ក៏កើតសម្មាធិ​ពេលយើងរក្សានូវសម្មាធិនោះបានល្អហើយ​បញ្ញាក៏កើតឡើង ។ ធ្វើអោយ​យើងបានស្គាល់​ភាពពិតរបស់ធម្មជាតិ​នៃចិត្ត។ ​

  • ថ្ងៃអាទិត្យ Red ពណ៌ក្រហម តំណាងអោយថ្ងៃវីរៈភាព ភាពអង់អាចក្លាហាន ។
  • ថ្ងៃច័ន្ទ Bright yellow ពណ៌លឿងទុំ តំណាងអោយថ្ងៃសមនោស ភាពរីករាយ ។
  • ថ្ងៃអង្គារ Royal Purple ពណ៌ស្វាយ តំណាងអោយថ្ងៃអាថ៍កំបាំង ភាពជឿជាក់លើខ្លួនឯង ។

​​* ថ្ងៃពុធ Olive ​ពណ៌សុីលៀប តំណាងអោយថ្ងៃសុទិដ្ឋិនិយម ភាពជាអ្នកដឹកនាំ ។

  • ថ្ងៃព្រហស្បតិ៍ Green ពណ៌បៃតង តំណាងអោយថ្ងៃវិនិច្ឆ័យ ​ភាពរីកចម្រើនរុងរឿង ។
  • ថ្ងៃសុក្រ Blue ពណ៌ខៀវ តំណាងអោយថ្ងៃប្ដេជ្ញាចិត្ត ភាពអំណត់ព្យយាម ។
  • ថ្ងៃសៅរ៍ Dark Purple ពណ៌ព្រីងទុំ តំណាងអោយថ្ងៃរាក់ទាក់ ​ភាពប្រាកដនិយម ។


                                     

5. ទំនៀមមុនចូលឆ្នាំ

នៅដើមខែមេសា ដែលត្រូវនិងថ្ងៃទី១ ខែមេសាតែម្ដង ព្រះរាជា ឬ ប្រមុខរាជរដ្ឋាភិបាល ត្រូវរៀបចំពិធី ត្រស្តិសង្ក្រាន្ត អ.ថ.ត្រស់តិ សង់ក្រានតៈ ប្រែថាពិធី បញ្ជាន់ឆ្នាំថ្មី មាន​និមន្ត​ព្រះ​ភិក្ខុ​សង្ឃ​រាជ ទាំង 3 គណៈនិកាយ សូត្រ​បាលី​អាដានាដិយ: ​សូត្រ តាំង​ពី​បើកកិច្ចពិធីបញ្ជាន់ឆ្នាំថ្មី រហូតដល់បញ្ចប់ពិធី សូត្រ​ផ្លាស់​គ្នា, មាន​បាញ់​កាំភ្លើង​ធំ​ៗ​​គ្រប់​ទិស​ធំ​ទាំង ៤ គ្រប់ខេត្តក្រុងស្រុកត្រូវទូងស្គរជ័យ ប្រកាសប្រាប់អស់ទេវតា ទាំង ២១ ច្រក ឲ្យដឹងលឺពីការកាត់ផ្ដាច់ឆ្នាំចាស់នេះ ។ ​មុន​ពេលថ្ងៃចូល​ឆ្នាំមកដល់ ​ប្រជាពលរដ្ឋ​នាំ​គ្នា​ប្រុង​ប្រៀប រក​គ្រឿងដង្វាយសម្រាប់ការសែនព្រេនទទួលទេវតា និងរៀបចំបោសសំអាត តុបតែងផ្ទះ​សម្បែង មានភ្ជួរចង្កៀងគោមរូបផ្កាយយ៉ាងច្រើនលម្អរ ដោយភ្លើងគោម ឬ ភ្លើងអគ្គីសនី ចម្រុះពណ៌ និងមាន ​កាត់​សំលៀក​បំពាក់​ថ្មីៗ​ផង ដើម្បីទទួលយកលាភពរជ័យសិរីសួស្ដី ពីទេវតាឆ្នាំថ្មីនេះ ។

                                     

6. ទំនៀមចូលឆ្នាំខ្មែរ

យោងតាមកំណត់ត្រារាជទូតចិន របស់រាជវង្សយ័ន្ត គឺលោក ចូវតាក្វាន់ អង់គ្លេស:Zhou Daguan ដែលមកដល់ចក្រភពខ្មែរ នាសម័យអង្គរ ឆ្នាំ១២៩៦ នៃគ.ស បានសរសេរក្នុងកំណត់ហេតុរបស់លោកថា ចូលឆ្នាំនៃប្រជាជនខ្មែរ ក្នុងតំបន់អង្គរ មានការអុចកាំជ្រួច អបអរសាទរ មានភាពអ៊ូរអរសប្បាយរីករាយណាស់ និងមានភ្ជួរចង្កៀងគោមជាច្រើន ដើម្បីបំភ្លឺតាមដងផ្លូវផងដែរ ក្នុងសៀវភៅ "The Customs of Cambodia". ចាប់ពីសម័យក្រុងអង្គរមក ប្រទេសខ្មែរប្រើវិធីគិតរាប់ថ្ងៃខែឆ្នាំតាមក្បួនចន្ទគតិ ដំណើរនៃព្រះចន្ទ ទើបខ្មែរកំណត់យកខែ មិគសិរ ជាខែចូលឆ្នាំ ដែលត្រូវជាខែទី១ ដែលយោងតាមកំណត់ហេតុរបស់ "ចូវតាក្វាន់" ដែលត្រូវជាខែមករានៃប្រតិទិនរបស់ ចិន ។ សម័យក្រោយមក ប្រទេសកម្ពុជាបានប្តូរទៅប្រើវិធីគិតរាប់ថ្ងៃខែឆ្នាំតាមក្បួន សុរិយាគតិ វិញ ដំណើរនៃព្រះអាទិត្យ ដោយសារកម្ពុជាទទួលរងនៅឥទ្ធិពលលោកខាងលិច ដែលប្រទេស បារាំង បានមកដាក់អណានិគមន៍ក្នុងប្រទេសកម្ពុជា ដែលយកតាមប្រតិទិនរបស់អុឺរ៉ុបឈ្មោះ Gregorian calendar ដោយសារកម្ពុជា មានរដូវតែពីរគឺ ៖ រដូវប្រាំង និង រដូវវស្សា ពេលនោះហើយដែលកម្ពុជាកំណត់ចូលឆ្នាំក្នុងខែចេត្រ ខែទី ៤ ព្រោះក្នុងខែនេះ ព្រះអាទិត្យធ្វើដំណើរចេញពី មីនរាសី ចូលទៅកាន់ មេសរាសី អាកាសធាតុក្ដៅជាងខែផ្សេងៗ ដែលជាសញ្ញានៃការបញ្ចប់រដូវប្រាំងក្នុងខែនេះផង ហើយក៏ជាខែប្រមូលទិន្នផលកសិកម្មផងដែរ ។ ថ្ងៃចូលឆ្នាំរមែងត្រូវលើថ្ងៃទី ១៤ នៃខែ មេសា ខែចែត្រ រៀងរាល់ឆ្នាំ ប៉ុន្តែបើសិនឆ្នាំថ្មីមានថ្ងៃជាន់គ្នានឹងឆ្នាំចាស់ ឧ: ថ្ងៃអាទិត្យក្នុងថ្ងៃ ១៤ នៃឆ្នាំចាស់ដូចគ្នា នាឆ្នាំបន្ទាប់ គេត្រូវលើកថ្ងៃចូលឆ្នាំមួយថ្ងៃទៅ ថ្ងៃទី១៣ វិញ ប្រការមួយទៀត បើសិនជាថ្ងៃចូលឆ្នាំចំថ្ងៃកាច ឬ ថ្ងៃមិនល្អនៃឆ្នាំថ្មី គេត្រូវបន្ថែមថ្ងៃចូលឆ្នាំមកខាងមុខមួយថ្ងៃទៀត ដែលធ្វើឲ្យចំនួនចូលឆ្នាំឡើងដល់ បួនថ្ងៃ ដែលថ្ងៃវីរៈវ័នប័តមានដល់ទៅ២ ថ្ងៃ ដែលគេសម្គាល់មួយជាថ្ងៃខ្វាក់ ហើយថ្ងៃចូលឆ្នាំ ជាអតិបរមាមិនអោយហួសពីថ្ងៃទី១៦ ។ មហាសសង្ក្រាន្ត ប្រើរបៀបគន់គូរតាម សុរិយាគតិ មានឈ្មោះថា "សាមញ្ញសង្ក្រាន្ត" ព្រះអាទិត្យដើរត្រង់ពីលើក្បាលជា សង្ក្រាន្ត។ មហាសង្ក្រាន្ត ដែលប្រើរបៀបគន់គូរតាមចន្ទគតិ ហៅថា "អាយន្តសង្ក្រាន្ត" វេលាដែលព្រះអាទិត្យដើរបញ្ឈៀង មិនត្រង់ពីលើ តម្រាចូលឆ្នាំប្រពៃណីខ្មែរ តែងតែចូលក្រោយប្រទេសថៃមួយថ្ងៃ (ឧទាហរណ៍: សង្ក្រាន្តថៃចូលឆ្នាំថ្ងៃទី១៣ សង្ក្រាន្តខ្មែរ ត្រូវចូលឆ្នាំថ្ងៃទី១៤ ករណីដែលចូលឆ្នាំខ្មែរមានបួនថ្ងៃ ដូចរៀបរាប់ខាងលើ ។

                                     

7. កំណត់ត្រា ពាក្យ សង្ក្រាន្ត

  • សិលាចារឹក ប្រាសាទទេពប្រណម K.290 ​
  • សិលាចារឹក ភ្នំសណ្ដក ខេត្តព្រះវិហារ K.195 បានចារឹកថា គប្បីរក្សាគ្រឿងដង្វាយដល់ព្រះ ប្រចាំថ្ងៃសង្ក្រាន្ត ​
  • សិលាចារឹក ប្រាសាទបឹងមាលា K.989 និយាយពីការ រៀបដង្វាយថ្វាយគ្រូបុរោហិត ក្នុងឆ្នាំថ្មី ​
  • សិលាចារឹក ប្រាសាទភិមានអាកាស K.291 និយាយពីការ សែនដង្វាយក្នុងឆ្នាំថ្មី ​