Топ-100
Back

ⓘ ភាសាផ្លូវការរបស់ឥណ្ឌា. ប្រទេសឥណ្ឌាមានភាសានិយាយបានខុសគ្នាជាច្រើន នៅក្នុងក្រុមមនុស្សផ្សេងគ្នា មានភាសាយ៉ាងហោចណាស់ ៣០ ភាសា រួមទាំងគ្រាមភាសា ២០០០ ភាសាទៀត រដ្ឋធម្មនុញ ..




ភាសាផ្លូវការរបស់ឥណ្ឌា
                                     

ⓘ ភាសាផ្លូវការរបស់ឥណ្ឌា

ប្រទេសឥណ្ឌាមានភាសានិយាយបានខុសគ្នាជាច្រើន នៅក្នុងក្រុមមនុស្សផ្សេងគ្នា មានភាសាយ៉ាងហោចណាស់ ៣០ ភាសា រួមទាំងគ្រាមភាសា ២០០០ ភាសាទៀត រដ្ឋធម្មនុញ្ញឥណ្ឌាបានកំណត់អោយភាសាហិណ្ឌីនិងភាសាអង់គ្លេស ជាពីរភាសាបានប្រើក្នុងការដោះស្រាយជាមួយរដ្ឋាភិបាលសហព័ន្ធ លើសពីនេះទៀត ២២ ភាសាផ្សេងទៀតត្រូវបានកំណត់គឺជា ភាសាកំណត់ ដែលជាភាសាដែលរដ្ឋអាចប្រើសម្រាប់រដ្ឋាភិបាល រាប់បញ្ចូលទាំងអន្តរការីក្នុងទំនាក់ទំនងរវាងរដ្ឋាភិបាលសហព័ន្ធនិងរដ្ឋាភិបាល រួមទាំងការប្រឡងជ្រើសរើសមន្ត្រីរាជការវេចខ្ចប់

                                     

1. ភាសាផ្លូវការផ្សេងទៀតរបស់ឥណ្ឌា

  • ភាសាកង្កណី ភាសាកងកានី Konkani, ភាសាផ្លូវការបស់រដ្ឋគួរ
  • ភាសាកន្នដា ភាសាខាណាដា Kannada, ភាសាផ្លូវការបស់រដ្ឋ​ករណាដ្ដកៈ
  • ភាសាអ៊ូរឌូ Urdu, ភាសាផ្លូវការបស់រដ្ឋចាមមួនិងកាស្មៀរ ជម្មូនិងកស្សមីរ)
  • ភាសាកាស្មៀរី Kashmiri
  • ភាសាបង់ក្លាដែស Bengali ភាសាផ្លូវការបស់រដ្ឋតរិបុរះនិងរដ្ឋបេងហ្គាល់ខាងលិច
  • ភាសាអូឌៀ ភាសាឱរៀ Oriya, ភាសាផ្លូវការបស់រដ្ឋអូឌីសា
  • ភាសាម៉ៃធីលី Maithili, ភាសាផ្លូវការបស់រដ្ឋពិហារ
  • ភាសាមល្លះយាល្លម ភាសាម៉ាឡាយ៉ាឡាម ភាសាផ្លូវការបស់រដ្ឋកេរឡះនិងលក្សទ្វីប
  • ភាសាបូរ៉ូ ឬ ភាសាប៉ូដូ Bodo, ភាសាផ្លូវការបស់រដ្ឋអាសាម
  • ភាសាគុចរាតី ភាសាហ្គុយ៉ារ៉ាទី Gujarati, ភាសាផ្លូវការបស់ដាដ្រានិងនគរហវេលី ដាម៉ាននិងឌីអ៊ូ និងរដ្ឋគុជរាត
  • ភាសាទមិឡ ភាសាតាមិល Tamil, ភាសាផ្លូវការបស់រដ្ឋតាមីលណាឌូនិងប៉ន់ឌីឆឺរី
  • ភាសាសាន់ថាលី Santali
  • ភាសាបឹនជាពិ Punjabi, ភាសាផ្លូវការបស់រដ្ឋបឹនចាប
  • ភាសាម៉ារ៉ាធិ មរាដ្ឋី Marathi, ភាសាផ្លូវការបស់រដ្ឋមហារាស្សដរះ
  • ភាសាទេលូគូ ភាសាតេលុគុ Telugu,ភាសាផ្លូវការបស់រដ្ឋអានធរះប្រទេស
  • ភាសាដូគ្រី Dogri, ភាសាផ្លូវការបស់រដ្ឋចាមមួនិងកាស្មៀរ ជម្មូនិងកស្សមីរ)
  • ភាសាមណីបុរះ ភាសាមេតេ
  • ភាសាហិណ្ឌី
  • ភាសាសំស្ក្រឹត Sanskrit
  • ភាសាអាសាមីស Assamese, ភាសាផ្លូវការបស់រដ្ឋអាសាម
  • ភាសាសិន្ធី Sindhi
  • ភាសានេប៉ាល់ Nepali, ភាសាផ្លូវការបស់រដ្ឋស៊ិកឃីម
                                     

2. ភាសា​ដ៏​ទៃ​ទៀតពេញនិយមនិយាយនៅ​ក្នុង​ប្រទេស​ឥណ្ឌា

មនុស្សជាង ៥ លាននាក់និយាយ ប៉ុន្តែមិនមានឋានៈជាផ្លូវការទេ

  • ភាសាម៉ារវ៉ារី Marwari, ភាសារបស់រដ្ឋរាជស្ថាន ត្រូវថាប្រភេទរងរបស់ភាសាហិណ្ឌី
  • ភាសាមគធី ភាសាម៉ាហ្គាឌី, ភាសាម៉ាហ្គាហ៊ី Magadhi, ភាសារបស់រដ្ឋពិហារខាងត្បូង ត្រូវថាប្រភេទរងរបស់ភាសាហិណ្ឌី
  • ភាសាគុតឈី Kutchi, ភាសារបស់ស្រុកគុច
  • ភាសាកាណាវជី Kanauji, ភាសារបស់រដ្ឋឧត្តរប្រទេស ត្រូវថាប្រភេទរងរបស់ភាសាហិណ្ឌី
  • ភាសាឃោនទី ភាសាហ្គូនឌី Gondi, កុលសម្ព័ន្ធហ្គូនឌី
  • ភាសាឆត្តីសគរហ៍ ភាសាឆាត់ទីសាហ្គា Chhattisgarhi, ភាសារបស់រដ្ឋឆត្តីសគរហ៍ ត្រូវថាប្រភេទរងរបស់ភាសាហិណ្ឌី
  • ភាសាភិលិ Bhili, កុលសម្ព័ន្ធភិលី Bhil
  • ភាសាភោជបុរី ភាសាបូចពុរី Bhojpuri, ភាសារបស់រដ្ឋពិហារ ត្រូវថាប្រភេទរងរបស់ភាសាហិណ្ឌី
  • ភាសាទូលូ Tulu, និយាយដោយជនជាតិទូលូ Tule រប​ស់រដ្ឋ​ករណាដ្ដកៈនិងរដ្ឋកេរលះ
  • ភាសាហរិយន្វី ភាសាហារយ៉ានវី Haryanvi, ភាសារបស់រដ្ឋហរយាណា ត្រូវថាប្រភេទរងរបស់ភាសាហិណ្ឌី
  • ភាសាហិណ្ឌូស្តានី Hindustani, លាយបញ្ចូលគ្នារវាងភាសាហិណ្ឌីនិង ភាសាអ៊ូរឌូ ភាគច្រើននិយាយនៅភាគខាងជើងប្រទេសឥណ្ឌា
  • ភាសាអវធី ភាសាអាវ៉ាឌី Awadhi, ត្រូវថាប្រភេទរងរបស់ភាសាហិណ្ឌី
  • ភាសាប៊ុនដេលី Bundeli, ត្រូវថាប្រភេទរងរបស់ភាសាហិណ្ឌី