Топ-100
Back

ⓘ វត្តព្រះកែវមរកត. ព្រះវិហារព្រះកែវមរកត ត្រូវបានកសាងឡើង​នៅចន្លោះឆ្នាំ តាមលំនាំ​ស្ថាប័ត្យកម្មខ្មែរ នៃសំណង់ឈើ ក្នុងរាជ្យព្រះបាទ នរោត្ដម ក្រោយមកត្រូវបានរុះរើ​សាងសង់ជ ..




វត្តព្រះកែវមរកត
                                     

ⓘ វត្តព្រះកែវមរកត

ព្រះវិហារព្រះកែវមរកត ត្រូវបានកសាងឡើង​នៅចន្លោះឆ្នាំ តាមលំនាំ​ស្ថាប័ត្យកម្មខ្មែរ នៃសំណង់ឈើ ក្នុងរាជ្យព្រះបាទ នរោត្ដម ក្រោយមកត្រូវបានរុះរើ​សាងសង់ជាថ្មីឡើងវិញនៅក្នុងឆ្នាំ ​១៩៦២ ក្នុងរាជ ព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសមៈ ។ "ព្រះវិហារកែវមរកត" ជាព្រះវិហារ ដែលរក្សាទុកដាក់នៅរតនៈសម្បត្តិជាតិជាច្រើន មានដូចជា ៖ បដិមាព្រពុទ្ធសាងអំពីមាសប៉្រាក់ សំរិទ្ធ និង រតនៈវត្ថុជាច្រើនទៀត ជាពិសេសគឺ បដិមា ព្រះពុទ្ធធ្វើពីត្បូងមរកត ដែលអ្នកគ្រប់គ្នាហៅថា ព្រះកែវមរកត ហើយបដិមា ព្រះពុទ្ធធ្វើពីត្បូងមរកត ស.វទី១៤ ក្នុងរាជស្ដេចលំពែងរាជា យកមកប្រសិទ្ធីក្នុងពិធីស្រង់ព្រះតែមួយលើកគត់ ក្នុងឆ្នាំ ១៩៦៥ និងការបាត់បង់ពិតប្រាកដនៅក្នុងសម័យសង្គ្រាមកម្ពុជា ។

                                     

1. ប្រវត្តិ ព្រះវិហារព្រះកែវមរកត

ព្រះវិហារព្រះកែវមរកត ពុំមានព្រះសង្ឃគង់នៅទេ ដូចនេះ ព្រះបាទសម្តេច​ព្រះ នរោត្តម សីហនុ ទៅគង់នៅទីនោះ ក្នុង​ពេល​ព្រះអង្គលោកសាង ព្រះផ្នួស​រយៈពេល​មួយព្រះវស្សា នាថ្ងៃទី១៤កើត ខែទុតិយសាធ ឆ្នាំកុរ នព្វស័ក ព.ស២៤៩០ ត្រូវនឹងថ្ងៃទី៣១ ខែកក្តដា ឆ្នាំ១៩៤៧ លោក បានបួសជាភិក្ខុសង្ឃ និង បានយក ព្រះវិហារព្រះកែវមរកត ធ្វីជា​ទីកន្លែងសំណាក់ធម៌ ក្នុងការប្រ​កាន់យក ​ឧបោសថសីល​ ភាពដែលចម្រើនជាព្រះធម៌ ជារៀង​រាល់​ថ្ងៃ។ ដោយសារតែ ព្រះវិហារព្រះកែវមរកត មានអង្គក្សត្របួសជាភិក្ខុសង្ឃទើប ព្រះវិហារនេះ ត្រូវបានគេដាក់ឈ្មោះថ្មីបន្ថែមថា វត្តឧបោសថ ព្រះជិនរង្សីរាជានរោត្ដម រតនារ៉ាម English: Wat​ Ubaosoth Preahchin Rangsey Reachea Norodom Ratanaram ដែលមានន័យថា វត្តព្រធម៌ជាព្រះនៃពន្លឺរាជានរោត្ដមបរមរតនកោដ្ឋរតនៈសម្បត្តិរាសីចក្រ English: The meaning: The Dharma Pagoda God of the Light King Norodom​ Wealth Aries ព្រះវិហារនេះត្រូវបានគេហៅថាព្រះវិហារព្រះកែវមរកត​​​​​ដោយសាមានរូបបដិមាមួយអង្គធ្វើអំពីត្បូងមានតម្លៃដែលច្នៃចេញពីត្បូងមរកតដែលតម្កល់ទុកក្នុងព្រះវិហារនេះ។ព្រះវិហារនេះត្រូវបានអ្នកទេសចរបរទេសហៅថាវត្តប្រាក់ ដោយសារតែកំរាលឥដ្ឋធ្វើអំពីប្រាក់ កម្រាលឥដ្ឋទាំងមូលក្រាលដោយប្រាក់ដែលមានចំនួន ៥៊៣២៩ ផ្ទាំង ដែលក្នុងមួយផ្ទាំងមានទម្ងន់ ១.១២៥ គីឡូក្រាម។ វត្ថុសិល្បៈដែលដាក់តាំងដែលនៅក្នុងព្រះវិហារនេះមានចំនួន ១៦៥០ ដែលភាគច្រើនជាពុទ្ធបដិមាធ្វើពីមាសប្រាក់សំរឹទ្ធនិងមានតុបតែងដោយត្បូងមានតម្លៃដូចជាពេជ្រ ត្បូងទទឹម ត្បូងកណ្តៀងនិងត្បូងមានតម្លៃដទៃទៀត រីឯភាពល្បីល្បាញមួយទៀតគឺរូបបដិមាព្រះសិរិអារ្យមេត្រីដែលធ្វើពីមាសទម្ងន់៩០គីឡូមាស និងបញ្ចុះនូវគ្រាប់ពេជ្រចំនួន ៩៥៨៤ គ្រាប់ដែលមួយគ្រាប់ដែលធំជាងគេមានទំហំ ២៥ការ៉ាត់ ។ ព្រះសិរិអារ្យមេត្រីមាស នេះ ធ្លាប់មានប្រវត្តិជាមួយ អាណាចក្រលានឆាង Lan Xang ប្រទេស ឡាវ បច្ចុប្បន្ន គឺមានរូបរាង្គដូចគ្នាទៅ និង ព្រះបាង Phra Bang របស់ឡាវ ដែលជាអំណោយស្ដេចរបស់កម្ពុជា ប្រទានទៅឲ្យស្ដេចឡាវ ព្រះនាម ហ្វាងាំ Fa Ngum ក្នុងពេលដែលស្ដេចថៃ លើកទ័ពឈ្លានពានតំបន់ ក្រុងអង្គរ 1352 - 1357 ក្នុងរាជព្រះបាទ សុរីយ៉ាវង្ស ។ ព្រះសិរអារ្យមេត្រី បានបង្កើតនៅក្នុងសិក្ខាសាលានៅវិមានអំឡុងឆ្នាំ ១៩០៦ និង ១៩០៧ ដោយព្រះបាទស៊ីសុវត្ថិនៃប្រទេសកម្ពុជា។ ជញ្ជាំងដែលព័ទ្ធជុំវិញសំណង់នានាត្រូវបានគ្របដោយផ្ទាំងគំនូររាមកេរ្តិ៍ដែលគូរនៅឆ្នាំ ១៩០៣-១៩០៤ ដោយវិចិត្រករខ្មែរដឹកនាំដោយស្ថាបត្យករនៃវត្តប្រាក់ឧកញ៉ាទេពនិមិត្រម៉ក់។ រឿងព្រេងនិទានរបស់ព្រះគោព្រះកែវក៏ត្រូវបានតំណាងដោយរូបចម្លាក់ពីរនេះដែរ ដោយធ្វើការកែសម្រួលខ្លឹមសារនិងឆ្នាំនៃរឿង។

                                     

2. ប្រវត្តិ ព្រះកែវមរកត

ឯកសារដកស្រង់ចេញពី ប្រវត្តិវិទូបារាំងលោក "Mr.Félix Gaspard Faraut" និយាយថា ថ្ងៃនៃព្រះកែវមរកត ឆ្នាំ ១៩១១ ជាមួយនិងកំណត់ត្រាសាស្ត្រស្លឹករឹតវត្ត នាខេត្តកណ្ដាល ។ ព្រះកែវមរកត អង់គ្លេស ៖ Emerald Buddha; សៀម ៖ พระแก้วมรกต មានដំណាលនៃការឆ្លាក់ដោយព្រះដាម៉ា Dhama ក្នុងរវាង ស.វទី២ នៅនគរ បាលីបុត្តៈ English:Pataliputra ក្នុងឆ្នាំ ២១៤ មុន គ.ស ។ នៅសតវត្សរ៍ទី ២ នៅរដ្ឋឥណ្ឌា ដែលបច្ចុប្បន្នជាទីក្រុង ប៉ាតណា English:Patna នារជ្ជកាលស្ដេច មាលានដា English: Milinda Panha ។ បន្ទាប់ពីសង្គ្រាមស៊ីវិលឥណ្ឌា មានព្រះសង្ឃតែមួយអង្គគត់ដែលមានឈ្មោះថា៖ នាគកាសេន English:Nagasena នៅសតវត្សរ៍ទី ៣ រឺទី ៤ បានយកព្រះពុទ្ធមរកត ទៅកាន់ប្រទេស ស្រីលង្កា នៅទី ក្រុងអានូរ៉ាផាពូរ៉ា English:Anuradhapura រាប់រយឆ្នាំបន្ត ៤៨៣ ដល់ ៥៦៣ មុន គ.ស ។ ប្រទេសស្រីលង្កា - កាន់ព្រះពុទ្ធថេរវាទ នៅសតវត្សរ៍ទី ៦ ។​ ការធ្វើដំណើររបស់ ព្រះពុទ្ធមរកត បន្តជាមួយគ្រួសាររាជវង្ស "រាជវង្សសៃលេន្ទ្រៈ" English:​Shailendra ផ្លាស់ទីលំនៅទៅកោះជ្វា ជាមួយនិងការនាំយក ព្រះពុទ្ធមរកត ទៅដែរផងនោះ ដែលឥឡូវវាជាកោះជ្វានៃប្រទេស ឥណ្ឌូណេស៊ី នៅសតវត្សរ៍ទី ៨ ។ គ្រួសាររាជវង្ស "រាជវង្សសៃលេន្ទ្រៈ" ក៏បានសាងសង់ប្រាសាទព្រះពុទ្ធដ៏ធំជាងគេនៅលើពិភពលោកនេះផងដែរ គឺប្រសាទ "បូរ៉ូប៊ូឌួរ" English:Borobudur ។ នៅគ្រានោះព្រះរាជា "ស្រីវិជ័យ"English:Srivijaya ត្រកូលរាជវង្ស "កៅឌិណ្ឌ" English: Kaundin នៅជិតអាណាចក្រ "ម៉ាលេយូ" បានសុំខ្ចី ព្រះពុទ្ធមរកត និង គម្ពីរ ព្រះត្រៃបិដក ជាមួយនិងដំណើរទៅយកនៃសំពៅពីរ ។ ក្នុងកំឡុងពេលនោះសំពៅធ្វើដំណើរត្រលប់មកវិញជួបព្យុះធំ ព្យុះត្រូពិក ហើយឧប្បត្តិហេតុដែលបានបាត់វង្វេងទៅ ដោយរសាត់មកដល់ដីគោកខ្មែរ នាស្រុកបន្ទាយមាសនៅក្បែរឆ្នេរ អូរកែវ ឥឡូវវាក្លាយជាខេត្ត អានយ៉ាងប្រទេស វៀតណាម English: An Giang Province, Vietnam ហើយប្រជាជនបានយកព្រះពុទ្ធមរកត និង គម្ពីរ​ ព្រះត្រៃបិដក ទៅកាន់ព្រះមហាក្សត្រខ្មែរព្រះបាទ សូរ្យវរ្ម័នទី១ English: Suryavarman I សករាជ ៦៣៩-៦៥៦ ត្រូវនឹង ១០០៦-១០៥០ គ.ស នៃព្រះពុទ្ធសាសនាមហាយាន ។ ព្រះពុទ្ធមរកត នៃរឿងព្រេងនិទាន ព្រះបាទសូរ្យវរ្ម័នទី១ ចាប់ផ្តើមធ្វើពិធីគោរពបូជាថ្ងៃនៃព្រះពុទ្ធមរកត បានធ្វើឲ្យមានភាព ល្បីល្បាញដល់ប្រទេសភូមា English: Burma ជាស្តេចនាពេលបច្ចុប្បន្ននេះនៅប្រទេស មីយ៉ាន់ម៉ា មានឈ្មោះថា "អនុរដ្ឋា" English:Anawrahta នៃនគរ "បាកាន" English:Pagan Kingdom ស្នើទៅព្រះមហាក្សត្រខ្មែរសុំចម្លងអត្ថបទ គម្ពីរ​ ព្រះត្រៃបិដក នៃព្រះពុទ្ធសាសនាមហាយាន ។ ស្តេចជាច្រើនបន្ទាប់ពីរាប់រយឆ្នាំ ក្នុងរាជព្រះបាទ "លំពែងរាជា" English: Lompeng Reachea បានឡើងសោយរាជ្យនៅឆ្នាំ ១៣៤៦ ប៉ុន្តែព្រះអង្គមិនមាន រតនៈបល្ល័ង្កទាំងប្រាំនោះទេ ដែលមាននរណាម្នាក់បានយកវាទៅលាក់ទុក ជាមួយនិង ព្រះពុទ្ធមរកត ដូចនេះទ្រង់ក៏សម្រេចចិត្តបង្កើតថ្មីឡើងវិញនៅ រតនៈបល្ល័ង្កទាំងប្រាំនោះរួមជាមួយនិង ព្រះពុទ្ធមរកត ក្នុងឆ្នាំ ១៣៤៨ នៃគ.ស ។ នៅឆ្នាំ ១៣៥២ កងទ័ពសៀម ១០.៥០០០ នាក់បានចូលលុកលុយទីក្រុងអង្គរហើយព្រះរាជា "លំពែងរាជា" បានទទួលមរណភាពក្នុងសមរភូមិអង្គរ ។ ហើយព្រះរាជាថ្មី "ស្រីសូរិយាវង្ស" បានលើកទ័ពឡើងដោយមានជំនួយពីកងទ័ពនគរ "ឡានឆាង" English:Lan Xang បានបណ្តេញកងទ័ពសៀមនៅឆ្នាំ ១៣៥៧ ។ ជ័យជំនះលើកងទ័ពសៀមព្រះអង្គបាន បញ្ជូនព្រះពុទ្ធរូប ព្រះសិរអារ្យមេត្រីយ៍​ English: Maitreya Buddha ធ្វើអំពីសំរិទ្ធទៅអោយស្តេច នគរ "ឡានឆាង" ឈ្មោះ ហ្វាង៉ាំ English:Fa Ngum ហើយព្រះអង្គក៏បានរកឃើញ ព្រះពុទ្ធមរកត ដែលត្រូវបានគេលាក់ទុកផងដែរ ។ ហើយចុងក្រោយ នៃកំណត់ត្រា ត្រូវបានគេកត់សំគាល់អំពីព្រះពុទ្ធមរកត ជាមួយនិងស្តេចខ្មែរ "ធម្មាសោករាជ" ឬ "ធម្មារាជា ទី១" English:​ Thoama Reachea I ១៣៧៣-១៣៨០ សមរភូមិអង្គរដែល ស្តេចសៀមមានឈ្មោះថា "បរមរាមាធិបតី"​​ English: Borom Rama Thibadey បានលើកកងទ័ពសៀម ១០,០០០០ ជាមួយនិងកាំភ្លើងធំវាយប្រហារ ក្រុងអង្គរ មានរយៈពេល ៧ ឆ្នាំ ក៏បំបែកទីក្រុងអង្គរបាន ហើយសំលាប់រាជវង្សស្តេចខ្មែរទាំងអស់ហើយយកព្រះពុទ្ធមរកត ទៅកាន់ក្រុង "ទេពបុរីមហានគរ" លពបុរី English:​ Tep Borey Mohanokhor "Lopburi" និងភាពជោគជ័យរបស់ស្តេចសៀមព្រះអង្គបានប្តូរឈ្មោះទៅជា "ព្រះឥន្ទរាជា" ថៃ:"ឥន្ទ្រៈរ៉ាឆា" ​​English: Indra Racha ហើយបានរស់នៅអង្គរ ២ ឆ្នាំ បន្ទាប់ពីស្តេចខ្មែរតែមួយគត់ដែលមានឈ្មោះថា ពញាយ៉ាត ឬ បរមរាជាទី១ ១៣៨២-១៤៣៤ ហើយបានត្រឡប់មកសងសឹកប្រយុទ្ធប្រឆាំងនឹង "ព្រះឥន្ទរាជា" របស់ស្តេចសៀមនិងបានសំលាប់ស្ដេចនោះនៅឆ្នាំ ១៣៨២ បន្ទាប់ពីច្រើនឆ្នាំទីក្រុងអង្គរនេះពិបាកនឹងស្តារឡើងវិញ ព្រះបាទ "ពញាយ៉ាត" ទ្រង់ក៏សំរេចចិត្តចាកចេញពីតំបន់អង្គរនៅឆ្នាំ ១៣៨៧ ទៅ "ទួលបាសាន" នៅខេត្តកំពង់ចាមនិងបន្តជាមួយតំបន់ "ចតុមខ" ក្រុងភ្នំពេញ សព្វថ្ងៃនេះ ។

                                     

2.1. ប្រវត្តិ ព្រះកែវមរកត ព្រះកែវមរកត មានបញ្ចុះនូវព្រះអដ្ឋិធាតុ ព្រះពុទ្ធសមណៈគោត្តម Gautama Buddha ប្រាំពីរក្នុងនោះផង

  • ក្នុងព្រះកេស ក្បាល
  • ក្នុងព្រហត្ថឆ្វេងស្ដាំ ទ្រូង
  • ក្នុងបាតព្រះហស្ថឆ្វេងស្ដាំ ដៃ
  • ក្នុងព្រះជានុឆ្វេងស្ដាំ ជង្គង់

ដោយសារតែ ព្រះកែវមរកត ក្នុងរាជវាំងប្រទេសថៃ ធ្លាប់ត្រូវបានក្រុមស្រាវជ្រាវ Discovery ឆ្លុះរ៉ាដាមើលតែមិនមានឆ្អឹងសិរីរឹគធាតុរបស់ព្រះពុទ្ធក្នុងនោះទេ ទើបមានមតិបដិសេធមួយលើកឡើងថា ព្រះកែវមរកត ក្នុងរាជវាំងប្រទេសថៃបច្ចុប្បន្ន ជាព្រះកែវមរកត ដែលបង្កើតឡើង ក្នុងឆ្នាំ ១៧៨៤ ដោយស្ដេចថៃព្រះនាម រាមាទី១ អង់គ្លេស: Rama I នៃអាណាចក្ររតនៈកូសុីន អង់គ្លេស:Rotanakosin ដែលយកលំនាំនៃរចនាបទព្រះពុទ្ធ ឈៀងសែន របស់អ្នកស្រុកនៃអាណាចក្រ ឡានណា អង់គ្លេស: Lanna.

                                     

3. ព្រះត្រៃបិដក

ព្រះត្រៃបិតក ជាគម្ពីរ ឬ ជាឃ្លាំង ឬ កញ្ជើរសម្រាប់ផ្ទុក នូវពុទ្ធវច្ចនៈដែលមានសរុប ៨៤០០០ ធម្មកន្ធ គឺជា មូលដ្ឋានទ្រឹស្ដី ទ្រទ្រង់ព្រះពុទ្ធសាសនា ។ ព្រះត្រៃបិដកត្រូវចែកចេញជា៣គម្ពីរសំខាន់ៗ មានដូចជា ៖ ក. វិន័យបិតក ៖ មាន ២១០០០ធម្មកន្ធ ត្រូវ ៥គម្ពីរ ហើយចែកជា ១៣ភាគ ជាគម្ពីរដែលស្ដីអំពីច្បាប់ ក្រិត្យក្រម ដែលព្រះពុទ្ធបានបញ្ញត្តិហាមប្រាមនិងទ្រង់អនុញ្ញាតិ្ត ទុកជាគោលប្រព្រឹត្តិប្រតិបត្តិនៃបព្វជិតនិងគ្រហស្ថ ។ ខ. សុត្តន្តបិតក ៖ មាន ២១០០០ធម្មកន្ធ ត្រូវ ៥គម្ពីរ ហើយចែកជា ៦៤ភាគ ជាកម្រងនៃពុទ្ធិ ផ្នែកព្រះសូត្រ ដែលនិយាយអំពីអំពើល្អ និងអាក្រក់ ការធ្វើបុណ្យទានជាដើម ។ គ. អភិធម្មបិតក ៖ មាន ៤២០០០ធម្មកន្ធ ត្រូវ ៧គម្ពីរ ហើយចែកជា ៣៣ភាគ ជាកម្រងទស្សនៈពុទ្ធិដែល និយាយអំពី បរមត្ថវិជ្ជាប្រកបដោយអត្ថ បួនយ៉ាងគឺ ចិត្ត ចេតសិក រូប និព្វាន ។

                                     

4. ទីតាំង

វត្តនេះស្ថិតនៅខាងត្បូងនៃផ្ទៃព្រះបរមរាជវាំង ដែលហ៊ុំព័ទ្ធទៅដោយថែវរាងខ្ពស់ស្រឡះ។ នៅតាមបណ្តោយថែវនេះ គែធ្លាប់បានប្រើប្រាស់​ជា​ថ្នាក់រៀនភាសាបាលី សំរាប់​ព្រះសង្ឍ​ដែល​គង់​នៅ​តាមវត្តក្នុងរាជធានីភ្នំពេញ និង​តាមបណ្តា​ខេត្ត​មួយចំនួន មុនពេលបង្កើតសាលាបាលីនៅភ្នំពេញ នាថ្ងៃទី១៦ខែធ្នូឆ្នាំ១៩៣០។

                                     

5. ចំណាំ

ដោយភាគច្រើនពលរដ្ឋខ្មែរជាច្រើនបែរជាលើកយកប្រវត្តិព្រះកែវមរកតមកទាំងខុស ចម្លងពីជនបរទេសសៀម ឬ បរទេសផ្សេងៗ ។ ឬ បញ្ចូលពាក្យពេជន៍បន្ថែមដោយខ្លួនឯងដោយខ្វះការស្រាវជ្រាវ ។

                                     

6. រូបគំនូរលើជញ្ជាំងថែវនៃព្រះវិហារ

នៅលើជញ្ជាំងថែវមានរូបគំនូរបុរាណដែលនិទានពិរឿងរាមកេរ្តិ៍ ពីដើមដល់ចប់។ គំនូរនេះត្រូវបានគូរឡើងនៅក្នុងឆ្នាំ១៩០៣-១៩០៤ ក្រោមការដឹកនាំរបស់ ឧកញ្ញា ទេពនិមិត្ត ឆ្លាក់​រួម​ជាមួយ​វិចិត្រករ​ខ្មែរ​ចំនួន៤០នាក់។ គំនូរនេះចាប់ផ្តើមរឿងពីថែវខាងកើតផ្នែកខាងត្បូងទៅ ព័ទ្ធមួយជុំថែវទាំងមូលដែលមានប្រវែង៦៤២ម៉ែត្រ និងកំពស់៣ម៉ែត្រ។ ដូចនេះមានន័យថា គេ​មើល​ថែវ​គំនូរនេះ​តាមរង្វង់ប្រទក្សិណ។ គំនូរបុរាណនៅជុំវិញថែវ រឿងរាមកេរ្តិ៍បានបង្ហាញពីលក្ខណៈពិសេសរបស់ប្លែកដែលពុំមែនផ្តិតយក ឬក៏​ចំលង​ទាំងស្រុង​ពីរឿងរាមាយណៈ​របស់​ឥណ្ឌា​ឡើយ​ពីព្រោះ​ក្នុងរឿងរាមកេរ្តិ៍ ដំណើររឿងមានអន្លើខ្លះហាក់បីដូចជាស្ថិតក្នុងភាពអាថ៌កំបាំង ទាល់តែមើលឱ្យឆ្ងាយតៗទៅមុខ ទើប​ដឹង​ដំណើរ​ប្រវត្តិ​រឿងខាងក្រោមវិញ។ ឬ​មួយ​ទាល់តែ​ដឹង​រឿង​បែប​រាមាយណៈខ្លះ ទើបឆាប់យល់។ ខ្លឹមសាររឿងរាមកេរ្តិ៍នេះ ត្រូវបានគេបកស្រាយឈុតខ្លះជាល្ខោនខោល​​ស្បែកធំ ឬធ្វើជារូបចំលាក់ផ្សេងៗ និង​ប្រើ​ជាការទស្សន៏ទាយ​របស់ហោរា​មើល​ជោជតារាសី។ បច្ចុប្បន្ននេះគំនូរទាំងនេះមានសភាពទ្រុឌទ្រោម និង​រលុប​បាត់​បន្តិចម្តងៗ​ដោយ​សារ​ធាតុអាកាស និងមេរោគស៊ីថ្ម ព្រមទាំងការបំផ្លិចបំផ្លាញដោយមនុស្ស។ នៅ​ក្នុង​ឆ្នាំ១៩៨៥ រដ្ឋាភិបាលកម្ពុជាបានសហការជាមួយរដ្ឋាភិបាលប៉ូឡូញ លើកគំរោងការការពារ និងជួសជុលរូបគំនូរ តែការជួសជុលរូបគំនូរនោះដំណើរការបានតែ ៥ឆ្នាំប៉ណ្ណោះ ក្រោយ​មក​ក៏​ត្រូវ​បានបញ្ចប់ ដោយ​មកពីថវិកាសំរាប់ចំណាយលើគំរោងនេះផុតកំណត់។​ ដោយមានព្រះរាជបណ្តាំពីព្រះករុណាព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងឆ្នាំ២០១៥គេបានលើកគម្រោងជួសជុលគំនូរទាំងនេះម្តងទៀតដោយមានការសហការដេាយក្រុមជាងមកពីបរទេស និងជាងខ្មែរជាច្រើនរូបទៀត។ តទៅគេសង្ឃឹមយ៉ាងមុតមាំថាកូនខ្មែរជំនាន់ក្រោយនឹងបានឃើញគំនូរដ៏ល្អវិសាសវិសាលនេះឡើងវិញ។



                                     

7. កំណត់ត្រា

  • សាស្ត្រស្លឹករឹត វត្តកោកកាក ខេត្តកណ្ដាល
  • ឯកសារចងក្រង The Journal of Asian Studies:​ 1956 Attacks on Angkor before 1430
  • ឯកសារចងក្រង ដោយទស្សនាវដ្ដី កម្ពុជាសូរីយ៉ា ពុទ្ធសាសនបណ្ឌិត្យកម្ពុជា 1941
  • ឯកសារចងក្រង មហាបុរេសខ្មែរ ភាគ១ ដល់ភាគទី៧ របស់លោក អេង សុត និង លីមយ៉ាន 1969
  • ឯកសារចងក្រង ដោយលោក Mr.Félix Gaspard Faraut 1846‒1911. Faraut visited Cambodia. with epoch 11 March 544 BCE, the day of the Buddha emerald.
  • សាស្ត្រស្លឹករឹត វត្តទឹកវិក ខេត្តកណ្ដាល