Топ-100
Back

ⓘ ព្រះបាទឥសានវរ្ម័នទី១. ព្រះអង្គជាបុត្ររបស់ព្រះបាទមហេន្ទ្រវរ្ម័នទី១ ព្រះអង្គបានបន្តនយោបាយពង្រីកទឹកដីពីព្រះរាជបិតាទៅលើអាណាចក្រភ្នំ។ ព្រះអង្គបានកសាងសិលាចារឹកនៅប្រាស ..




                                     

ⓘ ព្រះបាទឥសានវរ្ម័នទី១

ព្រះអង្គជាបុត្ររបស់ព្រះបាទមហេន្ទ្រវរ្ម័នទី១ ព្រះអង្គបានបន្តនយោបាយពង្រីកទឹកដីពីព្រះរាជបិតាទៅលើអាណាចក្រភ្នំ។ ព្រះអង្គបានកសាងសិលាចារឹកនៅប្រាសាទបាយ៉ង់កោរ ប្រាសាទសំបូរព្រៃគុកនិងសិលាចារឹកអង្គជំនីក។ ព្រះអង្គបានកសាងរាជធានីឦសានបុរៈតាមដងស្ទឹងសែននៃខេត្តកំពង់ធំ។ ព្រះអង្គបានវាយយករាជធានីនរវរនគរនៅស្រុកអង្គរបូរីនៃខេត្តតាកែវ។ ព្រះអង្គបានវាយយកក្រុងអនិន្ទិត្យបុរៈ សក្រានកាបុរៈ អាមូហបុរៈ ភីមបុរៈនិងអមរិន្ទ្របុរៈ។ ព្រះអង្គបានគ្រប់គ្រងទំនាបទន្លេមេណាម សិលាចារឹកនៅខេត្តប៊ីន នៅខាវណយខាវរ៉ាង និងវាយយកអាណាចក្រមននៅទ្វាវតី។ ព្រះអង្គបានចង់ស្ពានមេត្រីជាមួយប្រទេសចម្ប៉ាផងដែរ។ ដើម្បីរឹតចំណងមិត្តភាពព្រះអង្គបានបញ្ជូនទូតទៅប្រទេសចិនច្រើនលើកគឺឆ្នាំ៦១៦-ឆ្នាំ៦២៨នៃគ.ស និងបានរៀបរាជាភិសេតបុត្រីរបស់ព្រះអង្គនាម សាវ៌ានិ ជាមួយព្រះអង្គម្ចាស់ចាម្ប៉ាមួយអង្គ។ ព្រះអង្គទ្រង់ឡើងសោយរាជ្យដោយមានព្រះនាមថា ព្រះបាទស្រីឥសានវរ្ម័ន ដែលមាន័យថាព្រះឥសាន ជាអ្នកការពារ ឬជាព្រះរាជាជាអ្នកការពារ។ ទ្រង់បានប្រកាសថា ព្រះអង្គជាដៃគូររបស់ចក្រៈអំពីកម្លាំង និងជាដៃគូររបស់ហរិអំពីកិត្តិគុណ ជាព្រះធិរាជលើស្តេចទាំងបី និងជាម្ចាស់នៃរាជធានីមិនរង្គើទាំងបី តាមមើលទៅគឺចក្រានកបុរៈ អមោឃរបុរៈ និងភីមបុរៈ ដែលទ្រង់ដណ្តើមយកបាន ប៉ុន្តែទុកឱ្យស្តេចរាជធានីនីមួយៗជាអ្នកគ្រប់គ្រងដដែលគ្រាន់តែស្តេចទាំងនៅជាចំណុះព្រះអង្គ។ ព្រះរាជាអង្គនេះគឺជាស្តេចវាតទឹកដីដូចជាព្រះរាជាមុនដែរ។ ទ្រង់បានពង្រើកអាណាចក្ររបស់ព្រះអង្គពាសពេញទឹកដីទាំងហ្វូណន។ ព្រះអង្គមានរាជធានី ដែលមានឈ្មោះតាមព្រះអង្គគឺឥសានបុរៈ ដែលមានន័យថា រាជធានីរបស់ព្រះបាទឥសានវរ្ម័នទី១ ប្រហែលជាព្រះអង្គមានរាជធានីផ្សេងទៀត រាជធានីឥសានបុរៈនេះគ្រាន់តែជារាជធានីបណ្តោះអាសន្ន ហើយឥសានបុរៈជាឈ្មោះហៅក្រៅ។ ឯកសារប្រវត្តិសាស្រ្តចិន និយាយថារាជធានីនេះមានផ្ទះ២មុឺនខ្នង និងមានសាលប្រជុំមួយនៅកណ្តាលជាកន្លែងដែលព្រះរាជាធ្វើសវនាការ។ ព្រះរាជាគ្រងនៅក្នុងសាលាខាងលើរាល់៣ថ្ងៃម្តង ប្រថាប់លើគ្រែលម្អទៅដោយគ្រឿងក្រអូប៥យ៉ាង និងត្បូងមានតម្លៃ៧ប្រភេទ នៅពីក្រោយបុស្បុកមួយធ្វើអំពីក្រណាត់។ សសរទ្របុស្បុកនេះធ្វើឈើមានតម្លៃ តែងលម្អទៅដោយភ្លុក និងផ្កាមាស។