Топ-100
Back

ⓘ ទក្សិណ ជិនវ័ត្រ. លោក​ ទក្សិណ ជិនវ័ត្រ ជា​នាយក​រដ្ឋមន្ត្រី​ទី​២៣ នៃ​ប្រទេស​ថៃ ជា​ស្ថាបនិក និង​ជា​ប្រធាន​គណៈបក្ស​ថៃ​ស្រឡាញ់​ថៃ ជា​អ្នក​ជំនួយ និង​ជា​ស្ថាបនិកសាជីវក ..




ទក្សិណ ជិនវ័ត្រ
                                     

ⓘ ទក្សិណ ជិនវ័ត្រ

លោក​ ទក្សិណ ជិនវ័ត្រ ជា​នាយក​រដ្ឋមន្ត្រី​ទី​២៣ នៃ​ប្រទេស​ថៃ ជា​ស្ថាបនិក និង​ជា​ប្រធាន​គណៈបក្ស​ថៃ​ស្រឡាញ់​ថៃ ជា​អ្នក​ជំនួយ និង​ជា​ស្ថាបនិកសាជីវកម្ម​ជិន ហើយ​បច្ចុប្បន្ន​ជា​ម្ចាស់​ក្លឹប​បាល់​ទាត់ Manchester City ទៀត​ផង។

លោក​ទក្សិណ ជិនវ័ត្រ បាន​បាត់​បង់​តំណែង​ជា​នាយករដ្ឋមន្ត្រី បន្ទាប់​ពី​មាន​រដ្ឋ​ប្រហារ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០០៦ ខណៈ​ដែល​លោក​កំពុង​ចូល​រួម​ប្រជុំ​របស់​អង្គការ​សហប្រជាជាតិ នា​ក្រុង​ញូវយ៉ក។

លោក​ទក្សិណ ជិនវ័ត្រ បាន​ត្រឡប់​ចូល​ប្រទេស​ថៃ​វិញ​បន្ទាប់​ពី​រដ្ឋ​ប្រហារ គឺ​នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០០៨។

                                     

1.1. ប្រវត្តិ​ ការ​សិក្សា

លោក​បាន​បញ្ចប់​ការ​សិក្សា​ពី​ Montfort College និង​បន្ត​ការ​សិក្សា​នៅ​សាលា​ត្រៀម​ទាហាន ជំនាន់​ទី​១០ ឆ្នាំ​១៩៦៩ និង​សាលា​តម្រួត ជំនាន់​ទី​២៦ ឆ្នាំ​១៩៧៣ និង​ប្រឡង​បាន​ពិន្ទុ​លេខ​១​ប្រចាំ​ជំនាន់។

ក្រោយ​មក​លោក​ទក្សិណ ជិនវ័ត្រ បាន​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ផ្នែក​ក្រមការ​យុត្តិធម៌​ពី​សាកលវិទ្យាល័យ Eastern Kentucky និង​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ​១៩៧៥ និង​បន្ត​ការ​សិក្សា​ថ្នាក់​បណ្ឌិត​នៅ​សាកល​វិទ្យាល័យ Sam Houston State និង​បាន​ទទួល​សញ្ញាប័ត្រ​នៅ​ឆ្នាំ​១៩៧៨។

                                     

1.2. ប្រវត្តិ​ ធុរកិច្ច

មក​ទល់​ឆ្នាំ​១៩៨០ លោក​ទក្សិណ ជិនវ័ត្រ បាន​ចាប់​ផ្ដើម​ធ្វើ​ជំនួយ​ផ្ទាល់​ខ្លួន​ជា​ច្រើន​មុខ បួក​រួម​ទាំង​ការងារ​លោក​ក្នុង​រាជការ ក្នុង​តំណែង​ជា​តម្រួត​ផងដែរ ដូច​ជា​ការ​លក់​កំណាត់​សំពត់ ទិញ​លក់​ខ្សែ​ភាពយន្ត ជំនួយ​ផ្នែក​ខន់ដូ ប៉ុន្តែ​ត្រូវ​រលំ​រលាយ និង​ក្ស័យ​ទុន បន្ទាប់​មក​លោក​ក៏​លា​ចេញ​ពី​តំណែង​រាជការ។

ត​មក​នៅ​ឆ្នាំ​១៩៨៣ លោក​ទក្សិណ ជិនវ័ត្រ ក៏​បាន​ស្ថាបនា​ និង​ធ្វើ​ជា​ប្រធាន​ក្រុមហ៊ុន ជិនវ័ត្រ កុំព្យូទ័រ ចំកាត់ ឈ្មោះ​ដើម​ហាង​ភាគហ៊ុន អាយ​ស៊ី​អេស​អាយ ICSI បច្ចុប្បន្ន​បាន​ចុះ​បញ្ជី​ផ្សារ​ភាគហ៊ុន​របស់​ប្រទេស​ថៃ និង​ប្ដូរ​ឈ្មោះ​ជា ក្រុមហ៊ុន ជិន ខពើរេសិន ចំកាត់ មហាជន មាន​លោក បុណ្យគ្លី ប្ល័ងសិរិ ជា​ប្រធាន​គ្រប់គ្រង) ដោយ​រក​ស៊ី​ជួល​កុំព្យូទ័រ​ឲ្យ​ក្រសួង​មន្ទីរ​នានា​ និង​បន្ទាប់​មក​បាន​ពង្រីក​ទៅ​ជា​សេវាកម្ម​វិទ្យុ​ទាក់ទង ទូរស័ព្ទ​ចល័ត ផ្កាយ​រណប និង​ទូរគមនាគម រហូត​បាន​សង​បំណុល​គេ​អស់ និង​ទទួល​ជោគជ័យ​ធុរកិច្ច​នេះ​នៅ​ទី​បំផុត។

                                     

1.3. ប្រវត្តិ​ នយោបាយ

ក្នុង​ឆ្នាំ​១៩៩៤ លោក​ទក្សិណ ជិនវ័ត្រ បាន​លា​ចេញ​ពី​តំណែង​ប្រធាន​ក្រុម​ហ៊ុន​ជិន ខពើរេសិន ចំកាត់ មហាជន។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ក៏​បាន​មក​កាន់​តំណែង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ក្នុង​សម័យ​រដ្ឋាភិបាល​លោក ជួន ហ្លីកភ័យ និង​មួយ​ឆ្នាំ ក្រោយ​មក ១៩៩៥ បាន​កាន់​តំណែង​ប្រធាន​គណៈបក្ស​កម្លាំង​ធម៌ ត​ពី​លោក ចម្លង ស្រីមឿង និង​កាន់​តំណែង​ឧបនាយករដ្ឋមន្ត្រី ក្នុង​សម័យ​រដ្ឋាភិបាល​លោក បណ្ណហារ សិល្បអាជា ក្នុង​ឆ្នាំ​១៩៩៦ កាន់​តំណែង​ឧបនាយករដ្ឋមន្ត្រី ក្នុង​សម័យ​រដ្ឋាភិបាល​លោក ជវលិត យុងចៃយុទ្ធ។

នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​១៩៩៨ លោក​ទក្សិណ ជិនវ័ត្រ បាន​បង្កើត​គណៈបក្ស​ថៃ​ស្រឡាញ់​ថៃ និង​កាន់​តំណែង​ប្រធាន​គណៈបក្ស​រហូត​បាន​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០០១។

                                     

2. នាយករដ្ឋមន្ត្រី​អណត្តិ​ទី​១

រដ្ឋាភិបាល​របស់​លោក​ទក្សិណ ជិនវ័ត្រ លើក​ទី​មួយ បាន​ដំណើរ​ការ​នយោបាយ​ផ្សេង​ៗ ដោយ​ទទួល​បាន​ការ​និយម​ពី​ប្រជាជន ដូច​ជា​ការ​ជម្រះ​បញ្ជី​ជំពាក់​របស់​កសិករ, គ្រោង​ការណ៍​៣០​បាត​រក្សា​គ្រប់​រោគ និង​គម្រោង​ផ្សេង​ៗ​ទៀត​ជា​ច្រើន។ លោក​ទក្សិណ ជិនវ័ត្រ​ បាន​ទទួល​ការ​និយម​ជា​ច្រើន​ពី​សំណាក់​ប្រជា​កសិករ​នៅ​តាម​ទី​ជនបទ និង​ត្រូវ​បាន​គេ​វិភាគ​ថា​នយោបាយ​របស់​លោក​គឺ​បែប​ប្រជា​និយម។

                                     

3. នាយករដ្ឋមន្ត្រី​អណត្តិ​ទី​២

លោក​ទក្សិណ ជិនវ័ត្រ បាន​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី​២ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០០៥ ដោយ​សំឡេង​ខ្ពស់​ជា​ប្រវត្តិសាស្ត្រ​ជាង​១៩​លាន​សំឡេង ដោយ​បាន​អសនៈ​នៅ​ក្នុង​រដ្ឋសភា​ចំនួន​៣៧៦​កៅអី ហើយ​ដែល​កាល​នោះ​គណៈបក្ស​ប្រជាធិបតេយ្យ ដែល​ជា​បក្ស​ប្រឆាំង​ដែល​ជា​គូ​ប្រជែង​ដ៏​ស្រួច​ស្រាល​បាន​ទទួល​តែ​៩៦​កៅអី​តែ​ប៉ុណ្ណោះ។ សំឡេង​ដែល​បាន​ច្រើន​បំផុត​របស់​គណៈបក្ស​ថៃ​ស្រឡាញ់​ថៃ​គឺ​មក​ពី​ភាគ​ខាង​ជើង ភាគ​ឥសាន និង​ក្រុង​បាងកក។ នៅ​ក្រុង​បាងកក​ទាំង​មូល គណៈបក្ស​ថៃ​ស្រឡាញ់​ថៃ​​បាន​ទទួល​រហូត​ដល់​ទី​៣២ ក្នុង​ចំណោម​៣៧​កៅអី។

                                     

4. រដ្ឋ​ប្រហារ​១៩​កញ្ញា

នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០០៦ វេលា​ម៉ោង​២១:០០ គណៈ​បដិរូប​ការ​គ្រប់គ្រង​ក្នុង​របប​ប្រជាធិបតេយ្យ ដែល​មាន​ព្រះមហាក្ស័ត្រិយ៍​ជា​ប្រមុខ ដែល​មាន​លោក​ឧត្ដមសេនីយ ស៊ុនធិ បុណ្យ​រ័តក្លិន មេ​បញ្ជាការ​ទាហាន​ជើង​គោក​ជា​ប្រធាន​​បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​អំណាច​រដ្ឋាភិបាល​លោក ទក្សិណ ជិនវ័ត្រ ដែល​កំពុង​តែ​ទៅ​ចូល​រួម​ប្រជុំ​នៅ​អង្គការ​សហប្រជាតិ ឯ​ក្រុង​ញូយ៉ក សហរដ្ឋ​អាមេរិក។

                                     

5. គ្រឿង​ឥស្សរិយយស

  • The Most Blessed Order Of Setia Negara Brunei ថ្នាក់​ទី​១ P.S.N.B
  • ឆ្នាំ​២០០២ ទុតិយចុលចមក្លៅវិសេស
  • ឆ្នាំ​១៩៩៥ មហា​វជិរមកុដ
  • ឆ្នាំ​១៩៧៦ ចតុរថាភរណ៍​មកុដ​ថៃ
  • ឆ្នាំ​២០០១ បឋមតិរេកគុណាភរណ៍
  • ឆ្នាំ​១៩៨០ ចតុរថាភរណ៍​ដំរី​ស
  • ឆ្នាំ​១៩៩៤ ប្រថមាភរណ៍​ដំរី​ស
  • ឆ្នាំ​១៩៩៦ មហា​ប្រថមាភរណ៍​ដំរី​ស
  • ឆ្នាំ​១៩៨៥ តរិតាភរណ៍​មកុដ​ថៃ
  • ឆ្នាំ​១៩៧៤ បេញចមាភរណ៍​មកុដ​ថៃ
                                     

6. ព័ត៌មាន​ទាក់ទង

  • Thaksins 15 January 2007 បទសម្ភាស​ជាមួយ CNN, ត្រូវ​បាន​បិទ​ដោយ​ពួក​យោធា
  • ជីវ​ប្រវត្តិ​សង្ខេប នៅ​ឯ​គេហទំពីរ​ស្ថានទូត​ថៃ​ប្រចាំ​សហរដ្ឋ​អាមេរិក
  • Breaking Legal News A Collection of Media on Thaksin
  • Thaksin buys Manchester City FC
  • Thaksinomics
  • NewMandala, some good up-to-date commentary on Thaksin and the coup.
  • High tension in Thailand - a chronology of events in the political crisis of 2005-2006
  • គេហទំព័រ​ផ្ទាល់​ខ្លួន, ជា​ភាសា ថៃ