Топ-100
Back

ⓘ នយោបាយអាមេរិកខាងជើង - ភូមិសាស្ត្រនយោបាយដើមបូព៌ា សហរដ្ឋអាមេរិក និងអៀរ៉ាក់, ភូមិសាស្ត្រនយោបាយចិន និងសហរដ្ឋអាមេរិក, លន់ នល់, កូរ៉េខាងជើង, ភូមិសាស្ត្រនយោបាយរុស្ស៊ី ..




                                               

ភូមិសាស្ត្រនយោបាយដើមបូព៌ា សហរដ្ឋអាមេរិក និងអៀរ៉ាក់

បើ​សិន​ជា​សង្គ្រាម​Afghanistan ជា​ការ​សងសឹក​របស់​អាមេរិក តបត​នឹង​មហា​ភេរវកម្ម​ថ្ងៃ​ទី១១​កញ្ញា​ឆ្នាំ២០០១​របស់​អង្គការ​ភេរវកម្ម​ Al-Qaida សង្គ្រាម​នៅ​Irakវិញ គឺ​ជា​គន្លឹះ​សំខាន់​ជាង​គេ​បង្អស់​មួយ នៃ​ចង្កោម​យុទ្ធសាស្រ្ត​របស់​រដ្ឋការ​លោក​Bush នៅ​ភូមិភាគ​ដើម​បូព៌ា។ គោលដៅ​នៃ​យុទ្ធសាស្រ្ត​នោះ គឺ​ធ្វើ​ឲ្យ​ប្រទេស​Irakទន់​ខ្សោយ និង​ធ្វើ​ឲ្យ​ភូមិសាស្រ្ត​នយោបាយ​ក្នុង​តំបន់​ប្រែប្រួល។ ជា​យូរ​ឆ្នាំ​កន្លង​មក​ហើយ គឺ​តាំង​ពី​សង្គ្រាម​Iran-Irakបាន​ចប់​មក និង​ជា​ពិសេស​តាំង​ពី​សង្គ្រាម​នៅ​ឈូងសមុទ្រ​Perse ឆ្នាំ​១៩៩០-១៩៩១ បាន​ចប់​មក ប្រទេស​Irak របស់​Saddam Hussein ជា​ឧបសគ្គ​មួយ​ធំ​សម្រាប់​នយោបាយ​អាមេរិកាំង នៅ​ភ ...

                                               

ភូមិសាស្ត្រនយោបាយចិន និងសហរដ្ឋអាមេរិក

នៅ​ឆ្នាំ២០០១​ អ្វី​ដែល​ធ្វើ​ឲ្យ​ថ្នាក់​ដឹកនាំ​ចិន​បារម្ភ​ខ្លាំង គឺ​ជំហរ​របស់​សហរដ្ឋ​អាមេរិក​ដែល​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​George Bush កូន។ Bush​កូន ចាត់​ទុក​ចិន​ថា​ជា​គូ​ប្រជែង​យុទ្ធសាស្រ្ត និង​ប្រកាន់​ជំហរ​ឯកតោភាគី​និយម​ជ្រុល​ពេក នៅ​លើ​ឆាក​អន្តរជាតិ។ អ៊ីចឹង​ហើយ បាន​ជា​ថ្នាក់​ដឹក​នាំ​ចិន​សម្រេច​ផ្លាស់​ប្តូរ​យុទ្ធសាស្រ្ត​ម្តង​ទៀត។ នៅ​ខែ​កញ្ញា​ឆ្នាំ​២០០១ ថ្នាក់ដឹកនាំ​ចិន​ត្រូវ​បង្ខំ​ចិត្ត​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ម្តង​ទៀត ដោយ​ហេតុ​តែ​ព្រឹត្តិការណ៍​ពីរ​សំខាន់ៗ។ ព្រឹត្តិការណ៍​ទី​មួយ គឺ​George Bush​កូន​ឡើង​ធ្វើ​ជា​ប្រធានាធិបតី​នៃ​សហរដ្ឋ​អាមេរិក។ រី​ឯ​ព្រឹត្តិការណ៍​ទី​ពីរ គឺ​មហាភេរវកម្ម​ថ្ ...

                                               

លន់ នល់

សេនាប្រមុខ លន់ នល់ គឺជាអ្នកនយោបាយខ្មែរមួយរូប និងជាឧត្តមសេនីយ៍យោធាកម្ពុជា ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាចំនួនពីរលើក និងជារដ្ឋមន្ត្រីការពារជាតិជាច្រើនសាដែរ។ គាត់​បាន​ដឹកនាំ​រដ្ឋប្រហារ​យោធា​ទម្លាក់ព្រះអង្គម្ចាស់​ នរោត្ដម សីហនុ​ ហើយ​ប្រកាស់​តាំង​ខ្លួនជាប្រ​ធានាធិបតី​នៃរបប​សាធារណរដ្ឋ​ខ្មែរដែលគាំទ្រដោយអាមេរិកហើយបាន​កាន់​អំណាច​រហូត​ដល់​ឆ្នាំ​១៩៧៥។ គាត់ក៏​ជា​ស្ថាបនិក​និង​មេដឹកនាំ​នៃ​​គណបក្សសង្គមសាធារណរដ្ឋ ដែលជា​គណបក្ស​​មានអត្ថិភាព​តែ​មួយរយៈពេល​ខ្លីប៉ុណ្ណោះ​ ហើយ​គាត់​ក៏ធ្លាប់​កាន់តំណែងជាមេបញ្ជាការ​កង​យោធពល​ជាតិខ្មែរ​ផងដែរ។ បន្ទាប់ពីខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ លោកក៏បានរត់ភៀសខ្ ...

                                               

កូរ៉េខាងជើង

ប្រទេសកូរ៉េខាងជើង រឺ យើងអាចហៅបានថា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ជាប្រទេសមួយដែលមានទីតាំងស្ថិតនៅអាស៊ីបូព័ា ដែលបានកាន់កាប់ ភាគខាងជើងពាក់កណ្ដាលនៃឧបទ្វីបកូរ៉េ ។ រាជធានីនិងទីក្រុងដែលធំបំផុតមានឈ្មោះថា ភ្យុង់យ៉ាង។ មានទន្លេ អាមណក និង ទន្លេ ទូមែន ដែលស្ថិនៅពីព្រំដែនរវាង សាធារណះប្រជាជនចិន។ នៅផ្នែកមួយនៃទន្លេ ទូមែន នៅចុងទិសឥសាន្ដមានព្រំប្រទល់ជាប់និងប្រទេស រុស្ស៊ី។ ហើយនៅក្នុងឧបទ្វីបនេះត្រូវបានគ្រប់គ្រងដោយ ចក្រភពកូរ៉េ រហូតដល់វាត្រូវបានបញ្ចូនជាឧបសម្ពន័ដោយ ប្រទេសជប៉ុន និងស្ថិតនៅក្រោមសង្រ្គាមរបស់ជប៉ុននៅឆ្នាំ1905។ វាត្រូវបានបែងចែកជាតំបន់ៗដោយគ្រប់គ្រងដោយ ប្រទេសសូវៀត និង សហរដ្ផអាមេរិកនៅឆ្នាំ 1945 នៅចុ ...

                                               

ភូមិសាស្ត្រនយោបាយរុស្ស៊ី

ក្នុង​ឆ្នាំ​១៩៩៩ នៅ​ពេល​ដែល បូរីស យ៉េលស៊ីន Boris Eltsine បាន​ចាក​ចេញ​ពី​តំណែង​ប្រធានាធិបតី និង​បាន​ប្រគល់​អំណាច​ទៅ​ឲ្យ វ្ល៉ាឌីមៀរ ពូទីនVladimir Poutine រុស្ស៊ី​ជា​ប្រទេស​ទន់​ខ្សោយ។ ប្រព័ន្ធ​សេរី​ប្រជាធិបតេយ្យ​បែប​បស្ចិមលោក ដែល​ប្រជាជន​បាន​​ស្រឡាញ់​ផ្កាប់​មុខ ក្រោយ​ពី​សហភាព​សូវៀត​បាន​រំលំរលាយ​បាត់​ទៅ អស់​មាន​តម្លៃ​ទៀត​ហើយ ពីព្រោះ​វា​មិន​បាន​ជួយ​រុស្ស៊ី​ឲ្យ​រួច​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ​ ១៩៩៨។ រីឯ​នៅ​លើ​ឆាក​អន្តរជាតិ​វិញ រុស្ស៊ី​គ្មាន​ទម្ងន់​ ទឹក​មាត់​មិន​ប្រៃ ត្រូវ​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​មាក់​ងាយ។ នៅ​ក្នុង​បរិបទ​នេះ វ្ល៉ាឌីមៀរ ពូទីន ដែល​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ស៊ ...

                                               

វៀតណាម

ប្រទេសវៀតណាម មានឈ្មោះជាផ្លូវការ សាធារណរដ្ឋសង្គមនិយមវៀតណាម ជាប្រទេសនៅអាស៊ីអាគ្នេយ៏ ហៅនៅភាសាវៀតណាម Việt Nam និង នៅភាសាខ្មែរ ជា ប្រទេសវៀតណាម ឬ យួន ប្រទេសវៀតណាមមានព្រំដែនជាប់ជាមួយ សាធារណរដ្ឋប្រជាមានិតចិន នៅខាងជីង ជាប់ជាមួយប្រទេស ឡាវ នឹង ប៉ែកខាងលិចជាប់នឹងព្រះរាជាណាចក្រកម្ពុជា ។ ប្រទេសវៀតណាម មានប្រជាជនប្រមាណ៨០លាននាក់ ។ ​រដ្ឋធានីគឺ ទីក្រុងហាណូយ ហើយទីក្រុងដ៏សំខាន់មួយទៀតគឺ ទីក្រុងហូជីមីញ ឬ ទីក្រុងសៃហ្កន ទីក្រុងព្រៃនគរ ស្ថិតនៅប៉ែក ខាងត្បូងនៃប្រទេស។