Топ-100
Back

ⓘ ប្រទេសនៅអាមេរិកខាងជើង - ប្រេស៊ីល, ម៉ិកស៊ិក, ខែមករា, មហាសមុទ្រប៉ាស៊ីហ្វិក, វៀតមិញ, ចក្រភពអាណានិគមបារាំង ..




                                               

ប្រេស៊ីល

ប្រទេស ប្រេស៊ីល ភាសា​អង់គ្លេស៖ Brazil, ភាសា​ព័រទុយហ្គាល់៖ Brasil មាន​ឈ្មោះ​ផ្លូវការថា សាធារណរដ្ឋ​សហព័ន្ធ​ប្រេស៊ីល ភាសាព័រទុយកាល់៖ República Federativo do Brasil គឺជា​ប្រទេស​ដ៏ធំបំផុតនៅ​អាមេរិក​ខាងត្បូង​និងអាមេរិកឡាទីន។ ប្រទេសប្រេស៊ីលមានក្រឡាផ្ទៃប្រមាណ ៨.៥ លានគីឡូម៉ែត្រការ៉េ ដែលធ្វើឱ្យវាក្លាយជា​ប្រទេស​ធំ​ជាងគេ​ទី​៥ នៅលើពិភពលោកតាមទំហំផ្ទៃដី និងមានចំនួនប្រជាជនប្រមាណ ២១១ លាននាក់ ​លំដាប់ថ្នាក់​លេខ៦ ខាងចំនួនប្រជាជនលើពិភពលោក។ រដ្ឋធានីរបស់ប្រេស៊ីលគឺប្រាស៊ីលីយ៉ា ហើយចំណែកឯទីក្រុងធំបំផុតគឺសាវប៉លឡូ។ ប្រទេស​នេះ មាន​ព្រំប្រទល់ ខាងកើត​ជាប់​មហាសមុទ្រ​អាត្លង់ទិក មាន​ឆ្នេរ​សមុទ្រ​ជាង ៧.៤៩១ គ.ម ខាងជើង​ជាប់​ប ...

                                               

ម៉ិកស៊ិក

ម៉ិចស៊ិក ជាភាសាផ្លូវការ៖ សហរដ្ឋ​ម៉ិចស៊ិក គឺជា​សាធារណរដ្ឋ​សហព័ន្ធ​មួយ​នៅ​អាមេរិក​ខាងជើង មាន​ព្រំប្រទល់ ខាងជើង​ជាប់​សហរដ្ឋអាមេរិក ខាងត្បូង​និង​ខាងលិច​ជាប់​មហាសមុទ្រ​ប៉ាស៊ីហ្វិក ខាងត្បូង​ឆៀង​ខាងកើត​ជាប់​ប្រទេស​ហ្គាតេម៉ាឡា ប៊ែលីហ្ស និង​សមុទ្រ​ការ៉ាបៀន ហើយ​ខាងកើត​ជាប់​ឈូងសមុទ្រ​ម៉ិចស៊ិក​។ ម៉ិចស៊ិក មាន​ផ្ទៃដី​ជិត ២ លាន​គីឡូម៉ែត្រ​ក្រឡា ជា​ប្រទេស​ធំ​ជាងគេ​ទី​៥ នៅ​ទ្វីប​អាមេរិក និង​ប្រទេស​ឯករាជ្យ​ធំជាង​ទី​១៤ លើ​ពិភពលោក​។ ជាមួយ​ចំនួន​ប្រជាជន​ប្រមាណ ១០៩ លាន​នាក់ ធ្វើ​ម៉ិកស៊ិច ក្លាយ​ជា​ប្រទេស​ទី​១១ ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​។ ម៉ិចស៊ិក គឺជា​សហព័ន្ធ​មួយ មាន ៣១ រដ្ឋ និង​មណ្ឌល​សហព័ន្ធ​មួយ ដែល​ជា​ទីក្រុ ...

                                               

ខែមករា

ខែ​មករា គឺ​ជា ខែទីមួយនៃខែទាំង១២ ហើយ ថ្ងៃទី១ គឺជាថ្ងៃចូល ឆ្នាំសាកល ដែលប្រព្រឹត្តិទៅលើសកលលោកទាំងមូល ដែលខែនេះគឺស្ថិតនៅខាងក្រោយ ខែ​ធ្នូ និង មុន ខែកុម្ភៈ។ ខែនេះមាន៣១ថ្ងៃ និងថ្ងៃទី១ គេហៅថា ថៃ្ង ចូលឆ្នាំសាកល ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាក៏មាន ពិធីបុណ្យចូលឆ្នាំខែ្មរមួយផ្សេងទៀតផងដែរ គឺ នៅ ក្នុង ខែមេសា ក៏ព្រោះមកពីប្រជាជន កម្ពុជា ប្រមាណជាង ៨០ភាគរយ គឺជាកសិករ ដែលពឹងផ្អែកលើ វិស័យកសិកម្ម ហើយនៅក្នុង ខែមករា នេះគឺ ខែដែលប្រជាជន មមាញឹកក្នុងការដាំដុះ និងប្រមូលផងនានា ដូចជាស្រូវផ្សេងៗ​ ហេតុនេះហើយទើបប្រជាជនសម្រេច ជ្រើសយកខែមេសា ជាវេលាថ្ងៃបុណ្យចូលឆ្នាំខែ្មរ យើង​ ។ រីឯនៅ អឌ្ឍគោលខាងជើង ជាខែដែលត្រជាក់ជាងគេ ហើយនិង នៅអឌ្ឍ ...

                                               

មហាសមុទ្រប៉ាស៊ីហ្វិក

មហាសមុទ្រប៉ាស៊ីហ្វិក គឺជា​មហាសមុទ្រ​ធំជាងគេបំផុត នៅលើ​ផែនដី។ ឈ្មោះ​របស់វា គឺ​ចេញមកពី​ភាសាឡាតាំង "Mare Pacificum" មានន័យថា "សមុទ្រសន្តិភាព" ដែល​ត្រូវ​បាន​ដាក់​ដោយ​អ្នកស្រាវជ្រាវ​ជនជាតិព័រទុយហ្គាល់​ឈ្មោះ Ferdinand Magellan ។ មហាសមុទ្រ​នេះ លាតសន្ធឹង​ចាប់ពី​ខាងជើង​ជាប់​មហាសមុទ្រអាកទិក រហូតដល់​ខាងត្បូង​ជាប់​ទ្វីបអង់តាកទិក ខាងលិច​ជាប់​ទ្វីបអាស៊ី និង​អូស្ត្រាលី និង​ខាងកើត​ជាប់​ទ្វីបអាមេរិក​។ វា​មាន​ក្រឡាផ្ទៃ ១៦៩.២ លាន​គីឡូម៉ែត្រការ៉េ ដែល​ជា​ផ្នែក​ធំជាងគេបំផុត​នៃ​មហាសមុទ្រ​ពិភពលោក និង​មាន​ទឹក​ប្រមាណ ៤៦% នៃ​ផ្ទៃទឹក​នៅលើ​ផែនដី និង​ធំជាង​ផ្ទៃដី​ទាំងអស់​នៅលើ​ពិភពលោក​រួមបញ្ចូលគ្នា ៣២%​។ ខ្សែអេក្វាទ័រ ប ...

                                               

វៀតមិញ

វៀតមិញ គឺឈ្មោះសម្តៅលើចលនាតស៊ូរបស់វៀតណាមខាងជើង ប្រឆាំងនឹងពួកអាណានិគមបារាំង និងជប៉ុន។ វៀតមិញត្រូវបានបង្កើតឡើងដោយលោកហូ ជីមិញនៅឯភូមិប៉ាកបូ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៩៤១។ នៅពេលដែលជប៉ុនបានចុះមកកាន់កាប់ភូមិភាគឥណ្ឌូចិន ក្រុមវៀតមិញបាននាំគ្នារើបម្រះបះបោរប្រឆាំងយ៉ាងសកម្មដោយទទួលបានជំនួយពីសហរដ្ឋអាមេរិក និងសាធារណរដ្ឋចិន។ នៅក្រោយសង្គ្រាមលោកលើកទី២ វៀតមិញបានបន្តប្រឆាំងនឹងបារាំងតទៅទៀតរហូតទាល់តែទទួលឯករាជ្យ បន្ទាប់ពីទទួលបានឯករាជ្យពីបារាំង វៀតមិញក៏នូវតែបន្តយុទ្ធនាការខ្លួនតទៅមុខទៀតដោយលើកនេះគឺប្រឆាំងនឹងវៀតណាមខាងត្បូងហើយនិងសហរដ្ឋអាមេរិក។ អ្នកដែលស្ថាបនាចលនាតស៊ូមួយនេះគឺលោកហូ ជីមិញ, លោកឡេ ដួអាន និងលោកផាំ វ៉ាន់ដុង។ វៀត ...

                                               

ចក្រភពអាណានិគមបារាំង

ចក្រភពអាណានិគមបារាំង ត្រូវបានផ្សំឡើងដោយដែនអាណានិគម ដែនអាណាព្យាបាលឯនាយសមុទ្រ និងទឹកដីមានអាណត្តិដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំងចាប់ពីសតវត្សទី ១៧ មក។ ភាពខុសគ្នាជាធម្មតាបានកើតមានឡើងរវាង ចក្រភពអាណានិគមទីមួយ ដែលមានអត្ថិភាពរហូតដល់ឆ្នាំ ១៨១៤ និងនៅក្នុងពេលនោះវាត្រូវបានលិចបាត់ទៅវិញ ហើយ ចក្រភពអាណានិគមទីពីរ បានចាប់ផ្ដើមដោយមានការសញ្ជ័យអាល់ហ្សេរីនៅឆ្នាំ ១៨៣០ និងមកដល់ទីបញ្ចប់ដោយសារតែការប្រគល់ឯករាជ្យទៅឱ្យអាល់ហ្សេរីនៅឆ្នាំ ១៩៦២ វិញ។ នៅឆ្នាំ ១៩០០ ចក្រភពនេះបានក្លាយជាចក្រភពអាណានិគមធំបំផុតទីពីរក្នុងលោក បើទោះបីជាឈរនៅពីក្រោយចក្រភពប៊្រិតថេន ទាំងខាងប្រជាជន និងទំហំក៏ដោយ។ នៅពេលមុនសង្គ្រាមលោកលើកទី២ ចក្រភពបានគ្រ ...