Топ-100
Back

ⓘ ប្រទេសនៅអាស៊ី - អាស៊ីហ្គេមឆ្នាំ១៩៩៤, អាស៊ីហ្គេមឆ្នាំ១៩៩៨, អាស៊ីហ្គេមឆ្នាំ១៩៦២, កីឡាអាស៊ីខាងកើត, អាស៊ីហ្គេមឆ្នាំ១៩៥៤, អាស៊ីហ្គេមឆ្នាំ១៩៧០, អាស៊ីហ្គេមឆ្នាំ២០០២ ..




                                               

អាស៊ីហ្គេមឆ្នាំ១៩៩៤

អាស៊ីហ្គេមលើកទី១២ ត្រូវបានប្រារព្ធឡើងនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ពីថ្ងៃទី២ ដល់ទី១៦ តុលា ១៩៩៤។ ប្រធានបទសំខាន់នៅក្នុងព្រឹត្តិការណ៍កីឡាលើកនេះ គឺដើម្បីជុំរុញសន្តិភាពនិង​សុខុដុមភាព​រវាងបណ្ដាប្រទេសនៅអាស៊ី។ ហេតុនេះទើបគេជ្រើសរើសយកទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលជាកន្លែងទំលាក់គ្រាប់បែកបរមាណូលើកទី១លើលោក។ កីឡាករចំនួន ៦ ៨២៨ នាក់មកពី៤២ប្រទេស​បានចូលរួមប្រកួតលើព្រឹត្តិការណ៍កីឡា៣៤។ កីឡាបើកឆាកមាន បេសបល ការ៉ាតេ និង modern pentathlon។ សមាជិកភាពរបស់តៃវ៉ាន់បានត្រលប់មកវិញ រួមមានទាំងការបន្ថែមសមាជិក៥ប្រទេសនៅអាស៊ីកណ្ដាលមាន កាហ្សាក់ស្ថាន គាហ្គីស្ថាន តាជីគីស្ថាន តួរមិនីស្ថាន និង អ៊ូបេគីស្ថាន។ ដោយសារសង្គ្រាមឈូងសមុទ្រពែក ...

                                               

អាស៊ីហ្គេមឆ្នាំ១៩៩៨

                                               

អាស៊ីហ្គេមឆ្នាំ១៩៦២

អាស៊ីហ្គេមលើកទី៤ ត្រូវបានប្រារព្ធឡើងនៅទីក្រុងចាការតា ប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃទី២៤ សីហា ដល់ទី៤ កញ្ញា ១៩៦២។ អ្វីដែលគួរអោយកត់សំគាល់នៅក្នុងព្រឹត្តិការណ៍លើកនេះគឺ តៃវ៉ាន់ និង អ៊ីស្រាអែល ត្រូវបានគេច្រានចេញពីការប្រកួត។ ដោយសារមានសំពាធពីបណ្ដាប្រទេស​អារ៉ាប់​និងសាធារណរដ្ឋប្រជាមានិតចិន​ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបដិសេដមិនផ្ដល់​វីសាដល់ប្រតិភូកីឡាករអ៊ីស្រាអែលនិងតៃវ៉ាន់។ ការធ្វើបែបនេះវាខុសនឹងច្បាប់បញ្ញតិ​របស់សហព័ន្ធកីឡាអាស៊ី ទោះជាឥណ្ឌូនេស៊ីបានសន្យា​ថានឹងអញ្ជើញប្រទេសសមាជិកសហព័ន្ធទាំងអស់ រួមទាំងប្រទេសដែលមិនមានទំនាក់ទំនងការទូតជាមួយប្រទេសនេះ

                                               

កីឡាអាស៊ីខាងកើត

កីឡាអាស៊ីខាងកើត ជាព្រឹត្តិការណ៍​ពហុកីឡា​ ដែលរៀបចំឡើង​ដោយ​សមាគមកីឡាអាស៊ីខាងកើត ។ វាជាព្រឹត្តការណ៍កីឡាធ្វើឡើងរៀងរាល់​៤ឆ្នាំម្ដង​ ចាប់តាំងពីឆ្នាំ១៩៩៣ ដែលមានប្រទេសនៅអាស៊ីខាងកើតចូលរួម។

                                               

អាស៊ីហ្គេមឆ្នាំ១៩៥៤

លេខនៅក្នុងវង់ក្រចកជាចំនួនកីឡាករនិងប្រតិភូដឹកនាំ​របស់ប្រទេសនីមួយៗ កំនត់សំគាល់៖ 1 បរនេអូខាងជើង និង ហុងកុង នៅពេលនោះជាអាណានិគមរាជបល្ល័ង្គអង់គ្លេស 2 សិង្ហបុរីនៅពេលនោះជារដ្ឋស្វ័យគ្រប់គ្រង​ក្រោមអាណានិគមអង់គ្លេស

                                               

អាស៊ីហ្គេមឆ្នាំ១៩៧០

អាស៊ីហ្គេមលើកទី៦ ត្រូវបានប្រារព្ធឡើងនៅទីក្រុងបាងកក ប្រទេសថៃ ពីថ្ងៃទី២៤សីហា ដល់ទី៤ កញ្ញា ១៩៧០។ ដំបូងឡើយ កូរ៉េខាងត្បូងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែបានដលពាក្យដេញថ្លៃវិញ​ដោយមានការគំរាមគំហែងសន្តិសុខពីកូរ៉េខាងជើង។ ថៃ ដែលជាម្ចាស់ផ្ទះមុន បានចូលខ្លួនជួយធ្វើជាម្ចាស់ផ្ទះ​អាស៊ីហ្គេមដោយប្រើប្រាស់ថវិកាកូរ៉េខាងត្បូង។

                                               

អាស៊ីហ្គេមឆ្នាំ២០០២

អាស៊ីហ្គេមលើកទី១៤ ត្រូវបានប្រារព្ធឡើងនៅទីក្រុងពូសាន់ ប្រទេសកូរ៉េ ពីថ្ងៃទី២៩ កញ្ញា ដល់ទី១៤ តុលា ២០០២។ កីឡាករចំនួន ៧ ៥៥៦នាក់ មកពីប្រទេស៤៤បានចូលរួមក្នុងព្រឹត្តិការណ៍កីឡា៣៨។ នេះជាលើកទី១នៅក្នុងប្រវត្តិសាស្ត្រអាស៊ីហ្គេម ដែលមានការរួមពី​ប្រជាជាតិជាសមាជិកទាំង៤៤នៃក្រុមប្រឹក្សាអូឡាំពិចអាស៊ី។ កូរ៉េខាងជើងបានបញ្ជូនប្រតិភូទៅកូរ៉េខាងត្បូង​ដោយឥតព្រាងទុក។ អាហ្វហ្គានីស្ថានបានត្រលប់មកវិញ​ជាលើកដំបូង តាំងពីពេលពួកតាលីបាន​បានកាន់កាប់អំនាច។