Топ-100
Back

ⓘ ភូមិសាស្ត្រនយោបាយអាស៊ី - ភូមិសាស្ត្រ, ភូមិសាស្ត្រនយោបាយប៉ាឡេស្ទីន អៀរ៉ាក់ អេហ្ស៊ីប និងអ៊ីស្រាអែល, ភូមិសាស្ត្រនយោបាយឥណ្ឌា, នូវែលសេឡង់, សង្គ្រាមត្រជាក់ ..




                                               

ភូមិសាស្ត្រ

ភូមិសាស្ត្រ ឬ ភូមិវិទ្យា គឺសិក្សាអំពីផែនដី ។ វិទ្យាសាស្ត្រ​នេះបង្រៀនលក្ខណៈ​ស្ទង់មហាសមុទ្រ ​​ជួរភ្នំ ​។ល។ ក៏រៀន​ផងដែរអំពី​ប្រជាជននៅដីមួយ ​ និង​គូរផែនទី។​ តាមវិគីភីឌាបារាំង ភូមិវិទ្យាគឺ​ជាការសិក្សាអំពីភូមិសាស្ត្រលើផែនដី ជាពិសេសសិក្សាអំពីផ្ទៃនៃផែនដី ។ តាមជនជាតិក្រិក នេះគឺជាការពណ៌នាមួយយ៉ាងត្រឹមត្រូវបំផុតអំពីផែនដី ។ វាជាវិទ្យា សាស្ត្រមួយដែល​ឆ្លើយតបនឹងរបកគំហើញថ្មី និងសំដៅកំណត់នយោបាយទន្ទ្រានកាន់កាប់ទឹកដីដែលមានប្រយោជន៍។ ស្ត្រាបុង Strabon ភូមិវិទូជនជាតិក្រិក អំឡុង​ឆ្នាំ ៥៧ ម.គ.ស.បាននិយាយថា​ ភូមិវិទ្យាជាគោលដ្ឋានសំរាប់បង្ហាត់បង្រៀន អ្នកដែលចង់មានសិទ្ធិសំរេច។ បួនទំលាប់ជាប្រវត្តិសាស្រ្តក្នុងការស្រាវជ្រា ...

                                               

ភូមិសាស្ត្រនយោបាយប៉ាឡេស្ទីន អៀរ៉ាក់ អេហ្ស៊ីប និងអ៊ីស្រាអែល

ជាង​៦០​ប្លាយ​ឆ្នាំ​កន្លង​មក​ហើយ ដែល​ភូមិភាគ​ដើមបូព៌ា ជា​តំបន់​ក្តៅ​គគុក​ជាង​គេ​បង្អស់​មួយ នៅ​ក្នុង​ពិភពលោក។ តើ​មក​ពី​មូលហេតុ​អ្វី? ពាក្យ​ថា ភូមិភាគ​ដើមបូព៌ា តែង​ធ្វើ​អោយ​គេ​នឹក​ឃើញ​ទៅ​ដល់​រូបភាព​នៃ​សង្គ្រាម រូបភាព​នៃ​សោកនាដកម្ម​ដែល​បញ្ចាំង​តាម​ទូរទស្សន៍ សឹង​មិន​លស់​ថ្ងៃ។ សង្គ្រាម​និង​សោកនាដកម្ម នៅ​ក្នុង​ភូមិភាគ​នេះ បន្ត​គ្មាន​ថ្ងៃ​ចប់​ជាង​៦០ប្លាយ​ឆ្នាំ​កន្លង​មក​ហើយ គឺ​តាំង​ពី​រដ្ឋ​អ៊ីស្រាអែល​Israel ត្រូវ​បាន​បង្កើត​ឡើង នៅ​ឆ្នាំ​១៩៤៨​មក​ម៉្លេះ។ មុន​នឹង​និយាយ​ដល់​សង្គ្រាម​ទាំងអស់​នេះ មុន​នឹង​ចូល​ដល់​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​នៃ​តំបន់​នេះ គួរ​សាកល្បង​កំណត់​ជា​បឋម ភូមិសាស្រ្ត​នៃ​ពាក្យ​ថា​ភូមិភា ...

                                               

ភូមិសាស្ត្រនយោបាយឥណ្ឌា

តើ​ឥណ្ឌា​ជា​មហា​អំណាច​តំបន់ ឬ​ជា​មហា​អំណាច​ពិភពលោក? តាម​ពិត​ទៅ មហិច្ឆតា​របស់​ឥណ្ឌា​ទៅ​លើ​តំបន់​អាស៊ី​ខាង​ត្បូង និង​មហិច្ឆតា​របស់​ឥណ្ឌា​ក្នុង​ការ​ដើរ​តួ​នាទី​កាន់តែ​សំខាន់ នៅ​លើ​ឆាក​អន្តរជាតិ ជា​គំនិត​ពីរ​ដែល​ចិញ្ចឹម​គ្នា​និង​បំប៉ន​គ្នា​ទៅវិញ​ទៅមក។ បាន​ន័យ​ថា ប្រសិន​បើ​សព្វថ្ងៃ ថ្នាក់​ដឹកនាំ​ទីក្រុង​New Delhi ចង់​ឲ្យ​ប្រទេស​ខ្លួន​ក្លាយ​ជា​មហា​អំណាច​ពិភពលោក ក៏ដោយ​ហេតុតែ ឥណ្ឌា​បាន​និង​កំពុង​បន្ត​ឋិត​នៅ​ក្រោម​សម្ពាធ​និង​ការគំរាម​កំហែង​របស់​ចិន ​និង​ប៉ាគីស្តង់។ គួរ​និយាយ​ថា ឥណ្ឌា​បាន​ច្បាំង​គ្នា​ជាមួយ​ប៉ាគីស្តង់​បួន​លើក​រួច​មក​ហើយ នៅ​ឆ្នាំ ១៩៤៧ នៅ​ឆ្នាំ ១៩៦៥ នៅ​ឆ្នាំ ១៩៧១ និង​នៅ​ឆ្នាំ ១៩៩៩។ មិន ...

                                               

នូវែលសេឡង់

​នូវែលសេឡង់​ គឺជាប្រទេសមួយត្រូវបានគេកត់សំគាល់ថាជាលក្ខណៈភូមិសាស្រ្តញែកចេញពីគ្នា ស្ថិតនៅភាគត្បូងឈាងខាងលិចនៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលស្ថិតនៅប្រមាណពី២០០០គីឡូម៉ែត្រ ភាគខាងត្បូងនៃប្រទេសអូស្ត្រាលី កាត់នឹងសមុទ្រតាស្មាន់ និងស្ថិតនៅជាប់ប្រទេសភាគខាងជើងដូចជានូវែលកាឡេដូនី ហ្វីជី ព្រមទាំងតុងហ្គា ។ ស្ថិតនៅតាមបណ្តោយដែលញែកដាច់ពីគេប្រទេស​នូវែលសេឡង់​មាន សត្ចប្លែកៗ គ្រប់គ្រងដោយបក្សី ក្រុមមនុស្សដែលបានវិនាសសាបសូន្យបន្ទាប់ពីការមកដល់របស់មនុស្សព្រមទាំងថនិកសត្វដែលពួកគេបានណែនាំ ។ ភាគច្រើនចំនួនប្រជាជនប្រទេស​នូវែលសេឡង់​​ជាអ្នកមានដើមកំណើតពីទ្វីបអឺរ៉ុប និងជនជាតិដើមនៃតំបន់អូសេអានីនិងជនជាតិម៉ៅរី​ ហើយច្រើនបំផុតជាអនីតិភាពជនជ ...

                                               

សង្គ្រាមត្រជាក់

សង្គ្រាមត្រជាក់ គឺជា​ជម្លោះ ដែល​កើតឡើង​ដោយ​ភាពតានតឹង និង​ការប្រកួតប្រជែង​រវាង​សហរដ្ឋអាមេរិក និង សហភាព​សូវៀត ព្រមទាំង​សម្ព័ន្ធមិត្ត​រៀងៗខ្លួន​ចាប់តាំងពី​ពាក់កណ្ដាល​ទសវត្ស​ឆ្នាំ​១៩៤០ ដល់​ដើម​ទសវត្ស​ឆ្នាំ​១៩៩០​។ ក្នុងកំលុង​ពេលនេះ ភាគី​នៃ​កំពូល​មហាអំណាច ទាំងពីរ​បាន​ស្ដែងឡើង​នូវ​បក្សសម្ព័ន្ធ​យោធា មធ្យោបាយ​ឃោសនា ការធ្វើចារកម្ម ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ ឧស្សាហកម្ម​កម្រិតខ្ពស់ និង ការប្រកួតប្រជែង​ផ្នែក​បច្ចេកវិជ្ជា ។ កំពូល​មហាអំណាច​ទាំងពីរ បាន​ចំណាយ​ថវិកា​យ៉ាងច្រើន​ក្នុង​ការការពារ ការរត់ប្រណាំង​សព្វាវុធ និង​សង្គ្រាម​ដោយប្រយោល​ជាច្រើន​ទៀត​។ ទោះបីជា​សហរដ្ឋអាមេរិក និង សហភាព​សូវៀត បាន​រួមគ្នា​ប្រឆា ...

                                               

ភូមិសាស្ត្រនយោបាយដើមបូព៌ា

អធិករណ៍​រវាង​ជនជាតិ ជ្វីហ្វJuif នៅ​អ៊ីស្រាអែល និង​ជនជាតិ​ប៉ាលេស្ទីន ជា​ទំនាស់​ចាស់​ជាង​គេ​បង្អស់​មួយ នៅ​ក្នុង​ពិភពលោក​យើង​សព្វថ្ងៃ។ ឫស​គល់​នៃ​ជម្លោះ​នេះ ចាក់​ជ្រៅ​រហូត​ទៅ​ដល់​បី​ពាន់​ឆ្នាំ​មុន កាល​សម័យ​ដែល​ជនជាតិ អេប្រឺ​Hébreux ឬ​ជ្វីហ្វ ក្នុង​រជ្ជកាល​ស្តេច ដាវីតDavid និង​សាឡូម៉ុង​Salomon បាន​រស់​នៅ​យ៉ាង​សុខដុម​រមនា​ក្នុង​ដែនដី ប៉ាលេស្ទីន។ ក៏ប៉ុន្តែ​ក្រោយមក ដោយសារ​តែ​ការ​ចូល​ឈ្លានពាន​ពី​សំណាក់​ពួក ពែរ្ស​Perse រួច​ហើយ​ពួក រ៉ូម៉ាំង​Romain រាជាណាចក្រ​អ៊ីស្រាអែល​បាន​វិនាស​អន្តរាយ។ ពួក​ជនជាតិ​ជ្វីហ្វ​វិញ បាន​បែក​បាក់​ខ្ចាត់ខ្ចាយ និង​បាន​និរទេស​ទៅ​រស់​នៅ​គ្រប់​ច្រកល្ហក​ក្នុង​ពិភពលោក ជាពិសេស​នៅ​អ ...