Топ-100
Back

ⓘ នយោបាយ - នយោបាយ, ភូមិសាស្ត្រនយោបាយសហរដ្ឋអាមេរិក, ភូមិសាស្ត្រនយោបាយបារាំង, ឥណ្ឌូនេស៊ី, ភូមិសាស្ត្រនយោបាយសហភាពអឺរ៉ុប និងរុស្ស៊ី ..




                                               

នយោបាយ

ពាក្យនយោបាយមកពាក្យផ្សំគ្នាគឺពាក្នយ + ឧបាយ ដែលមានន័យថាឧបាយក្នុងការណែនាំ កលល្បិច ឬមេគំនិត ដែលគេផ្តើមឡើង ដើម្បីដឹកនាំជនដទៃឱ្យប្រព្រឹត្តទៅរកទីដៅយ៉ាងនេះ ឬយ៉ាងនោះ កិច្ចការដែលទាក់ទងដោយការគ្រប់គ្រងរដ្ឋ។ ភាសាបច្ចេកទេសនយោបាយប្រែថាវិធីសាស្រ្តក្នុងការស្វែងរកអំណាចដើម្បីគ្រប់គ្រងប្រទេស។តើអ្វីទៅជាអំណាច?ក្នុងទីនេះសំដៅយកតំណែងបើក្នុងរបបគម្មុនិស្សគឺលេខាធិការឬប្រធានបក្សបើក្នុងរបបរាជានិយមគឺស្តេចឬប្រមុខរដ្ឋហើយបើក្នុងរបបប្រជាធិប្បតេយ្យបែបរដ្ដសភាគឺនាយករដ្ឋមន្រ្តីបែបប្រធានាធិបតីគឺប្រធានាធិបតីហើយបើបែបផ្សំរវាងបែបរដ្ឋសភានឹងបែបប្រធានាធិបតីគឺប្រធានាធិបតី។ក្រៅពីនោះនៅមានអំណាចបែបទាហានដែលមានមេបញ្ជាការជាដើម។ឬអាចមានអំណាចអ្វី ...

                                               

ភូមិសាស្ត្រនយោបាយសហរដ្ឋអាមេរិក

នៅ​​ខែ​​វិច្ឆិកា​​ឆ្នាំ​​២០០៨ បារ៉ាក់ អូបាម៉ា បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​នៃ​សហរដ្ឋ​អាមេរិក។ ដោយសារ​​ប្រាជា្ញ​​ឆ្លាត​​វៃ ថាមពល​​ក្លៀវក្លា និង ដើម​​កំណើត​​​ជា​កូនកាត់​ស្បែក​ខ្មៅ បារ៉ាក់ អូបាម៉ា ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ថា ជា​ប្រធានាធិបតីទី១របស់ពិភពលោក។ ក៏​ប៉ុន្តែ លោក អូបាម៉ា​ ​ឡើង​មក​គ្រប់គ្រង​ប្រទេស​មួយ​ដែល​បាន​និង​កំពុង​បន្ត​បាត់បង់ ​ កិត្យានុភាព​និង​មហិទ្ធិឫទ្ធិ នៅ​លើ​ឆាក​អន្តរជាតិ។ ជា​ការ​ ពិត​ណាស់​ដែល​ថា អាមេរិក​នៅ​តែ​ជា​សិស្ស​ពូកែ ជាប់​លេខ​១ ក្នុង​ថ្នាក់​ពិភពលោក ក៏​ប៉ុន្តែ​បណ្តើរៗ មហាយក្ស​មួយ​នេះ​លែង​ជា​មហាអំណាច​ផ្តាច់​មុខ​ទៀត​ហើយ កំពុង​តែ​ក្លាយ​ជា​ប្រទេស​មួយ​ដូច​គេ​ឯង​ដែរ ពីព្រោះ ...

                                               

ភូមិសាស្ត្រនយោបាយបារាំង

សតវត្សរ៍​ទី​២០ ដែល​កន្លង​ផុត​ទៅ​នេះ គឺ​ជា​សម័យកាល​មួយ ដែល​ប្រទេស​បារាំង​បាន​ផ្តើម​បាក់​កម្លាំង​និង​បាត់បង់​កិត្យានុភាព។ សង្គ្រាម​លោក​ពីរ​លើក វិបត្តិ​សេដ្ឋកិច្ច​និង​នយោបាយ​បន្តបន្ទាប់​គ្នា បាន​ធ្វើ​ឲ្យ​បារាំង​ឃ្លាត​ចេញ​បន្តិច​ម្តងៗ ពី​លក្ខន្តិកៈ​ជា​មហាអំណាច​ពិភព​លោក។ តើ​នៅ​ដើម​សតវត្សរ៍​ទី​២១​នេះ គេ​អាច​និយាយ​បាន​ដែរ​ឬ​ទេ​ថា ដោយ​សំអាង​ទៅ​លើ​វិស័យ​ទូត សេដ្ឋកិច្ច យោធា នយោបាយ​និង​វប្បធម៌ បារាំង​នៅ​តែ​ជា​មហាអំណាច​ពិភពលោក​មួយ​ដដែល​ត​ទៅ​ទៀត? យ៉ាង​ណា​ក៏​ដោយ សព្វថ្ងៃ បារាំង​នៅ​បន្ត​ដើរ​តួនាទី​សំខាន់ នៅ​លើ​ឆាក​អន្តរជាតិ និង​នៅ​ក្នុង​ការ​ទូត​ពិភពលោក។ ដោយសារ​ថា ក្នុង​នាម​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ ...

                                               

ឥណ្ឌូនេស៊ី

ពេលអាណាចក្រហិណ្ឌូចាប់ផ្ដើមធ្លាក់ចុះរវាងឆ្នាំគ.ស ១៥០៧-១៥២០ អាណាចក្រមុស្លីមក៏ចាប់ផ្ដើមរុងរឿងនៅកោះជ្វាភាគកណ្ដាល ស៊ូម៉ាត្រ ស៊ូឡាវីស៊ី កាលីម៉ាន់តាន់ រហូតដល់អ៊ិរៀនខាងលិច ហើយជះឥទ្ធិពលធ្វើឱ្យភាសាម៉ាលេដែលជនជាតិមុស្លីមក្នុងបរិវេណនេះកំពុងប្រើបានផ្សព្វផ្សាយចេញទៅ ហើយក៏ក្លាយជាភាសាប្រចាំជាតិរបស់ឥណ្ឌូនេស៊ីតែម្ដង។ ក្នុងដំណាក់កាលនោះ ក្រុងចាកាតាគ្រាន់តែជាក្រុងកំពង់ផែតូចមួយនៅកោះជ្វា មានឈ្មោះថា ស៊ុនដាខេឡាប៉ា។ ក្រោយមកក្រុងនេះត្រូវបានលោកនាយពលហ្វាម៉ាទីននៃអាណាចក្រដាណឺម៉ាកវាយយកបាន ទើបឱ្យប្ដូរជាឈ្មោះចាកាតា ដែលមានន័យថា ទីកន្លែងនៃជ័យជម្នះ ព្រោះជាជ័យជម្នះលើជនជាតិព័រទុយហ្កាល់។ ក្រោយមកក្នុងឆ្នាំគ.ស ១៦២១ ហូឡង់បានចូលមកវាយដ ...

                                               

ភូមិសាស្ត្រនយោបាយសហភាពអឺរ៉ុប និងរុស្ស៊ី

មាន​ច្រើន​ណាស់​ទំនាស់​នយោបាយ​ និង​មនោគមវិជ្ជា រវាង​សហភាព​អឺរ៉ុប​និង​រុស្ស៊ី។ រុស្ស៊ី​មិន​ភ្លេច​ទេ​ថា នៅ​សម័យ​សង្គ្រាម​ត្រជាក់ អឺរ៉ុប​ខាងលិច​ជា​សត្រូវ​របស់​ខ្លួន។ រុស្ស៊ី​នៅ​គុំ​សហភាព​អឺរ៉ុប​ខ្លាំង ពីព្រោះ​ក្រោយ​ពី​សហភាព​សូវៀត​បាន​រលាយ​បាត់​ទៅ សហភាព​អឺរ៉ុប​មិន​បាន​ជួយ​បញ្ចូល​រុស្ស៊ី​មក​ក្នុង​ដែន​សន្តិសុខ​អឺរ៉ុប​ ឡើយ។ ផ្ទុយ​ទៅ​វិញ អឺរ៉ុប​បាន​ព្យាយាម​កាត់​បន្ថយ​ឥទ្ធិពល​របស់​រុស្ស៊ី បាន​ខិត​កាន់​តែ​ជិត​មក​ដល់​ព្រំដែន​រុស្ស៊ី តាម​រយៈ​ការ​ទទួល​ឲ្យ​ចូល​ជា​សមាជិក​របស់​សហភាព បណ្តា​ប្រទេស​អឺរ៉ុប​ខាងកើត និង​អតីត​សាធារណរដ្ឋ​បាល្ទ​Baltes​ជា​ដើម។ រុស្ស៊ី​ក៏​បារម្ភ​ខ្លាំង នៅ​ចំពោះ​មុខ​អង្គការ​សន្ធិសញ្ញា​ ...

                                               

ភូមិសាស្ត្រនយោបាយដើមបូព៌ា និងសហរដ្ឋអាមេរិក

ក្រោយ​ពី​សង្គ្រាម​ត្រជាក់​បាន​រលត់រលាយ​ទៅ សហរដ្ឋ​អាមេរិក​បាន​សើរើ​ពិនិត្យ​មើល​ឡើង​វិញ​ទាំង​ស្រុង យុទ្ធសាស្រ្ត​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន។ គោលដៅ​របស់​ទីក្រុង​Washington គឺ​ធ្វើ​យ៉ាងណា​ឲ្យ​អាមេរិក នៅ​តែ​ជា​មហាអំណាច​ខ្លាំង​ផ្តាច់​មុខ​តែ​ឯង នៅ​ក្នុង​ពិភពលោក យូរលង់​តទៅ​អនាគត។ នៅ​ក្នុង​ក្របខណ្ឌ​នៃ​យុទ្ធសាស្រ្ត​ថ្មី​នេះ ភូមិភាគ​ដើមបូព៌ា​ជា​អាទិភាព​មួយ​ធំ​ជាង​គេ​បង្អស់ សម្រាប់​រដ្ឋការ​អាមេរិកាំង​ជា​បន្តបន្ទាប់។ ជាក់​ស្តែង គឺ​នៅ​ក្នុង​ភូមិភាគ​ដើមបូព៌ា​នេះ​ឯង ដែល​កាល​សម័យ​សង្គ្រាម​ឈូង​សមុទ្រ​Perse ឆ្នាំ​១៩៩០-១៩៩១ អាមេរិក​បាន​អនុវត្ត​ជា​លើក​ទីមួយ​បង្អស់​សិទ្ធិ​របស់​ខ្លួន ក្នុង​នាម​ជា​នគរបាល​ពិភពលោ ...