Топ-100
Back

ⓘ ប្រវត្តិសាស្ត្រ - ប្រវត្តិសាស្ត្របារាំង, កម្ពុជាក្រោម, ខេត្តតាកែវ, តួនាទីអ្នកប្រវត្តិសាស្ត្រ, ចេនឡា, ចុងសម័យអង្គរ ..




                                               

ប្រវត្តិសាស្ត្របារាំង

ពាក្យថា បារាំង គឺជាឈ្មោះរបស់បុរស់ម្នាក់តែប៉ុននោះ។ បក្សពួក ហ៊ូម៉ូ បានចូលមកកាន់កាប់នៅតំបន់នៃប្រទេសបារាំងអស់រយះពេលរាប់ពាន់ឆ្នាំមកហើយ ដែលលើកដំបូងបំផុតនោះគឺពួក ហ៊ូម៉ូ សាភៀន និងពួក ក្រូម៉ាណន់ ដែលបានចូលមកប្រហែលជា ៤០០០០ឆ្នាំមុន។ ស្របតាមសំដីរបស់លោក ចន ធី ឃុច បានអោយដឹងថា តំបន់ លេដ ប្រូន អ៊េដ៏ ក្នុងប្រទេសបារាំង ដែលមានព្រំដែនជាប់ជាមួយនិងសមុទ្រនោះគឺជាតំបន់ដែលសាបព្រោះបណ្តាញសហជីពលករ ដែលឥឡូវនេះត្រូវបាន គេហៅថា អាឡូន ទែច ប្រូន អ៊េ។ តំបន់នេះមានការអភិវឌ្ឍន៏យ៉ាងខ្លាំងដែលបានរាប់បញ្ចូលទាំងកោះមួយចំនួននៅប្រទេសដូចជា ប្រទេសអង់គ្លេស ប្រទេសអេស្បាញ និង ប្រទេសប៉ទុយកាល់។ ប្រវត្តិសាស្រ្តលើកដំបូងដែលបានកត់ត្រានៅតំបន់ រ៉ូអ៊េ ...

                                               

កម្ពុជាក្រោម

កម្ពុជាក្រោម 下柬埔寨 ជា​ផែនដី​មួយ​ភាគ​ស្ថិត​នៅ​ប៉ែក​ខាងកើត ប្រទេស​កម្ពុជា​សម័យ​បច្ចុប្បន្ន ។​​ កាលពី​សម័យ​ដើម​ផែនដី​នេះ ​មានឈ្មោះ​ហៅ​ថា ​កម្ពុជា​ទឹក​លិច 水真腊 ។ តាម​ឯកសារ​ប្រវត្តិសាស្ត្រ​​ឲ្យដឹង​ថា ​កាល​សម័យ​នោះ​ ព្រះរាជាណាចក្រ​កម្ពុជា​​មាន​វិសាលភាព​ធំធេង​ណាស់​, អ្នក​ប្រវត្តិសាស្ត្រ​​សន្មត​ហៅថា ចក្រភព​ខ្មែរ(高棉帝国) ។

                                               

ខេត្តតាកែវ

ខេត្តតាកែវគឺជាខេត្ដមួយស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា។ ខេត្តនេះមានព្រំប្រទល់ខាងលិចជាប់នឹងខេត្តកំពត ភាគពាយ័ព្យជាប់នឹងខេត្តកំពង់ស្ពឺ ខាងជើងនិងខាងកើតជាប់ខេត្តកណ្ដាល និងភាគខាងត្បូងជាប់ជាមួយព្រំដែនអន្ដរជាតិប្រទេសវៀតណាម។ ខេត្តតាកែវមានផ្ទៃដីសរុប ៣,៥៦២.៧០ គីឡូម៉ែត្កការេ។ ទីរួមខេត្តនៃខេត្តតាកែវគឺក្រុងដូនកែវ ដែលជាក្រុងតូចមួយមានប្រជាជន ៣៩,១៨៦ នាក់។ បើយើងធ្វើដំណើរពីភ្នំពេញទៅកាន់ទីរួមខេត្តតាកែវលើកំណាត់ផ្លូវជាតិលេខ ២ និងលេខ៣ គេនឹងបានឃើញស្ថានភាពប្រជាពលរដ្ឋ ការប្រកបរបររកស៊ីរបស់ពួកគេនៅក្នុងខេត្តនេះ។ មិនតែប៉ុណ្ណោះ គេក៏អាចធ្វើដំណើរតាមផ្លូវជាតិលេខ២ផងដែរ ដែលមានចម្ងាយផ្លូវប្រហែល៧៨ គីឡូម៉ែត្រ។ រូបភាពតូច

                                               

តួនាទីអ្នកប្រវត្តិសាស្ត្រ

ថ្មីៗនេះមាននិស្សិតប្រវត្តិវិទ្យាមួយចំនួនបានសាកសួរខ្ញុំថា តើការរៀនប្រវត្តិសាស្ដ្រមានប្រយោជន៌អ្វីខ្លះ? ហើយពួកគេអាចធ្វើអ្វីខ្លះបាន? អត្ថបទនេះមិនព្យាយាមបំភ្លឺរាល់ចំងល់ទាំងនេះបានទេ ប៉ុន្តែគ្រាន់តែជាជំនួយសំរាប់ការគិតពិចារណាឡើងវិញអំពីតួនាទី និងអត្ថប្រយោជន៌របស់ប្រវត្តិសាស្ដ្រ។

                                               

ចេនឡា

ចេនឡា រឺ កម្វុជ ជាឈ្មោះចិនហៅកម្ពុជាបន្ទាប់ពីការធ្លាក់ចុះនៃនគរភ្នុំ ដែលគេស្គាល់ថាចឹងឡាបជាភាសាយួន ។ ឈ្មោះនេះនៅតែឃើញប្រើនៅក្នុងសតវត្សទី១៣ ដោយបេសកជនចិនជីវ-តាក្វាន់ អ្នកនិពន្ធ ចឹនឡាផ្វុងធ្ហូជី ។ ពួកអ្នកប្រាជ្ញមួយចំនួនសម័យទំនើប បានប្រើឈ្មោះនេះសំដៅតែរដ្ឋខ្មែរនៅសម័យកាលចាប់ពីចុងសតវត្សទី៦ ដល់​ដើមសតវត្សទី៩ តែប៉ុណ្ណោះ។ កាលពីដើម គួរហៅថា ពួកមេកន្ទ្រាញដងរែក ដែលដែនមេកន្ទ្រាញតូចៗ ភាគខាងជើងនិងខាងត្បូងនៃជួរភ្នំដងរែក គេមិនសូវស្គាល់ទេ។ ពួកព្រះអង្គម្ចាស់ដែលគេស្គាល់លើកទីមួយត្រូវបានវែកញែក នៅក្នុងសិលាចារឹកដើមដំបូងខ្លះដែរ។ សិលាចារឹកសំស្ក្រឹត ដែលមិនបានចុះកាលបរិច្ឆេទ នៅវាលកន្ទេល ខេត្តស្ទឹងត្រែង K.៣៥៩ មានឈ្មោះក្សត្រមួ ...

                                               

ចុងសម័យអង្គរ

ចុងសម័យអង្គរ ក្រោយពីព្រះបាទជយវរ្ម័នទី៨ចូលទិវង្គតទៅ ស្ថានភាពកម្វុជទេឝធ្លាក់ចុះបន្តិចៗម្ដង ដែលបណ្ដាលមកពី ជំលោះសាសនា ការបែកបាក់ផ្ទៃក្នុង ការគំរាមកំហែងពីប្រទេសជិតខាងរួមមាន ម៉ុងហ្គោល លាវ សៀម ជាដើម។ ដោយហេតុនេះ ចុងអង្គរគឺជាសម័យកាលមួយនៃការធ្លាក់ចុះនៃមហាអំណាចខ្មែរ ចាប់ផ្ដើមក្នុងរាជ្យព្រះបាទស្រីសុរិយោពណ៌ទី២ ចុះរហូតមក។