Топ-100
Back

ⓘ សង្គមកម្ពុជា - សង្គមរាស្រ្តនិយម, លក្ខខណ្ឌសង្គមកម្ពុជា, ព្រះមហាក្សត្រកម្ពុជា, ព្រះរាជាណាចក្រកម្ពុជា, ១៩៥៣-១៩៧០, រដ្ឋប្រហារកម្ពុជាឆ្នាំ១៩៧០, ព្រះរាជសង្ហារកម្ពុជា ..




                                               

សង្គមរាស្រ្តនិយម

សង្គមរាស្រ្តនិយម, ហៅកាត់ថា សង្គម គឺជាអង្គការនយោបាយដែលបង្កើតឡើងនៅឆ្នាំ១៩៥៥ ដោយព្រះអង្គនរោត្ដម សីហនុ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គបានមានព្រះបន្ទូលថា" សង្គមរាស្រ្តនិយម គឺជាចលនានយោបាយច្រើនជាជាងគណបក្សនយោបាយ, សង្គមបានរក្សានូវភាពជារដ្ឋាភិបាលគ្រប់គ្រង់ប្រទេសកម្ពុជាពីឆ្នាំ១៩៥៥ រហូតដល់ឆ្នាំ១៩៧០.

                                               

លក្ខខណ្ឌសង្គមកម្ពុជា

ប្រទេសកម្ពុជា​មាន​ផ្ទៃ​ដី ១៨១ ០៣៥ គម²។ បើ​គិត​ពីចំនួន​ប្រជាជន​គឺ​មាន​ចំនួន​តិច​ជាង​ប្រទេស​​ខ្លះ​នៅ​អាស៊ី​អាគ្នេយ៍​ លើកលែង​តែ​ប្រួទេស​ឡាវ សិង្ហបុរី និង ប្រុយណេ។ តាម​ការ​ធ្វើ​ជំរឿន​នា​ខែ​មិនា ១៩៩៨ ប្រជាជន​កម្ពុជា​មាន​ចំនួន ១១ ៤៣៧ ៦៥៦ នាក់ ហើយ​អត្រា​កំណើន​ប្រជាជន​ប្រចាំ​ឆ្នាំ​មាន ២,៤៩%។ សង្គ្រាម​ និង វិបត្តិនយោបាយ​នៅ​កម្ពុជា​កន្លង​មក បាន​ធ្វើ​ឲ្យ​ស្ថានភាព​ប្រជាជន​មាន​បំរែបម្រួល និង​ធ្វើ​ឲ្យ​មាន​ចលនា​បំលាស់​លំនៅ​ផង​ដែរ។

                                               

ព្រះមហាក្សត្រកម្ពុជា

ព្រះមហាក្សត្រកម្ពុជា គឺជា ព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ព្រះមហាក្សត្រ ទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និង និរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និង ការគោរពសន្ធិសញ្ញាអន្តរជាតិ។ ព្រះមហាក្សត្រ ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់ ។ របបរាជានិយមកម្ពុជា ជារបបជ្រើសត ...

                                               

ព្រះរាជាណាចក្រកម្ពុជា (១៩៥៣-១៩៧០)

ព្រះរាជាណាចក្រកម្ពុជា ឬអាចហៅបានថា ព្រះរាជាណាចក្រកម្ពុជាទី១ ឬខ្មែរយើងតែងនិយមហៅថា របបសង្គមរាស្រ្តនិយម គឺជាសម័យកាលប្រវត្តិសាស្ត្រមួយដែលប្រទេសកម្ពុជាត្រូវស្ថិតនៅក្រោមការដឹកនាំរបស់ព្រះអង្គម្ចាស់នរោត្តម សីហនុពីឆ្នាំ១៩៥៣ រហូតដល់ឆ្នាំ១៩៧០។ នៅក្រោមការដឹកនាំរបស់ទ្រង់ ប្រទេសកម្ពុជាបានក្លាយជារដ្ឋដែលមានឥទ្ធិពលធំធេងមួយនៅក្នុងចំណោមរដ្ឋទាំងប៉ុន្មាននៅភូមិភាគអាស៊ីអាគ្នេយ៍។ ក្នុងសម័យនេះ សង្គមរាស្ត្រនិយមគឺជាគណបក្សនយោបាយស្របច្បាប់តែមួយគត់របស់ប្រទេស។

                                               

រដ្ឋប្រហារកម្ពុជាឆ្នាំ១៩៧០

រដ្ឋប្រហារកម្ពុជាឆ្នាំ១៩៧០ រឺ រដ្ឋប្រហារកម្ពុជា១៩៧០ គឺសំដៅទៅលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់កម្ពុជា ក្នុងកំឡុងឆ្នាំ១៩៧០ ដែលព្រះប្រមុខរដ្ឋ សម្តេចនរោត្ដម-សីហនុត្រូវបានទម្លាក់ពីតំណែង បន្ទាប់ពីការបោះឆ្នោតនៅក្នុងរដ្ឋសភានៅថ្ងៃទី ១៨ មីនា។ ក្រោយមក សិទ្ធិអំណាចជាបណ្ដោះអាសន្នត្រូវបានយកមកប្រើ​ដោយលោកនាយករដ្ឋមន្ត្រីលន់-ណុល ដែលលោកក៏បានក្លាយជាប្រមុខរដ្ឋជាធរមានផងដែរ។ រដ្ឋប្រហារនេះនៅទីបំផុតបាននាំទៅដល់ការប្រកាស សាធារណរដ្ឋខ្មែរ នៅពេលក្រោយក្នុងឆ្នាំនោះដដែល ហើយនិងក៏ជាចំណុចរបត់មួយនៅក្នុងសង្គ្រាមរដ្ឋប្បវេណីកម្ពុជា។ មិនមែនថារបបរាជាធិបតេយ្យលែងមានទាល់តែសោះនោះឡើយ កម្ពុជាបានទទួលឈ្មោះហៅក្រៅពាក់កណ្ដាលជាផ្លូវការថា " ...

                                               

ព្រះរាជសង្ហារកម្ពុជា

ព្រះរាជសង្ហារកម្ពុជា គឺជានិមិត្តសញ្ញាត្រាជាតិនៃ ព្រះរាជាណាចក្រកម្ពុជា ដែលតំណាងឲ្យនិមិត្តសញ្ញាជាតិនៃកម្ពុជា និងតំណាងឲ្យ រាជានិយមកម្ពុជា ដែលមានរចនាដើម នៅឆ្នាំ ១៨៦០ តាំងពីរជ្ជកាល ព្រះបាទ នរោត្តម ហើយមានឃើញបន្តមកឆ្នាំ ១៩៣៥ ដែលបានយកមកប្រែសម្រួលប្រើប្រាស ក្រោយពេលកម្ពុជាទទួលឯករាជពីប្រទេសបារាំង ឆ្នាំ ១៩៥៣ និងមិនបានប្រើប្រាសនៅពេលដែលកម្ពុជាជួបនិងវិបត្តិសង្គ្រាមផ្ទៃក្នុង ទស្សវតន៍ឆ្នាំ៧០ នោះទេ ។ "ព្រះរាជសង្ហារកម្ពុជា" គឺជានិមិត្តសញ្ញាត្រាជាតិដែលមិនអាចខ្វះបាននៅក្នុងសង្គមពិភពលោកសព្វថ្ងៃវាចាំបាច់ត្រូវកំណត់សម្គាល់ និងកំណត់សម្គាល់ភាពមិនត្រឹមត្រូវនៃអត្តសញ្ញាណអ្វីមួយ មិនចំពោះតែនិមិត្តសញ្ញារបស់យើងប៉ុណ្ណោះទេ ប៉ ...